ចិនប្រុសស្រីជាច្រើននាក់បើកឡាន ប្រដេញគ្នា ជ្រុលទៅបុក ដើមឈើ ធ្លាក់ចូលទៅដៃទន្លេ កោះពេជ្រ 

ដោយ ៖ សុខ សាន្ត
ថ្ងៃទី17 ខែ05 ឆ្នាំ2019 ម៉ោង 1:11 PM

ភ្នំពេញ៖កាលពីវេលាម៉ោង៤ និង ១៧នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩   នៅត្រង់ចំណុចស្ពានឥន្ទធនូ (កោះពេជ្រ) ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រថយន្តសេរីទំនើប ពីគ្រឿងបើករថយន្ត  ប្រដេញគ្នា ក្នុងល្បឿនលឿនជ្រុលចង្កូត ទៅបុក  ដើមឈើ ធ្លាក់ចូលទៅដៃទន្លេ កោះពេជ្រ  បណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ  មាន ជនជាតិចិនប្រុសស្រី ៤នាក់ បើករថយន្ត ពីគ្រឿង មួយគ្រឿង ម៉ាក MAZDA BT50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-3139 និងរថយន្ត CAMRY មួយគ្រឿងទៀត បាន បើកប្រដេញគ្នា ដោយរថយន្ត  ម៉ាក MAZDA BT50 បានបើកបរយ៉ាងលឿន ប្រដេញគ្នាជាមួយរថយន្ត CAMRY មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតបុករបងឃាំង និងដើមឈើ ធ្លាក់ចូលទៅក្នុងដៃទន្លេ បណ្ដាលឲ្យរថយន្តរងការខូចខាត និងបែកកង់ខាងស្ដាំទៅមុខលែងរួច។ ចំណែកឯភាគីរថយន្ត CAMRY មិនបានឈប់ទេ បានបើកចេញទៅបាត់តែម្តង។

រថយន្តបង្ក បានសម្របសម្រួល ដោយចេញសងសំណងថ្លៃខូចខាត ជាមួយម្ចាស់ទីតាំង ដើម្បីបញ្ចប់រឿង៕

photo_2019-05-17_08-32-27-600x449 photo_2019-05-17_08-32-30-600x337 photo_2019-05-17_08-32-32-600x337 photo_2019-05-17_08-32-34-600x450 photo_2019-05-17_08-32-36-600x450 photo_2019-05-17_08-32-38-600x450 photo_2019-05-17_08-32-40-600x450