បែកធ្លាយ រឿង ភាពសុិចសុីហួសហេតុរបស់ថៃ ស្រី នាង នឹង រឿង ប្រចណ្ឌ័ ជាដើមចមនៃជម្លោះឈានដល់អំពើហិង្សាផ្អើលក្នុង បណ្តាញ សង្គម

ដោយ ៖ រិទ្ធី
ថ្ងៃទី09 ខែ07 ឆ្នាំ2019 ម៉ោង 11:49 AM

ភ្នំពេញ៖ អ្នកនាងថៃស្រីនាង តារាលក់ផលិតផលតាមហ្វេសប៊ុកបង្ហាញសាច់ទ្រលុកទ្រលន់ស្លៀកពាក់បិទបាំងតែកេរម៉ែបន្ដិចបន្ដួចប៉ុណ្ណោះមើលទៅហាក់ដូចជាស្រាតននគកទៅហើយនោះ ធ្វើឲ្យបុរសជាសង្សារដែលរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធណែនាំមិនស្តាប់ នៅតែបន្តឡាយ វិដេអូរ បិទបាំង កេរ្ត៏តិចតូច បាន ក្លាយ ទៅជាជម្លោះ ប្រតាយប្រតបគ្នា ផ្អើលពេញបណ្តាញ សង្គមហ្វេកបុក នោះត្រូវបាន អ្នកស្និតនិង លោក ទឹម សាវុធ បង្ហើមថា ករណីនោះ ផ្តើមឡើង ដោយរឿង ប្រចណ្ឌ័លោក និង ស្រី ផ្សេង និង រឿង លោកណែនាំកុំឲ្យនាងបង្ហាញហួសហេតុពេក ព្រោះវានាំឲ្យប៉ះពាល់ដល់តំលៃស្ដ្រីខ្មែរ ម្យ៉ាងទៀតបុរសជាសង្សារក៏ជាមន្ដ្រីរាជការម្នាក់មានមុខមាត់តួនាទីក្នុងសង្គមផងដែរ បើអនាគតប្រពន្ធលេងបង្ហាញម៉ាទំហឹងបែបនេះតើសមទេ។

ទង្វើ នឹងសកម្មភាពទាំងនោះហើយដែលធ្វើឲ្យគូរសង្សារដូចប្ដីប្រពន្ធមួយគូនេះចេះតែមានរឿងឈ្លោះទាស់ទែងគ្នាមិនចេះឈប់ឈរ ប៉ុន្ដែហាក់មិនអាចបែកគ្នាបាននោះទេដោយសារពួកគេក៏មិនអាចអត់គ្នាបានឡើយ ។ បុរស់សង្សារឈ្មោះទឹម សាវុធបានបញ្ជាក់ដែរថា ស្រីនាងក៏ប្រច័ណ្ឌលោកជាមួយអ្នកផ្សេងដែរ ហើយចំណែកថៃ ស្រីនាងវិញក៏អះអាងងាលោកទឹម សាវុធក៏ប្រច័ណ្ឌនាងយ៉ាងងុបងល់ដូចមនុស្សវិកលចរិតទៅហើយដែរ ។ តែទោះជាយ៉ាងណាលោកទឹម សាវុធបានបដិសេធថា មិនដល់ថ្នាក់វាយនាងឲ្យរងរបួសធ្ងន់ធ្ងរនោះទេ ហើយក៏មិនបានវាយរហូតដល់ចំនួន១៣០ដងដូចការចោទប្រកាន់របស់នាងដែរ។

ពាក់ព័ន្ធករណីអ្នកនាង ថៃ ស្រីនាងនេះត្រូវបានមហាជននៅក្នុងបណ្ដាញសង្គមមួយចំនួនរិះគន់ថា នាងពិតជាបង្ហាញនូវភាពសុិចសុីហួសហេតុបន្ដិចមែនមើលនាងដូចជាភ្លេចខ្លួនថានាងជាស្រី្ដខ្មែរផងក៏មិនដឹងព្រោះបើគេចូលទៅមើលក្នុងអាខោនរបស់នាងទើបគេដឹងថា ស្រីនាងថតរូបង្ហោះសុិចសុីកម្រិតណា ពោលមានរូបខ្លះនាងព្រលែងអស់ម៉ាល្វែងលើគ្រាន់តែយកក្រណាត់ផ្សេងមកបាំងក្បាលរុយបន្ដិចបន្ដួវតែប៉ុណ្ណោះ ចំណែកម៉ាល្វែងក្រោមវិញនាងបាំងតែបន្ដិចបំផុតស្ទើរតែដូចព្រលែងទាំងអស់ទៅហើយ។

