លោក អ៊ី ឃីម អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វាព្រំដែនអត្តរជាតិប៉ោយប៉ែត កំពុងភ័យ ខ្លួន ក្រោយពី មេគយថ្មី ហៅចូលប៊ុយរ៉ូស្តីបន្ទោសយ៉ាងចាស់ដៃ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី15 ខែ02 ឆ្នាំ2019 ម៉ោង 11:09 AM

ប៉ោយប៉ែត៖ បន្ទាប់ពីលេចឡើងនូវបាតុភាពមិនប្រក្រតីនូវទង្វើរបស់ លោក អ៊ី ឃីម អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតរួចមកលោកអ៊ី  ឃឹ ម កំពុងដេកភ័យខ្លួនដោយសារខ្លាចមេដកចេញពីកន្លែងខ្លាញ់ ដែលខ្លួនកំពុងគ្រប់គ្រងនៅតិនោះហើយលោកត្រូវ បាន មេ គយ ថ្មី ហៅចូលប៊ុយរ៉ូស្តីបន្ទោសយ៉ាងចាស់ដៃរឿងដើរប្រមូលលុយខុសគោលការណ៍ដែលធ្លាក់លើបានដាក់ចុះ ។

មន្ត្រីការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបង្ហើបប្រាប់ឱ្យដឹងថា «ពេលនេះលោកអនុប្រធានអ៊ី  ឃីម ដែលមានភារកិច្ចទទួលខុសត្រូវទំនិញនៅទីលាន (ទំនិញអូសតាមរទេះ)កំពុងដេកមិនលក់រត់ការខ្វែងដៃខ្វែងជើងទៅថ្នាក់លើដើម្បីជួយអន្តរាគមរក្សាកន្លែងឈរជើងដដែលក្រោយពីលេចឮនូវព័ត៌មានមិនល្អអាចនឹងត្រូវផ្លាស់ប្តូរទៅទីចាត់ការគយ និងរដ្ឋាករវិញ»។

ប្រភពបានបន្តទៀតថា ការដែលលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករ ដែលធ្លាប់ពន្យាកំណើតអាយុចូលនិវត្តន៍បានមួយឆ្នាំទៀតនោះ ត្រូវបានប្រធានការិយាល័យគយ និងរដ្ឋាករហៅទៅស្តីបន្ទោសរឿងអនុវត្តន៍ការងារខុសគោលការណ៍ និងគាបសង្កត់ដល់ប្រជាពលរដ្ឋរកស៊ីបន្តិចបន្ដួចដូចជាអ្នកអូសរទេះដឹកទំនិញកំបិកកំប៉ុកក៍មិនលើកលែងដែរ ។

ប្រភពពីមន្ត្រីគយក្រុងប៉ោយប៉ែត បញ្ជាក់ថា លោក អ៊ី  ឃីម អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វាអន្តរជាតិប៉ោយប៉ែត មិនត្រឹមតែត្រួតពិនិត្យទំនិញកន្លែងទីលាននោះទេ គឺដើរប្រមូលលុយតាម  តាមកន្លែង  ខុសច្បាប់  តាមអំពើចិត្ត   ដោយសារទង្វើរបស់លោកបែបនេះហើយទើបល្បីល្បាញដល់ថ្នាក់លើ ទ្រាំមិនបានក៍សម្រេចកោះហៅលោក អ៊ី  ឃីម មកសាក សួរជុំវិញការងារមួយចំនួនដែលពាក់ព័ន្ធនឹងខ្លួនលោកផ្ទាល់ ។

សូមរម្លឹកថា លោក អ៊ី  ឃីម អនុប្រធានការិយាល័យគយ និង រដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវដល់អាយុចូលនិវត្ត ន៍តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែបច្ចុប្បន្នលោក អ៊ី  ឃីម នៅតែបន្តការងារដូចមុនដដែល មើលទៅហាក់ដូចមិនឆេះឆ្អែឆ្អន់នោះទេ ព្រោះលោកយលើថាកន្លែងរបស់លោកនោះជាកន្លែងត្រូវប៉ាន់អាចរកចំណូលបានច្រើនក្នុងមួយថ្ងៃៗទើបលោកមិនចង់ចាកចេញបែបនេះ ។

កាលពីរសៀលថ្ងៃច័ន្ទ ទី២១ ខែមករា ឆ្នាំ២០ ១៩កន្លងទៅនេះ   ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ថ្មីគឺ  លោក នូ ស៊ីថា អត្តលេខ៦៧៩   ចំណែក លោក ងួន កុសល អត្តលេខ ៨៩៤   ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានប្រកាសតែងតាំង  ជាផ្លូវការ  ។គេរងចាំមើលមេគយឡើងថ្មី ហ៊ានបង្ក្រាបទំនិញពួកឈ្មួញរកស៊ីខុសច្បាប់ដែរឬទេ ខណៈដែលមេគយមុនៗដេកចាំកើ បលុយយ៉ាងសប្បាយចិត្តនោះ។

ព្រោះថា បច្ចុប្បន្នមានទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ជាច្រើនមុខ ត្រូវបានពួកឈ្មួញរកស៊ីធ្វើការនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងរលូនបំផុត ដោយសារមានការឃុបឃិតបើកដៃពីមន្ត្រីជំនាញ រួមនិងសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅទីនោះ នាំគ្នាប្រព្រឹត្តអំពើពុករលួយទទួលប្រយោជន៍ពីឈ្មួញរកស៊ីជាថ្នូរមិនបង្ក្រាប ធ្វើឲ្យចំណូលថវិកាជាតិមានការបាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ។ ហើយអំពើពុករលួយនេះបានក្លាយទៅជាជំងឺមហារីកបន្តពីមួយជំនាន់ ទៅមួយជំនាន់មិនអាចធ្វើការវះកាត់ ឬព្យាបាលបានឡើយ ហើយក៏អាចនឹងបន្តរីករាលដាលមកដល់ជំនាន់លោក នូ ស៊ីថា ហើយនិងលោក ងួន កុសល នេះថែមទៀតផង។

ពាក់ព័ន្ធករណីខាងលើនេះអង្គភាពយើង មិនអាចទំនាក់ទំនងសុំការបកស្រាយពីលោក អ៊ី ឃីម អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងលោក នូ ស៊ីថា ហើយនិងលោក ងួន កុសល  បានឡើយ៕

 

 

41238416_2263180380569941_3848958929702748160_n 41261911_2159088937672967_4205547249423351808_n 41280714_482282808932975_4367928018581061632_n 41367586_1537268886418793_7186708359091847168_n 41412367_1960362467333060_8728727877509447680_n 41436398_2242857329060002_3325782881703297024_n post1064