បាញ់ទៀតហើយនៅអាមេរិក អំឡុងពេលពិធីជប់លៀង បញ្ចប់ការសិក្សាមួយ ស្លាប់និងរបួសជិត១០នាក់

ដោយ ៖ រិទ្ធី
ថ្ងៃទី17 ខែ06 ឆ្នាំ2019 ម៉ោង 4:36 PM

អំពើបាញ់ប្រហារមិនទាន់ដឹងពីមូលហេតុពិតប្រាកដមួយ បានកើតឡើងនៅក្នុងទឹកដីអាមេរិកទៀតហើយ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និង៧នាក់រងរបួស ។ នៅពេលនេះ ប៉ូលិសនៅមិនទាន់មានព័ត៌មានលម្អិត អំពីមូលហេតុនៃការបាញ់ប្រហារ ឬក៏ការចាប់ខ្លួនជនសង្ស័យណាមួយនៅឡើយទេ ។

កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បណ្តាញផ្សព្វផ្សាយព័ត៌មាន KYW-TV បានផ្សាយថា យ៉ាងហោចណាស់ក្មេងជំទង់បួននាក់ និងមនុស្សពេញវ័យបួននាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ អំឡុងពេលពិធីជប់លៀង បញ្ចប់ការសិក្សាមួយ ស្ថិតនៅភាគនិរតី ទីក្រុង Philadelphia សហរដ្ឋអាមេរិក ។ ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះទាំងអស់នោះ បានស្លាប់បន្ទាប់ពីទទួលរងរបួសធ្ងន់ធ្ងន់ ។
ការបាញ់ប្រហារនៅអាមេរិកតែងតែកើតឡើងជាបន្តបន្ទាប់ ដោយខ្មាន់កាំភ្លើងជាជនជាតិអាមេរិកផ្ទល់ ។ ការប្រើប្រាស់កាំភ្លើងពាសវាលពាសកាល ធ្វើឲ្យកម្លាំងសន្តិសុខពិបាកនៅក្នុងការគ្រប់គ្រង ។
កន្លងមកថ្មី ក៏មានមនុស្ស៩នាក់ស្លាប់និងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារនៅសាលារៀន ក្នុងទីក្រុង Denver អាមេរិក ។ ការបាញ់ប្រហារខាងលើ បណ្តាលឲ្យសិស្សវ័យ១៨ឆ្នាំម្នាក់ស្លាប់ នៅនឹងកន្លែង ។
ការបាញ់ប្រហារកើតឡើង នៅសាលាមធ្យមសិក្សា Highlands Ranch ដែលជាសាលាឯកជន មានសិស្ស១៨៥០នាក់កំពុងតែសិក្សា ។ នៅក្នុងសាលារៀន មានថ្នាក់ពីមតេយ្យ រហូដល់ដល់ថ្នាក់ទី១២ ។

c144a25a-ab70-469a-91a3-cb9a85d0e500 6d416c65-26b2-40fe-9a5f-a2a09598b910