អាសូណាស់ ភ្លើងប្រច័ណ្ឌប្រពន្ធមានសាហាយ  ធ្វើឲ្យប្តីកំណាច ផ្ទុះកំហឹង ទាញពូថៅស្លាប់ចោលកូនតូច២នាក់នៅខេត្តពោធ៍សាត់

ដោយ ៖ សុខ សាន្ត
ថ្ងៃទី07 ខែ05 ឆ្នាំ2019 ម៉ោង 2:39 PM

ពោធ៍សាត់ ៖កាលពី វេលាម៉ោង២០និង២០នាទី ថ្ងៃទី៦ ឧសភា   នៅចំណុចផ្ទះជនរងគ្រោះស្តិតនៅភូមិត្រពាំងឃ្លៃឃុំបឹងកន្ទួត ស្រុកក្រគខេត្តពោធិ៍សាត់  មានករណីហឹង្សាមួយបានកើតឡើងបង្កឡើងដោយបុរសជាប្តី ប្រចណ្ឌប្រពន្ធថាមានសាហាយ  ទាញ ពូថៅកាប់ប្រពន្ធ កំពុងដេកស្លាប់ យ៉ាងអណោចអធម៌បំផុត។

សមត្ថកិច្ចបានឲ្យដឹងថា ជនជនរងគ្រោះដែលប្ដីកាប់ស្លាប់ឈ្មោះ យឿន សាវិន អាយុ៣៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ។ចំណែកជនដៃដល់ឈ្មោះម៉ុន សាម៉ន អាយុ៣២ឆ្នាំ ជាកសិករ រស់នៅភូមិ ឃុំកើតហេតុ ។

ពាក់ព័ន្ធករណីឃាតកម្មនេះ កូនប្រុសរបស់ជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុម៉ែមកពីធ្វើការនៅរោងចក្រកាត់ដេរ(តៃអីហ្សី)បានទិញលៀសហាលយកមកហូបបាយ  ។ ពេលម៉ែងូតទឹករួច ក៏នាំគ្នាដួសបាយហូបជុំគ្នាប្តី ប្រពន្ធ កូន ពេលកំពង់ហូបបាយ ឱបានប្រើកូនយកបោយដងទឹកអោយហូបពេលកូនដងទឹកអោយហូបរួច ហើយ ឱបានចោលបោយទៅកៀនជញ្ជាំង កូនក៏រើសយកមកវិញ ពេលនោះម៉ែបានឆក់យកបោយពីកូនគប់ទៅលើឱ ស្រាប់តែឱទាញកែវគប់ទៅលើម៉ែវិញ ។ ពេលនោះឱក៏ទាញពូថៅកាប់ទៅលើម៉ែចំកពីរពូថៅខាងស្តាំបណ្តាលអោយម៉ែដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយធ្វើសកម្មភាពរួច ឱបានទៅប្រាប់អ្នកជិតខាងថាអញកាប់ប្រពន្ធអញស្លាប់ហើយ ពេលនោះប្រជាពលរដឋនៅជិតខាងនិងបងប្អូនជនរងគ្រោះបានព័ទ្ធចាប់ឱចងហើយហៅសមត្ថកិច្ចជួយអន្តរាគមន  ។  នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ជនដៃដល់បានសារភាពថាមូលហេតុដែលខ្លួនសម្លាប់ប្រពន្ធព្រោះប្រពន្ធលួចមានសាហាយ ៕

photo_2019-05-08_02-26-09 photo_2019-05-08_02-26-10 (2) photo_2019-05-08_02-26-10