កញ្ញាខេមរៈ ស្រីពៅ ប្អូនស្រី តារាចម្រៀងលោកខេមរៈ សិរីមន្ត បានទទួលមរណភាពហើយ កាលពីប៉ុន្មានម៉ោងមុននេះ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី25 ខែ01 ឆ្នាំ2019 ម៉ោង 1:55 PM

ឥណ្ឌា៖កញ្ញាខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតរបស់តារាចម្រៀងលោកខេមរៈ សិរីមន្ត បានទទួលមរណភាពហើយ កាលពីប៉ុន្មានម៉ោងមុននេះ នៅថ្ងៃរសៀលនេះវេលាម៉ោង១នៅប្រទេសឥណ្ឌា ។នេះបើយោងតាមសាររបស់ លោកហេង ឡុង។

លោកហេង ឡុង ស្វាមី  អ្នកនាង ចន ចន្ទ័លក្ខណា  បានសសេរសារ បង្ហោះនៅលើបណ្តាញស សង្គមមុន នេះថា ៖   សូមចូលរួមរំលែកទុក្ខតារាចម្រៀងខេមរ: ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខេមរៈ សេរីមន្ត បានលាចាកលោកនេះហើយ នៅថ្ងៃរសៀលនេះវេលាម៉ោង១នៅប្រទេសឥណ្ឌា សូមបងប្អូនទាំងអស់គ្នាជួយចែករំលែកជូនសាធារណៈជនឲ្យបានជ្រាបផង។

ចំណែក  លោក ខេមរៈ ភារុណ ជាបងបង្កើត ក៏បានសរសេរយ៉ាងច្បាស់ កាលពីមុននេះផងដែរ ថាប្អូនលោក ពិតជាទទួលមរណភាពពិតមែន៕

គួររំលឹកថា ចាប់តាំងពីដើមឆ្នាំ២០១៦ មកមានការលេចលឺថា តារាចម្រៀងខេមរៈ ស្រីពៅ បាត់មុខដោយសារជំងឺសើស្បែកកម្រិតធ្ងន់ ខណៈដែលលោកសិរីមន្តប្រាប់ថា នាងគ្រាន់តែឈឺក្រពះ និងបំពង់កប៉ុណ្ណោះ ហើយថានាងបន្តស្នាក់នៅប្រទេសថៃ ។ ប៉ុន្តែថ្មីៗនេះ មានព័ត៌មានធ្លាយចេញថាស្រីពៅ បានមកស្រុកខ្មែរយូរហើយពេលនេះនាងរស់នៅផ្ទះរបស់លោកសិរីមន្តនៅសង្កាត់ភ្នំពេញថ្មី ។ អ្នកគាំទ្រនាងនៅតែរង់ចាំការវិលវិញរបស់នាង និងចង់ឲ្យនាងបង្ហាញសមត្ថិភាពច្រៀង និងរាំនៅលើឆាកដូចគ្រាមុនដដែល ៕

c0dfa6fe8f2feeb83b0134f2f4115472cf03ccb5 e03a153167ed1f7d9a4853d29600c294af756843