បែកធ្លាយ   សេដ្ឋីវ័យក្មេងវៀតណាម  ដែលពាក់មាសរាប់គីឡូស្រោចខ្លួននោះ គឺជា គ្រឿងកាឡៃទាំងអស់

ដោយ ៖ សុខ សាន្ត
ថ្ងៃទី25 ខែ04 ឆ្នាំ2019 ម៉ោង 12:07 PM

បរទេស៖  ក្រោយពីសមត្ថកិច្ចចាប់ខ្លួន  សេដ្ឋីវ័យក្មេងវៀតណាម ម្នាក់ឈ្មោះ PHUC XO ល្បីខាងពាក់មាសពេញខ្លួន តាម ជំនឿ ដ៏ងប់ងល់របស់គ្រូ ហុងស៊ុយ  សមត្ថកិច្ចបញ្ជាក់ថាគ្រឿង អលង្ការ   ដែល សេដ្ឋីវ័យក្មេងវៀតណាម ម្នាក់ឈ្មោះ PHUC XO  ពាក់ ទាំងនោះគ្រាន់តែជាគ្រឿង កាឡៃប៉ុណ្ណោះ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩កន្លងទៅ សេដ្ឋីវ័យក្មេងវៀតណាម ម្នាក់ឈ្មោះ PHUC XO ល្បីខាងពាក់មាសពេញខ្លួន ព្រោះជឿតាម ជំនឿ ដ៏ងប់ងល់របស់គ្រូ ហុងស៊ុយ ដែលប្រាប់ PHUC XO ថាឱ្យតែ ក្បែរ ឬជាប់ នឹង ខ្លួន លោក មាន « បរិក្ខា មាស » ច្រើននោះ សុខភាព លាភសក្ការៈ នឹង ហូរ ចូលហើយ មិនយូរប៉ុន្មានក៏ត្រូវបានប៉ូលិសព្រហ្មទណ្ឌ ក្រុង ហូ ជិមិញ បានធ្វើការឃាត់ខ្លួន ដើម្បីស៊ើបអង្កេត បទល្មើស នៅក្លឹបកម្សាន្តរបស់លោក ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនដ៏ធំសម្បើម ។

ក្រោយការឆែកឆេរ ពេញមួយយប់ ថ្ងៃទី១០ ខែមេសា រហូតដល់ទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ទាំងនៅ ក្លឹប កម្សាន្ត និង នៅផ្ទះ ឪពុកម្តាយ សេដ្ឋី រូបនេះ ផងដែរ ការចូលឆែកឆេរ ក្លឹប XO របស់មហាសេដ្ឋីពាក់មាសគ្របខ្លួនខាងលើនេះ រកឃើញថា ការជួញដូរគ្រឿងទាំងនេះ ធ្វើឡើងចំនួន១៧ លើកមកហើយ ដោយមានចំនួន ៤២៥ ដុំ និងធ្វើតេស្ត ពិនិត្យ មាន មនុស្ស ៨០នាក់ ដែលមានសារជាតិថ្នាំញៀន ក្នុងនោះ មាន អ្នកបំរើ ក្លឹប ជាង៣០នាក់ផងដែរ។

ការហួសចិត្តឡើងម្តងទៀត ក្រោយពីសមត្ថកិច្ច វៀតណាម បាន សម្រេចចិត្ត វាយខ្នោះ និងបានដោះដូរកង ដៃ មាស ទៅជាកងដៃ ខ្នោះ ដែកវិញ ហើយ ស្រាប់តែសមត្ថកិច្ច បានរកឃើញថា គ្រឿង អលង្ការ ទាំងនោះគ្រាន់តែជាគ្រឿង កាឡៃប៉ុណ្ណោះ។

57852697_2128823350571357_6350812168857845760_o 58460810_2128823247238034_7295503269428723712_n 58663949_2128823223904703_5095191970364522496_n