មុនមួយថ្ងៃឡើងជ្រុញ លោកផែង វណ្ណៈ ព្រមទទួលកំហុស និង ធ្វើលិខិតសុំទោសសម្ដេចនាយករដ្ឋមន្ដ្រី និងមន្ដ្រីៗមួយចំនួន ដែលលោក ធ្លាប់ វាយប្រហារកន្លងមក

ដោយ ៖ រិទ្ធី
ថ្ងៃទី13 ខែ06 ឆ្នាំ2019 ម៉ោង 10:24 AM

ភ្នំពេញ ៖ ក្រោយ ពីជាប់ពន្ធនាគារយៈពេល៣ខែរួចមក នៅថ្ងៃស្អែកទី១៤មិថុនា ជាថ្ងៃបើសវនការកាត់ទោស លោកផែង វណ្ណៈ បានធ្វើលិខិតមួយច្បាប់ព្រមទទួលទោសកំហុស និងសុំទោស សុំទោសសម្ដេចនាយករដ្ឋមន្ដ្រី និងមន្ដ្រីៗមួយចំនួន ដែលលោក ធ្លាប់ វាយប្រហារ កន្លង ក្នុងន័យសុំឲ្យសម្ដេចនាយករដ្ឋមន្ដ្រី និងជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន យល់យោគ អាព្យាស្រ័យ នៅកំហុស ដោយសារ លោកឆេវ ឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ។
នៅក្នុងលិខតនោះ លោក ផែង វណ្ណៈ បានរៀបរាប់ថា «ខ្ញុំមានការសោកស្ដាយជាពន់ពេកនូវកំហុសឆ្គងរបស់ខ្ញុំបាទនាពេលកន្លងមកនិងសុំការខន្ដីអភ័យទោសពីសម្ដេចតេជោនូវអ្វីដែលខ្ញុំបាទបានសរសេរព័ត៌មានប្រៀបធៀបមិនសមរម្យតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនោះ ។ ទង្វើដ៏ឆ្គាំឆ្គងនេះកើតឡើងដោយសារ ខ្ញុំមានការភ្លេចខ្លួនមានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃ នៃប្រជាជនកម្ពុជា។ ទន្ទឹមនេះខ្ញុំបាទ ក៏សុំការអភ័យទោសផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួននាពេលកន្លងមក ដែលខ្ញុំធ្លាប់បានរិះគន់ ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ធ្វើឲ្យប៉ពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួន»។
នៅក្នុងលិខិតរបស់លោក ផែង វណ្ណៈ សរសេរបញ្ជាក់ទៀតថា «ខ្ញុំបាទចងចាំនូវកំហុសឆ្គងកន្លងមកនេះ ដោយសន្យាថានឹងធ្វើការកែប្រែអត្តចរិត ពាក្យសម្តីរបស់ខ្លួន និងមិនឲ្យបញ្ហាទាំងនេះកើតឡើងជាថ្មីម្តងទៀត»។
មហាជន ជាច្រើន នៅ ចាំ បានថា លោក ផែង វណ្ណៈ អ្នក លេង ហ្វេសប៊ុក ដ៏ ល្បីល្បាញ មួយ រូប ត្រូវ ជាប់ ពន្ធនាគារ រហូត មក ទល់ បច្ចុប្បន្ន នេះ មាន រយៈពេល ជាង ៣ខែមកហើយ ដោយសារតែ ការ លូក ដៃ ចូលជួយ ករណី កញ្ញា យិន ឃុនម៉ី ហៅម៉ាណា កូនស្រី អ្នក មាន ស្តុកស្តម្ភ មួយ រូប នៅ ខេត្ត សៀមរាប ដែល បើក រថយន្ត យ៉ាង ព្រហើន បុក និស្សិត ស្រី ឌុំ រីដា ស្លាប់ យ៉ាង អាណោចអាធ័ម ។
