ប្រធានាធិបតីផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡា  ត្រៀមយន្ដហោះ ដើម្បីរត់ទៅគុយបា ខណៈពលរដ្ឋត្រៀមឡោមព័ទ្ធភូមិគ្រឹះរបស់គាត់

ដោយ ៖ សុខ សាន្ត
ថ្ងៃទី01 ខែ05 ឆ្នាំ2019 ម៉ោង 10:21 AM

បរទេស ៖ បណ្ដាញផ្សាយព័ត៌មាន CNN បានឱ្យដឹង ប្រធានាធិបតីផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡា លោកនីកូឡាម៉ាឌូរ៉ូបានត្រៀម យន្ដហោះមួយគ្រឿងដើម្បីរត់ទៅនៅប្រទេសគុយបា។លោករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា នៅពេលនេះប្រជាជនវេណេហ្សូអេឡាកំពុងតែធ្វើបាតុកម្មឡោមព័ទ្ធភូមិគ្រឹះ លោកម៉ាឌូរ៉ូ និង វិមានប្រធានាធិបតី។ នេះបើយោងតាមការបញ្ជាក់ ពី រដ្ឋមន្រ្ដីការបរទេសអាមេរិក Mike Pompeo  បា្រប់ CNN  ។

ប្រជាជនដែលគាំទ្រគណបក្សប្រឆាំងបានប្រកាសឱសានវាទ បញ្ចប់អំណាចលោកម៉ាឌូរ៉ូ នៅក្នុងសប្ដាហ៍នេះ។ លោករដ្ឋមន្រ្ដីការបរទេសអាមេរិក mike Pompeo បានប្រាប់ទៀតថា ប្រទេសគុយបាបានសម្របសម្រួលឱ្យជ្រកកោនក្នុងប្រទេសនេះ ប៉ុន្ដែរដ្ឋាភិបាលទីក្រុង ម៉ូស្គូបានបញ្ចុះបញ្ចូលឱ្យលោកម៉ាឌូរ៉ូបន្ដការតស៊ូទៅមុខទៀត។

ចំណែក សារព័ត៌មានរុស្ស៊ី Sputnik បានចុះផ្សាយថា ស្ថានការណ៍នៅវេណេហ្សូអេឡា ធ្ងន់ធ្ងរណាស់ពេលនេះ ដោយសារការប៉ះទង្គិចគ្នាមួយបានផ្ទុះឡើង គឺភ្លាមៗដោយសារលោកមេដឹកនាំបក្ស ប្រឆាំងជួនហ្គៃដូ បានអំពាវនាវឱ្យកងទ័ពផ្ដួលរំលំ លោកម៉ាឌូរ៉ូ ជាបន្ទាន់។

ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ីមួយបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងតែដឹកនាំ ការធ្វើរដ្ឋប្រហារទម្លាក់លោកម៉ាឌូរ៉ូឆាប់ៗនេះហើយ។ បណ្ដាញផ្សាយព័ត៌មាន Freshtv បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកបានបញ្ជាទៅកាន់ពួកយោធាឱ្យបង់បោះលោកម៉ាឌូរ៉ូហើយគាំទ្រលោកជួនហ្គៃដូ។ ប្រភពនេះបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិក នឹងធ្វើការលុកលុយចូលវេណេហ្សូអេឡាភ្លាមបើសិន មានអំពើហិង្សាកាន់តែផ្ទុះឡើងខ្លាំងជាងនេះ។ អំពើហិង្សាមួយបានផ្ទុះឡើង ដោយសារពួកសន្ដិសុខនិងកងប៉ូលីសប្រឆាំងបាតុកម្មបានបើករថយន្ដដេញជាន់បាតុករ ហើយបានតាមសេចក្ដីរាយការណ៍ហិង្សាបានផ្ទុះពេញទំហឹងចូលដល់ថ្ងៃទី១ឧសភា។

សូមជម្រាបថា សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទាំងស្រុងលើមុខជំនួញប្រេងវេណេហ្សូអេឡា ចាប់ពីថ្ងៃទី២៨មេសា ដោយបញ្ជាឱ្យក្រុមហ៊ុនប្រេងរបស់អាមេរិកទាំងអស់បញ្ឈប់ការទិញប្រេង ពីវេណេហ្សូអេឡា ដែលមួយថ្ងៃៗអាមេរិកទិញប្រេងពីប្រទេសនេះជាង៥០ម៉ឺនបារ៉េល មិនតែប៉ុណ្ណោះ អាមេរិកបានប្រាប់ទៅប្រទេសឥណ្ឌា និង ប្រទេសដទៃទៀតឱ្យ ផ្អាកជាបន្ទាន់ការទិញ ប្រេងឆៅពី វេណេហ្សូអេឡា គឺរង់ចាំដល់បញ្ចប់អំណាចលោកម៉ាឌូរ៉ូទាំងស្រុង៕

58657580_509396466259159_6331644017578606592_n 58673892_509396386259167_7254036695920672768_n 58691925_509396406259165_319331647386288128_n 58994610_509396489592490_2789925092358881280_n Untitled design (20)