ជះក្លិនស្អុយចេញពី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបាត់ដំបងដែលប កាត់លុយទឹកតែ ពីមន្ទីរនានាជុំវិញខេត្តពី ១០ទៅ៤០ភាគរយក្នុងការបើកលុយពីមន្ទីរនេះម្ដងៗ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី28 ខែ06 ឆ្នាំ2019 ម៉ោង 10:13 AM

ភ្នំពេញៈ អំពើពុករលួយមានលក្ខណៈជាប្រព័ន្ធនៅក្នុងស្ថាប័នមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង ដែលមាន លោកប៉ោ ទ្រីឌឿន ប្រធានមន្ទីរ និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ផងនោះ បានទទួលនូវ រង ការ រិះគន់និងចោទ ប្រកាន់ ថា បានកាត់លុយ ទឹកតែតាមរយៈ ដកសាច់ប្រាក់ របស់ មន្ទីរ ជុំវិញខេត្ត ដែលលោកហ៊ានធ្វើបែបនេះ ដោយសារតែលោកអាងខ្នងសម្តេចក្រឡាហោម ស ខេង ពេលនេះមន្ដ្រីនៅមន្ទីរជុំវិញខេត្តត្រៀមនឹងប្ដឹងសម្ដេច ក្រឡាហោម ស ខេងនទៀតផង ។

ប្រភពពីមន្ត្រីរាជការនៅតាមមន្ទីរនានាខេត្តបាត់ដំបង បានទម្លាយថា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបាត់ដំបង និងមន្ត្រីបក្ខពួក មួយចំនួនជាច្រើនឆ្នាំមកនេះ ត្រូវប៉ាន់ខ្លាំងណាស់ តាមរយៈការរត់ការដកសាច់ប្រាក់ របស់មន្ទីរ នៅក្នុងខេត្ត ជាថ្នូរនឹងការជួយ សម្រួលឯកសារ ដកសាច់ប្រាក់ ហើយបើសិនជា មិនផ្ដល់លុយទឹកតែឲ្យទេនោះ ការរត់ការដកសាច់ប្រាក់នឹងមានការយឺតយ៉ាវ ជាក់ជាមិនខាន។

ប្រភពបានបន្តថា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបាត់ដំបង ត្រូវប៉ាន់ខ្លាំង ខណៈពេលមន្ទីរនិងក្រុមហ៊ុន នានារត់ការដកសាច់ប្រាក់គឺប្រធានមន្ទីរសេដ្ឋកិច្ចខេត្តបាត់ដំបងនិងបក្ខពួក ទាមទារនូវទឹកតែជាច្រើនអាចប្រមាណពី១០ភាគរយទៅ៤០ភាគរយ ដោយទំនងមានការត្រូវរូវគ្នាជាមួយក្រុមហ៊ុនផ្គត់ផ្គង់លទ្ធកម្ម។

បើទោះបីសព្វថ្ងៃ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង កែទម្រង់ស៊ីជម្រៅដើម្បីលុបបំបាត់ អំពើពុករលួយ ក៏ដោយ ក៏មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង នៅតែអាចប្រព្រឹត្តអំពើពុករលួយបានយ៉ាងសុខស្រួល ជាលក្ខណះប្រព័ន្ធ។

បាតុភាពបែបនេះ ធ្វើឲ្យមន្ទីរជុំវិញខេត្តមួយចំនួន និងក្រុមហ៊ុនខ្លះ មានការមិនសប្បាយចិត្ត ទើបទម្លាយប្រាប់បណ្ដាញសារព័ត៌មានឲ្យជួយចុះផ្សាយ។ ហើយទង្វើមិនប្រក្រតីនេះ ពួកគេគ្រោងនឹងដាក់ពាក្យបណ្ដឹងទៅថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធ ផងដែរ ជាពិសេសរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគន៍ ដល់ពួកគេ តែមិនដឹងថាសម្ដេចអាចជួយពួកគេអ្នកគករោងចង់ប្ដឹងបានកម្រិតណានោះទេ ។
ពាក់ព័ន្ធនឹងការលើកឡើងនេះភ្នាក់ងារគេហទំព័រដំណឹងពលរដ្ឋpeople NewsAsia នៅព្រឹកថ្ងៃទី២៩មិថុនាបានទំនាងទំនងទៅកាន់ លោកប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបាត់ដំបង តាមទូរសព្វ័ ដោយ បុរសម្នាក់លើ ប្រាប់ថាគាត់ គំបុងជាប់ ប្រជុំ  រួចក៏បិទ  ទូរស័ព្ទ ទៅ  ៕