ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ស្ដេចយាងចូលរួមវេទិកាសន្ទនាអរិយធម៌អាស៊ីលើកទី១ នៅប្រទេសចិន

ដោយ ៖ សុខ សាន្ត
ថ្ងៃទី16 ខែ05 ឆ្នាំ2019 ម៉ោង 10:15 AM

តបតាមសេចក្ដីសូមយាងរបស់លោកប្រធានាធិបតី Xi Jinping សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងចូលរួមក្នុងវេទិកាសន្ទនាអរិយធម៌អាស៊ី លើកទី១ ក្នុងអំឡុងថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែឧសភា នៅឯសាធារណរដ្ឋប្រជាមានិតចិន។

ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ស្ដេចយាងថ្លែងព្រះរាជសុន្ទរកថាចំពោះកម្មវិធីបើកនៃវេទិកា នៅថ្ងៃទី១៥ ខែឧសភា និងបានសព្វព្រះរាជហឫទ័យចូលជួបសវនាការជាមួយលោកប្រធានាធិបតី Xi Jinping និងលោកអនុប្រធានាធិបតី Wang Qishan នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ នារាត្រីថ្ងៃដដែល ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យស្ដេចយាងចូលរួមក្នុងកម្មវិធីសម្ដែងសិល្បៈខ្នាតធំនៃវប្បធម៌អាស៊ី ដែលប្រារព្ធធ្វើនៅពហុកីឡាដ្ឋានជាតិ Niao Cao រដ្ឋធានីប៉េកាំង។

នៅថ្ងៃទី ១៤ ខែឧសភា ស្របក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មនៃសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោកប្រធានាធិបតីXi Jinpingបានត្រៀមរៀបចំនំខួបចម្រើនព្រះវស្សាដើម្បីរួមជាមួយថ្នាក់ដឹកនាំប្រទេសនានាដែលអញ្ជើញចូលរួមក្នុងវេទិកា ប្រារព្ធនូវពិធីអបអរសាទរខួបចម្រើនព្រះជន្ម ថ្វាយព្រះអង្គជាពិសេសទៀតផង។

ប្រភពស្ថានទូតចិន

60235014_2186738718078390_4350583304257273856_o 60300323_2186738884745040_3764836433227939840_n 60590933_2186738721411723_5644243564234801152_o 60607089_2186738774745051_6392107347400982528_o Untitled design (22)