ពេលនោះ លោក ផែង វណ្ណៈ បាន ដើរ តួនាទី ជំនួស ឳពុក ជនបង្ក នាំយកបច្ច័យ ទៅចូលបុណ្យ សព និស្សិត ស្រី ឌុំ រីដា រហូត មាន ការ រិះគន់ ជា បន្តបន្ទាប់ ។ ដោយសារ តែ ទប់ សម្តី ខ្លួនឯង មិនបាន លោក ផែង វណ្ណៈ បាន សរសេរ ករណី ចូល បុណ្យ សព និស្សិត ស្រី ឌុំ រីដា ប្រៀបធៀប ជាមួយអង្គភាពហ្វ្រេសញូដែល សម្តេចតេជោ ហ៊ុន សែន ឲ្យយកលុយទៅចូល បុណ្យ សព លោក បណ្ឌិត កែម ឡី ទើប កកើត ជា បណ្តឹង ព្រហ្មទណ្ឌ ដែល ប្តឹង ដោយ លោក គី តិច មេធាវី តំណាង ដោយ អាណត្តិ របស់ សម្តេច តេជោ ហ៊ុន សែន តែម្តង ។
ទោះបី យ៉ាងណា ពេល នេះ កញ្ញា យិន ឃុនម៉ី ហៅម៉ាណា ត្រូវ បាន ដោះលែង ចេញ ពី ពន្ធនាគារ ហើយ បន្ទាប់ ពី តុលាការ ផ្តន្ទា ទោស ដាក់ ពន្ធនាគារ ១ឆ្នាំ តែ អនុវត្ត ក្នុង ពន្ធនាគារ តែ ២ខែ ប៉ុណ្ណោះ ។ មជ្ឈដ្ឋាន ជាច្រើន ទន្ទឹង រង់ចាំ មើល ថា តើលោក ផែង វណ្ណៈ ដែល ទទួល បាន ការ កោតសរសើរ ច្រើន គួរសម ដែរនោះ ពី សំណាក់ មហាជន អាចមាន វាសនា ល្អ ទទួល បាន ការ កាត់ទោស តម្រឹម ដូចគញ្ញា យិន ម៉ាណា ហើយ ត្រូវ ដោះលែង ចេញ ពី ពន្ធនាគារ ដែរឬទេ ? ។
តុលាការ បាន សម្រេច ចោទប្រកាន់ លោក ផែង វណ្ណៈ ចំនួន ២បទល្មើស ដែល អាច ប្រឈម មុខ ការ ជាប់ ពន្ធនាគារ រហូត ដល់ ២ឆ្នាំ ។
លោក លី សុផាណា អ្នក នាំពាក្យ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ធ្លាប់ ថ្លែង តាម បណ្ដាញ សង្គម Telegram ថា ”ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះផែងវណ្ណៈ រួចមកតំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទបរិហារកេរ្តិជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌តាមមាត្រា៤៩៤មាត្រា៤៩៥និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។
បទល្មើស ញុះញង់ ឱ្យ ប្រព្រឹត្ត បទ ឧក្រិដ្ឋ ជា អាទិ៍ តាម មាត្រា ៤៩៤និង ៤៩៥នៃ ក្រម ព្រហ្មទណ្ឌ កំណត់ ការ ផ្តន្ទា ទោស ដាក់ ពន្ធនាគារ រយៈពេល ពី ៦ខែ ទៅ ២ឆ្នាំ និង ពិន័យ ជា ប្រាក់ ពី ១លាន រៀល ទៅ ៤លាន រៀល ។ បទល្មើស បរិហារកេរ្តិ៍ ជា សាធារណៈ តាម មាត្រា ៣០៥នៃ ក្រម ព្រហ្មទណ្ឌ កំណត់ ផ្តន្ទា ទោស ពិន័យ ជា ប្រាក់ ពី ១សែន រៀល ទៅ ១០លាន រៀល ។
ការដែលផែង វណ្ណៈ ចេញលិខិតសុំទោសសម្ដេចនាយករដ្ឋមន្ដ្រីជាសាធារណៈនេះ ស្របពេលដែលលោក ត្រូវបានតុលាការនាំយកមកកាត់ទោសនៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩នេះ មហាជនកំពុងរងចាំមលលថាតើដំណើរការកាត់ទោសលោកផែងវណ្ណៈមានអ្វីប្លែកដែរឬទេ ក្រោយពេលដែលលោកសម្រេចសរសេរលិខិតសុំទោសថ្នាក់ដឹកនាំជាសាធារណៈរួចមកនោះ ៕

22b9cfaa-a9e9-48c2-9e80-88a6a1acd4e9 05670a9a-6bb7-4557-b2a8-a5ed220b4f22 373670e9-16f2-4193-b419-eb8ca089654c ec28c8e0-b9b2-4ed2-af8a-69ad4a8b5f45 f51b2cb2-b493-4e3a-be9b-e04b82b4d6a1