មេការផ្ទះសំណាក់យីហោ រិទ្ធីហេង ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ សង្ស័យ ….

ដោយ ៖ សុខ សាន្ត
ថ្ងៃទី17 ខែ05 ឆ្នាំ2019 ម៉ោង 9:44 AM

ភ្នំពេញៈ កាលពីព្រលប់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ នៅក្នុងផ្ទះសំណាក់ខាងលើ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ  បុរសជាមេការផ្ទះសំណាក់យីហោ រិទ្ធីហេង ត្រូវបានសាច់ញាតិនិងមិត្តភក្ដិប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ស្នាក់នៅរបស់គាត់ខណៈតេទូរស័ព្ទច្រើនដងមិនលើកទម្លុះទ្វារចូលទើបដឹងថាស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ។

បុរសរងគ្រោះឈ្មោះងិន ឆាយ អាយុ៣៨ឆ្នាំមុខរបរមេការក្នុងផ្ទះសំណាក់កើតហេតុមានប្រពន្ធឈ្មោះជ្រឿនសុខានិងមានស្រុកកំណើតនៅក្នុងភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមការឲ្យដឹងពីក្រុមគ្រួសារសពជនរងគ្រោះមានជម្ងឺលើសឈាមជាង២ឆ្នាំមកហើយព្យាបាលមិនជាសោះ ទើបមកដលើពេលស្លាប់គ្រូពេទ្យជំនាញថាបណ្ដាលមកពីជម្ងឺគាំងបេះដូង ។

.        តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុបុរសរូបនេះបានដេកនៅក្នុងបន្ទប់ខាងលើហើយមិនមាននរណាម្នាក់បានដឹងថាគាត់ស្លាប់តាំងពីពេលណាទេ ប៉ុន្តែរហូតដល់ពេលកើតហេតុស្ត្រីជាប្រពន្ធរបស់គាត់បានទូរស័ព្ទរកគាត់ជាច្រើនដង។ខណៈនោះខលចូលហើយ ប៉ុន្តែមិនលើកសោះទើបប្រពន្ធគាត់បានទូរស័ព្ទទៅកាន់ប្អូនថ្លៃនិងបុគ្គលិកបម្រើការងារនៅក្នុងផ្ទះសំណាក់ទៅគោះទ្វារហៅប៉ុន្តែទោះបីជាហៅយ៉ាងណាក៏មិនឮឆ្លើយតបដែរទើបសម្រេចចិត្តនាំគ្នាទៅគាស់ទ្វារបន្ទប់មើលស្រាប់តែជនរងគ្រោះស្លាប់បាត់ទៅហើយ។

ប្រភពដដែលបានបន្តថាពេលនោះឃើញជនរងគ្រោះដេកមិនកម្រើកសោះក៏ចូលទៅចាប់អង្រួនមើលឃើញបុរសនេះស្លាប់បាត់ទៅហើយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចប្អូនថ្លៃបានខលទៅប្រាប់ពីដំណឹងនេះដល់ប្រពន្ធគាត់វិញថាប្ដីគាត់ស្លាប់បាត់ហើយ។ដោយឡែកសាច់ញាតិបានប្រាប់ឲ្យគរបាលដឹងថាបុរសរងគ្រោះមានជំងឺលើសឈាមរយៈពេល២ឆ្នាំកន្លងមកហើយព្យាបាលមិនជាសោះហើយពេលនេះស្រាប់តែឃើញគាត់ដេកស្លាប់ដោយមិនដឹងមូលហេតុបែបនេះទៅវិញ។

ក្រោយកើតហេតុសមត្ថកិច្ចបច្ចេកទេស រួមទាំងវេជ្ជបណ្ឌិតពិនិត្យសាកសពបានបញ្ជាក់ថា  ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូងបណ្ដាលមកពីជំងឺលើសឈាមបន្ទាប់មកប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីដោយពុំមានការប្ដឹងផ្ដល់អ្វីឡើយ៕

photo_2019-05-17_09-40-28 photo_2019-05-17_09-40-29 (2) photo_2019-05-17_09-40-29 photo_2019-05-17_09-40-30