ដឹងច្បាស់ហើយ  នារីក្លាយជួយ សម្រាលកូនឲ្យ  ឲ្យ  ស្ត្រីក្រីក្រ ម្នាក់នៅតាមចិញ្ចើមផ្លូវ គឺជា  តារា សម្តែង ​ភា​យន្ត​ លី​លី

ដោយ ៖ សុខ សាន្ត
ថ្ងៃទី14 ខែ01 ឆ្នាំ2019 ម៉ោង 11:43 AM

ភ្នំពេញ៖  ដឹងច្បាស់ហើយ នារីក្លាយហាន ហ៊ានឈប់ឡាន ចូលទៅ ជួយ សង្គ្រោះ ស្ត្រី អនាថា   សម្រាលកូន នៅលើដងផ្លូវ  គឺជា  តារា សម្តែងភាពយន្ត ឈ្មោះ លីលី  ដែលមាន ចិត្តធម៌ ចេះយកអាសារអ្នកក្រ  ។សកម្មភាព របសកញ្ញា  ដែលបានធ្វើ កំពុងទទួលបានការគាំទ្រ យ៉ាង ខ្លាំងពីសំណាក់ មហាជន នៅលើបណ្តាញសង្គមហ្វេកបុក ថាជាតារា ចិត្ត ធម៌ មួយរូប ។

សូមរំលឹកថា  កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែមករាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥កែងនិងផ្លូវ៥១៦ ជាប់និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក មាន ស្ត្រីអនាថាវ័យជាង៣០ឆ្នាំម្នាក់បានឈឺពោះសម្រាលកូននៅតាមដងផ្លូវត្រូវប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវឃើញហេតុការនាំគ្នាចោមរោមមើលដោយសារភាគច្រើនជាមនុស្ស និងខ្លះបានទូរសព្វ័ហៅរថយន្ត មកទទួល ប៉ុន្តែ  នោះក៏មាន  នារីវ័យក្មេងរូបស្រស់ ស្អាត់មួយរូប  បើករថយន្តលុចស៊ីសស៊េរីទំនើប៣៣០មួយគ្រឿងមកឈប់  ជួយសម្រាលកូន ឲ្យស្ត្រីអនាថា  នោះ បានកូនស្រីមួយដ៍ស្រស់ស្អាតម្នាក់ ។

សកម្មភាព របស់ នារីរូបនោះត្រូវបាន  ប្រជាពលរដ្ឋក៍ដូចជាមហាជនជាច្រើនដែលបានមកឈប់មើលមានកាកោតសរសើទៅលើនារីវ័យរូបស្រស់  មានចិត្តធម៌មិនខ្ពើម រអើម អ្នកក្រ ថែមទាំង ជួយ គាត់ថែមទៀត ។

 

1-58-600x400 49820744_2234582440150477_3326305020877471744_n 49895846_2234582470150474_2973449087866634240_n 50223138_2234582500150471_5479786552051630080_n