ប្រធានការិយាល័យចរាចរក្រុងភ្នំពេញ បំភ្លឺថា ការឃាត់ខ្លួនបុរសស្រវឹងម្នាក់ ពុំ មែន គាត់ បើកឡានដេញ ក្បួនរថយន្ដគណៈប្រតិភូ សម្តេចតេជោ នោះទេ

ដោយ ៖ រិទ្ធី
ថ្ងៃទី13 ខែ06 ឆ្នាំ2019 ម៉ោង 1:58 PM

ភ្នំពេញ ៖ លោក សែម គន្ធា ប្រធានការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ គេហទំព័រ ដំណឹងពលរដ្ឋ PN ASIA ឲ្យដឹងតាមទូរស័ព្ទ ថាករណីបុរសស្រវឹងស្រាបើកឡានម៉ាព្រូសដែលសមត្ថកិច្ចដេញចាប់នោះមិនពាក់ព័ន្ធទៅនឹង ប្រដេញ ក្បួនរថយន្ដគណៈប្រតិភូ ថ្នាក់ដឹកនាំនោះទេ។
ការចេញបញ្ជាក់ បំភ្លឺរបស់លោក ប្រធានបានធ្វើឡើង ក្រោយពីមាន បណ្តាញ ព័ត៌មានសង្គម បាន ផ្សាយថា មានបុរសម្នាក់ បើករថយន្តព្រូស ដេញក្បួន ថ្នាក់ដឹកនាំប្រទេសសម្តេច តេជោ ហ៊ុន សែន ខណះពេល សម្តេចដឹកនាំ គណះប្រតិភូ ជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងបន្តទៅចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន (Tajikistan)នៅ ព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៩ ។
ជុំវិញបញ្ហានេះ លោក សែម គន្ធា លោកបញ្ជាក់ថា នៅវេលាម៉ោង៥ព្រឹក ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កងកម្លាំងចរាចរនគរបាលផ្លូវគោក ដែលរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវ និងសម្រួលចរាចរជូនគណ:ប្រតិភូជាតិ អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះ បានឃើញរថយន្តម៉ាកព្រុសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AZ-5242 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ចេញពីចំណុចមកទីស្ដីការគណៈរដ្ឋមន្ដ្រី ម្ល៉េះ រ៉េចង្កូតពេញផ្លូវ ទើបក្រុមអន្តរាគមន៍ចរាចរចល័ត តាមឃាត់រថយន្តនោះដើម្បីធ្វើការឃាត់ខ្លួន អ្នកបើកបរ និងជៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុ កម្លាំងនគរបាលបានឃាត់រថយន្តនោះបាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ជិតរោងចក្រមិថុនានៅខណ្ឌសែនសុខ នាំយកទៅធ្វើការសាកសួរ នៅ ការិយាល័យ ចរាច សមត្ថកិច្ចបានសួរនាំនិង វាស់ជាតិអាល់កុលទើបដឹងថាគាត់ស្រវឹងស្រាមានផ្ទុកជាតិអាល់កុលកម្រិត១,១៦ ក្នុង១លីត្រខ្យល់ ។
លោកវរសេនីយ៍ឯក សែម គន្ធា បញ្ជាក់ថា ពុំមានការបើករថយន្តចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មួយចំនួនបានចុះផ្សាយនោះទេ ។សូម អ្នក សារព័ត៌មានមួយចំនួនមេត្តា ស្វែងរកព័ត៍មានអោយបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងពិតប្រាកដជាមុនសិនមុននិងបង្ហោះ ជាសាធារណ: ព្រោះវាអាចធ្វើ អោយមហាជនមានការយល់ច្រឡំ។
យោងតាមវិដេអូឃ្លីបដែកបានបង្ហោះ នៅពេលចាប់ខ្លួនបាន បុរសនេះបានព្យាយាមមិននិយាយអីទេសូម្បីតែឈ្មោះក៏មិនប្រាប់ដែរ នៅពេលសមត្ថកិច្ចចាប់វាយខ្នោះដាក់លើឡាន បុរសរូបនោះបាន ឆ្លើយយ៉ាងខ្លីថា លោក ហ៊ុន សែនជាបងប្រុសរបស់ខ្លួនទៅវិញ ដែលការនិយាយនេះត្រូវនានគេសន្និដ្ឋានថាអាចញៀនថ្នាំទៀតផង ។ នៅពេលនាំទៅដល់កន្លែងការិយាល័យ ចរាច សមត្ថកិច្ចបានសួរនាំនិង វាស់ជាតិអាល់កុលទើបដឹងថាគាត់ស្រវឹងស្រាមានផ្ទុកជាតិអាល់កុលកម្រិត១,១៦ ក្នុង១លីត្រខ្យល់ ។
គួបញ្ជាក់ថានៅព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៩នេះសម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងបន្តទៅចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន (Tajikistan) ។ នៅក្នុងដំណើរទស្សនកិច្ចនៅ Hungary នេះ សម្តេចនឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋាភិបាលហុងគ្រីដើម្បីលើកកម្ពស់ពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសយើងទាំង២ ។
ខណៈក្បួនរថយន្ដគណៈប្រតិភូមិនទាន់មកដល់ផង ស្រាប់តែមានជនប្រមឹកម្នាក់នេះបើករថយន្ដរេពេញផ្លូវបង្កឲ្យសមត្ថកិច្ចដេញចាប់ទំរាំបានផ្អើលប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈបែបនេះតែម្ដង ៕

985247fd-7f49-4f80-84e2-f0483dc51e0e 4668968d-8644-467c-9552-311393ac0c84 82014397-7529-4496-b7ee-1453a0669f6a b97287b7-e791-4b9c-83d9-84a15e5671f2 b97847e5-e5d7-469a-83d3-9f1e2a42fc53 b380746e-974b-47c3-a8e4-7e5f891e0836 c5eab43c-a26c-42a9-b79e-8c26b1786401 d7295d68-5845-4d55-a36a-de30049b55a9 dc296305-7e15-4a1b-bf92-b0dffdb7b601 efc1de8b-7d69-43f1-9bc2-09053cf79964