លោក ថៃ នរៈសត្យា ៖  ក្រសួង គ្មានសិទ្ធចំណាត់ការ ផ្លូវច្បាប់លើ  បុគ្គលដែលលួចម្លងបទចម្រៀងមរតកដើមទៅកែច្នៃការឡៃ នោះទេ   ក្រសួងមានសិទ្ធត្រឹមតែការអប់រំនឹងណែនាំ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី21 ខែ03 ឆ្នាំ2019 ម៉ោង 11:48 AM

ភ្នំពេញ៖ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា   ករណីបុគ្គលដែលលួចម្លងបទចម្រៀងមរតកដើមទៅកែច្នៃការឡៃមិនរក្សាប្រភពគឺជាការរំលោភលើកម្មសិទ្ធិបញ្ហា  ប៉ុន្តែ   ករណីនោះ  ដែនសមត្ថកិច្ចរបស់ក្រសួងគឺបានត្រឹមតែការអប់រំនឹងណែនាំចំពោះបុគ្គលដែលបានយកស្នាដៃមរតកដើមមកកែច្នៃឬការឡៃប៉ុណ្ណោះ ចំណែកឯចំណាត់ផ្លូវច្បាប់គឺស្ថិតនៅលើក្រុមគ្រួសារនិងភាគីម្ចាស់ស្នាដៃក្នុងការប្តឹងឡើងតុលាការ។

ការ ថ្លែងរបស់ លោក លោក ថៃ នរៈសត្យា  បានធ្វើឡើង ស្របពេលដែលមួយរយៈពេលចុងក្រោយនេះត្រូវបានគេកត់សម្គាល់ឃើញថាមានតារាចម្រៀងប្រុស-ស្រីនិងអ្នកនិពន្ធមួយចំនួនបានកំពុងតែងាក់មកចាប់អារម្មណ៍លើការជ្រើសនិពន្ធបទចម្រៀងដែលជាស្នាដៃមរតកដើមតាមរយៈការកែច្នៃឬកាឡៃទំនុកច្រៀងនិងសាច់ភ្លេងនោះគឺមានអ្នកគាំទ្រនិងមហាជនមួយចំនួនបានផ្ទុះការរិះគន់បង្ហាញការមិនពេញចិត្តផងដែរ។

ជាក់ស្តែងដូចជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេនាយ ចឺម កាលពីថ្មីៗនេះបានធ្វើឲ្យមជ្ឈដ្ឋានមហាជនស្ទើរមួយប្រទេសបង្ហាញការមិនពេញចិត្តនិងរិះគន់យ៉ាងចាស់ដៃ ខណៈដែលតារារូបនេះបានចម្លងបទមរតកដើមរបស់កវី គង្គ ប៊ុនឈឿន មកច្រៀងឡើងវិញធ្វើឲ្យខុសពីទម្រង់សាច់ភ្លេងនិងទំនុកច្រៀងមរតកដើមដែលច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា ។

ទន្ទឹមគ្នានៃការរិះគន់នេះដែរភ្លាមៗនោះក៏ស្រាប់តែមានដំណឹងថាភរិយារបស់កវី គង្គ ប៊ុនឈឿន បានធ្វើដំណើរពីក្រៅប្រទេសមកស្រុកខ្មែរដើម្បីធ្វើការប្តឹងនិងដោះស្រាយជាមួយផលិតកម្មសានដេនិងនាយ ចឺម លើករណីចម្លងស្នាដៃបទមរតកដើមដែលជាកម្មសិទ្ធិបញ្ញារបស់កវី គង្គ ប៊ុនឈឿន ។ប៉ុន្តែយ៉ាងណាមិញបន្ទាប់ពីមានការចុះផ្សាយនៅលើបណ្តាញសារព័ត៌មានមួយចំនួននោះក៏ត្រូវបានក្រុមគ្រួសាររបស់កវី គង្គ ប៊ុនឈឿន បានចេញមុខបញ្ជាក់ថាដំណើរមកស្រុកខ្មែររបស់ភរិយាកវី គង្គ ប៊ុនឈឿន នេះគឺក្នុងគោលបំណងមកដើរកម្សាន្តស្រុកខ្មែរនិងដោះស្រាយជាមួយផលិតកម្មសាន់ដេតែប៉ុណ្ណោះ។

ទាក់ទងនឹងករណីនៃការលួចម្លងស្នាដៃចម្រៀងមរតកដើមនេះដែរបើតាមការបញ្ជាក់ឲ្យដឹងពីលោក ថៃ នរៈសត្យា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថារាល់បុគ្គលដែលបានលួចម្លងស្នាដៃបទចម្រៀងមរតកដើមមកច្រៀងតាមរយៈការកែច្នៃនិងការឡៃសាច់ភ្លេងឬទំនុកច្រៀងគឺពិតជាចេតនាមួយដែលខុសទាំងស្រុងដែលអាចប្រឈមការប្តឹងឡើងតុលាការបាន។

លោក ថៃ នរៈសត្យា បានបញ្ជាក់ថាករណីនេះអាចជាការរំលោភលើកម្មសិទ្ធិបញ្ញាម្ចាស់ដើមបើសិនជារកឃើញថាអ្នកនិពន្ធឬតារាចម្រៀងរូបណាយកទៅកែច្នៃនិងការឡៃឲ្យខុសពីទំនុកច្រៀងឬសាច់ភ្លេងមរតកដើមដោយគ្មានការរក្សាប្រភពនិងដាក់ឈ្មោះម្ចាស់ដើមនោះ។លោកថាដែនសមត្ថកិច្ចរបស់ក្រសួងគឺបានត្រឹមតែការអប់រំនឹងណែនាំចំពោះបុគ្គលដែលបានយកស្នាដៃមរតកដើមមកកែច្នៃឬការឡៃប៉ុណ្ណោះ ចំណែកឯចំណាត់ផ្លូវច្បាប់គឺស្ថិតនៅលើក្រុមគ្រួសារនិងភាគីម្ចាស់ស្នាដៃក្នុងការប្តឹងឡើងតុលាការ។

សូមបញ្ជាក់ថាតារាចម្រៀងនាយ ចឺម កាលពីថ្មីៗនេះបានផ្ទុះការរិះគន់យ៉ាងចាស់ដៃក្រោយពេលចេញបទចម្រៀងមានចំណងជើថាអូនមានសមនឹងអ្នកមានដូចគ្នា ខណៈដែលបទនេះគឺជាការចម្លងចេញពីបទចម្រៀងមរតកដើមមានចំណងជើងថានឹកភូមិភ្នំធំច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា ស្នាដៃនិពន្ធរបស់លោក គង្គ ប៊ុនឈឿន ៕

indexយតយត indexយយយយយ ថថដថ រររររយ