តារាចម្រៀង ស៊ឹម ថៃណា តបទៅអ្នករិះគន់ថាសព្វថ្ងៃគ្មានអ្វីអួតនឹងគេទេក្រៅពីរបស់កេរ្ដិ៍ម៉ែចែកឲ្យ ប៉ុណ្ណោះ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី22 ខែ03 ឆ្នាំ2019 ម៉ោង 1:06 PM

ភ្នំពេញ ៖   តារាចម្រៀង ចាស់វស្សា   ស៊ឹម ថៃណា   បានសសេរសារឆ្លើយតបទៅនិងអ្នករិះគន់នាងវិញថា  កើតមកមួយជាតិ  ធាតុ មួយ នាងគ្មានអ្វីនឹងអួតនិងគេទេ  មានតែ  កេរ្តិ៍ដែលម៉ែចែកអោយ  ប៉ុណ្ណោះ សម្រាប់អួត នឹងគេ  ប៉ុន្តែគេពុំដឹងថា កេរ្ដិ៍ម៉ែ អ្វីខ្លះ   ហើយ  វាមានលក្ខណះពិសេសយ៉ាងណាសម្រាប់នាងទើបនាងហ៊ានអួតអាងយ៉ាងនេះ ។

តារាចម្រៀងចាស់វស្សារបស់ផលិតកម្មMកញ្ញា ស៊ឹម ថៃណា បានផ្ទុះប្រតិកម្មឆ្លើយតបភ្លាមៗបន្ទាប់ពីមានការរិះគន់និងសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការសរសេរចុះផ្សាយលើករណីនៃភាពសិចស៊ីបញ្ចេញសាច់ខ្ចីនិងគន់សុដន់ស្ទើរលេចចេញនូវតំបន់ពិសេស។ខណៈនាងថាកើតមកមួយជាតិធាតុមួយ ចានគ្មានអ្វីអួតនឹងគេទេក្រៅពីកេរ្តិ៍ដែលម៉ែចែកអោយគឺសម្រស់បន្តិចបន្តួចនេះទេ។

បើតាមការកត់សម្គាល់តារាចម្រៀងយ៉េៗចូលចិត្តលេងខ្លួនសិចស៊ីកញ្ញា ស៊ឹម ថៃណា កាលពីថ្មីៗកន្លងមកនេះនាងបានបង្ហោះនូវរូបភាពសិចស៊ីបញ្ចេញសាច់គល់សុដន់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងដល់មហាជនអ្នកគាំទ្រស្របពេលដែលមានសារព័ត៌មានមួយចំនួនក៏បានសរសេររិះគន់លើការស្លៀកពាក់សិចស៊ីបញ្ចេញសាច់ខ្ចីល្វែងលើផងនោះ។

កញ្ញា ស៊ឹម ថៃណា បានសរសេរបង្ហោះភ្ជាប់ជាមួយរូបភាពសិចស៊ីស្ថិតក្នុងសម្លៀកបំពាក់ពណ៌ក្រហមបែបនេះថាមនុស្សខ្ញុំអាក្រក់ត្រង់ថាគិតអ្វីចង់អ្វីគឺនិយាយភ្លាមចរឹកហ្សីនគឺអញ្ចឹងអត់ក្រែងចិត្តអ្នកណា សុំទោសដល់អ្នកដែលទទួលរង….។ប៉ុន្តែក្រោយពេលការបង្ហោះរូបភាពនេះមិនបានប៉ុន្មានផងក៏មានមតិមួយចំនួនបញ្ចេញការរិះគន់លើនាងថានេះជាចេតនាដើម្បីទាញយកការចាប់អារម្មណ៍និងប្រជាប្រិយភាពពីទស្សនិកជនដោយមិនគិតពីសីលធម៌ប្រពៃណីខ្លួនជាស្រ្តី។

ជាប្រតិកម្មឆ្លើយតបភ្លាមៗនោះត្រូវបានតារាស្រីកញ្ញាស៊ីម ថៃណាបាននិយាយថាខ្លួនអរគុណសម្រាប់ការចុះផ្សាយព័ត៌មានមួយចំនួនឬ ការរិះគន់តែនេះគ្រាន់តែចង់បញ្ចេញសម្រស់ដែលម្តាយចែកឲ្យប៉ុណ្ណោះ។នាងបញ្ជាក់ទៀតថាអរគុណបងប្អូនខាងសារព័ត៌មាន…កើតមកមួយជាតិធាតុមួយចានគ្មានអ្វីអួតនឹងគេទេក្រៅពីកេរ្តិ៍ដែលម៉ែចែកអោយគឺសម្រស់បន្តិចបន្តួចនេះ។

កញ្ញា ស៊ឹម ថៃណា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះដែរមិនអាចទំនាក់ទំនងដើម្បីសួរនាំបន្ថែមលើករណីនៃការទម្លាយរូបភាពសិចស៊ីបង្កការចាប់អារម្មណ៍និងរិះគន់មួយចំនួនពីមហានបាននៅឡើយទេ។ខណៈការបញ្ចេញប្រតិកម្មរបស់នាងខាងលើនេះអាចធ្វើឲ្យមហាជនយល់ច្បាស់ពីគំនិតរបស់ ស៊ឹម ថៃណា ថានាងចង់និយាយសំដៅលើអ្វី ខ្លះដែលជារបស់កេរ្ដិ៍ម៉ែនោះឲ្យពិតប្រាកដ ៕

photo_2019-03-22_12-08-42 (2) photo_2019-03-22_12-08-42 photo_2019-03-22_12-56-35 photo_2019-03-22_12-59-20 photo_2019-03-22_12-59-22 photo_2019-03-22_13-01-43