ជនសង្ស័យណាត់ស្រីស្អាតចូលផ្ទះសំណាក់ រួចប្លន់យកលុយអស់ជាង៣ពាន់ដុល្លារ ត្រូវសមត្ថកិច្ចវាយខ្នោះហើយ

ដោយ ៖ រិទ្ធី
ថ្ងៃទី12 ខែ01 ឆ្នាំ2019 ម៉ោង 9:25 PM

ជនសង្ស័យម្នាក់ដែលបានប្លន់នារីរូបស្អាតនៅផ្ទះសំណាក់បៃតងកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញសង្វាតស្រាវជ្រាវបង្ក្រាបបានហើយ។ ការបង្រា្កបនេះធ្វើឡើងនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ដោយសមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយ កម្លាំងជំនាញនៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិសែនជ័យ។

ជនសង្ស័យព្រមសារភាពទទួលកំហុសថា រូបគេ មានឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅ ទី ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee(ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាមរយៈFacebook ឲ្យមកជួបនៅផ្ទះសំណាក់និងភ្ជង់ប្លន់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដមែន ហើយសម្ភារៈដែលយកបានពីនារីរងគ្រោះ រូបគេបានប្រគល់ឲ្យមិត្តភក្តិឈ្មោះ ត្រា, ឈ្មោះឧត្តម, ឈ្មោះស្នា និង ឈ្មោះជា ទៅដូរយកគ្រឿងញៀន មួយកញ្ចប់ធំ មកចែកគ្នាជក់និងលក់បន្ត។ តាមវិធានការណ៍ជំនាញ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីស្រាវជ្រាវស្វែងរកចាប់ខ្លួនគូរកន របស់ជនសង្ស័យដែលនៅសេសសល់ជាបន្តទៀត។

គួររំលឹកផងដែលថាកាលពីដើមឆ្នាំថ្មី២០១៩ វេលាម៉ោង៧ល្ងាច ថ្ងៃទី១ ខែមករា មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបោកនារីស្រស់ស្អាត លក់ទំនិញonlineម្នាក់ដែលស្គាល់គ្នាតាម Facebook ឲ្យទៅជួបរូបគេនៅផ្ទះសំណាក់បៃតង ហើយធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់ យកគ្រឿងអលង្ការទូរស័ព្ទដៃអស់ពីខ្លួន សរុបជាទឹកប្រាក់ជាង ៣ ពាន់ដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនពិសេសក្នុងបណ្តាញសង្គមហ្វេសប៊ុក៕

២៣

49900578_2188588291459643_7476498263638540288_n

49913133_2188588371459635_6571900721430528000_n

49174384_281024522772860_829119444805484544_n 49209892_272414976769537_5611230680366186496_n 49450575_326486264624308_3405270623134416896_n 49107952_551486838702629_8637785698818064384_n

Loading...