ទាក់ទងគ្នាតាមហ្វេកបុកឈានដល់រួមភេទ យ៉ាងសុខ ស្រួល ដល់ បែកការណ៍ ឪពុកម្ដាយអូន ប្តឹង បងឲ្យប៉ូលីសចាប់ដាក់គុក

ដោយ ៖ សុខ សាន្ត
ថ្ងៃទី20 ខែ04 ឆ្នាំ2019 ម៉ោង 4:17 PM

ខេត្តកណ្ដាល ៖ យុវជនអត់ការងារធ្វើម្នាក់មានពេលទំនេរច្រើនពេក មានឱកាសទាក់ទងស្រីៗឈានទៅដល់នាំគ្នារួមភេទយ៉ាងសប្បាយ តែក្រោយពីបែកការណ៍ដឹងដល់ឪពុកម្ដាយខាងស្រីប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនញាត់គុក ទោះឆ្លើយថាត្រូវគ្នាក៏ដោយ យ៉ាងហោចណាស់ក៏ជាប់គុកជិត១០ឆ្នាំដែរ ព្រោះជនរងគ្រោះជាអនិតិជនអាយុក្រោម១៥ឆ្នាំ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ជា វ៉ាន់ដេត អាយុ២៧ឆ្នាំ រស់នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង គ្មានមុខរបរពិយប្រាកដ ត្រូវបានឃាត់ខ្លួនតាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ។ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីរសៀលថ្ងៃទី ១៩ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីម្ដាយក្មេងស្រីរងគ្រោះទៅដាក់ពាក្យប្ដឹង ។ ចំពោះករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំនេះ បានកេីតឡើង តាំងពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មកម៉្លេះ តែម្តាយក្មេងស្រីទេីបប្តឹងនគរបាលស្រុកស្អាងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បញ្ជាក់ថា ជនរងគ្រោះទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ នាងមានមុខរបរជាកម្មការិនីរោងចក្រ ត្រូវបានជនសង្ស័យលួងលោមយកទៅរួមភេទបានសម្រេច ដែលករណីនេះសមត្ថកិច្ចកំពង់សាកសួរជនសង្ស័យនៅឡើយ ។

លោកអធិការ បន្តថា កន្លងមកអ្នកទាំងពីរធ្លាប់ទាក់ទងស្រលាញ់គ្នា ។ លុះដល់យប់កេីតហេតុមុនថ្ងៃចូលឆ្នាំជនសង្ស័យបានហៅជនរងគ្រោះឲ្យទៅលេងផ្ទះរបស់ខ្លួន ហើយបានរួមភេទជាមួយគ្នាក្នុង១យប់២ដង រយៈពេល៦ថ្ងៃកន្លងមកហើយ ហើយម្ដាយ ជនរងគ្រោះទើបតែដឹងក៏មកដាក់ពាក្យប្ដឹងតែម្ដង ។

ជនសង្ស័យ ជា វ៉ាន់ដេត បានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែគ្មានការបង្ខិតបង្ខំនោះទេ ពោលគឺ កេីតចេញពីការព្រមព្រៀង និងស្រលាញ់គ្នាប៉ុណ្ណោះ ។ ប៉ុន្ដែបើយោងតាមច្បាប់ស្ដីពីការប្រឆាំងការជួញដូមនុស្ស និងការធ្វើអាជីវកម្មលើផ្លូវភេទ ការរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ទោះបីកើតចេញពីការព្រមព្រៀងក៏ដោយ ក៏ជនដែលបានរព្រឹត្តមានទោសព្រហ្មទណ្ឌដែរ ។

មាត្រា៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ ចែងថា ជនណារួមភេទជាមួយជនដទៃ ដែលមានអាយុតិចជាង១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ១០ឆ្នាំ ។ ដូច្នេះយើងឃើញថាមនុស្សប្រុសៗ ចាំតែដេកគុកទៅ ឲ្យតែខាងស្រីគេប្ដឹងទោះបីថាជាអនិតិជនឬគ្រប់អាយុក៏ដោយ បើមិនជាប់គុកក៏អស់លុយមិនតិចដែរ ៕