បើនាងបង្ហាញម្លឹងៗតើធ្វើឲ្យលោកទឹម សាវុធ ដែលជាសង្សារអនាគតប្ដីរបស់នាងនៅសុខទេ តែ ទោះយ៉ាងណាក៏លោកតែងដាស់តឿនណែនាំឲ្យអនាគតប្រពន្ធខ្លួនកុំឲ្យដល់ថ្នាក់នឹងពេកអី តែរាល់ការណែនាំគឺតែងតែបង្កជាជម្លោះ ជួនខ្លាំងជួនតិច តែក៏មិនអាចរហូតដល់១៣០ដងនោះដែរ ។

ក្រោយពីមានជម្លោះហិង្សាឈានដល់បង្ករបួសស្នាមបែបនេះ សមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុង Facbeook ផ្លូវការរបស់ខ្លួនថា «បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើ Account Facebook របស់ជនរងគ្រោះឈ្មោះ ថៃ ស្រីនាង ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មានជាច្រើននៅលើបណ្តាញសង្គម ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយប៉ុស្តិ៍នគរបាលបឹងកក់១ ខណ្ឌទួលគោក ធ្វើការស្រាវជ្រាវ និងទំនាក់ទំនងទៅកាន់ជនរងគ្រោះ ដើម្បីធ្វើការសាកសួរបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ ដោយស្ថានភាពរងរបួសធ្ងន់ ធ្វើឲ្យជនរងគ្រោះអស់កម្លាំងខ្លាំង ដែលមិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន គាត់ក៏បានសំណូមពរឲ្យសមត្ថកិច្ចជួយទៅធ្វើពាក្យបណ្តឹងនៅផ្ទះរបស់គាត់។ ប៉ុស្តិ៍បានធ្វើពាក្យបណ្តឹងរួចរាល់ហើយ និងបន្តចាត់ការតាមនិតិវិធីច្បាប់» ។

កញ្ញាថៃ ស្រីនាង បានបញ្ជាក់តាមបណ្តាញសង្គមថា កាលពី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេទាំងពីរនាក់ចេញពីកម្មវិធីខួបកំណើតរបស់នាងបន្ទាប់ពីផឹកសុីស្រវឹងទើបបង្កជាទំនាស់ពាក្យសម្ដីឈានដល់ភាគីខាងប្រុសឈ្មោះ ទឹម សាវុធ អាយុ៤៦ឆ្នាំ បានចាប់វាយធ្វើបាបនាងដោយចាប់អុកក្បាល មុខ មាត់ទៅនឹងជ្រុងគ្រែ ធ្វើឲ្យនាងរបួសហើមពោធិ៍មុខ ។

នាងបន្ត ថា បុរសជាសង្សាររបស់នាងតែងតែប្រច័ណ្ឌដាក់លើរូបនាងដូចមនុស្សវិកលចរឹកអញ្ចឹង ហើយតែងតែវាយធ្វើបាបរូបនាងរហូត ឥតត្រាប្រណីនិងបានបោះបោកកម្ទេចឥវ៉ាន់របស់នាង និងបានចាប់ក្បាលនាងបោកនឹងជ្រុងគ្រែ ទះកំភ្លៀង ទាត់ធាក់លើរាងកាយនាង រហូតបែកមុខបែកមាត់ ធ្វើឲ្យនាងទទួលរងនូវការឈឺចាប់បំផុត ។ មិនតែប៉ុណ្ណោះនៅក្នុងអាខោនហ្វេសប៊ុករបស់អ្នកនាង ថៃ ស្រីនាងក៏បានបង្ហោះដែរថា “លើកនេះទី 130 ដងទៅហើយដែលអាថោកទាបនេះវ៉ៃខ្ញុំ ស្អែកខ្ញុំនិងឡាយវីដេអូ អោយសមត្ថកិច្ច ចាប់ខ្លួនម្នាក់នេះជាបន្ទាន់ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយសូមមេត្តាជួយខ្ញុំផង”។

ជុំវិញករណី ចោទប្រកាន់ នេះដែរ លោក ទឹម សាវុធ ដែលត្រូវស្រីកំណាន់ ចោទ ប្រកាន់ថាប្រើអំពើហឹង្សា បានឆ្លើយប្រាប់គេហទំព័រ ដំណឹងពលរដ្ឋ នៅថ្ងៃទី៨កក្តដានេះថា លោកទទួលស្គាល់ថា លោក និងស្រីនាង ពិតជាបាន ប្រតាយប្រតប់គ្នា បន្តិចបន្ទួច មែន ប៉ុន្តែ មិនដល់ថ្នាក់ដូចស្រីនាង ចោទប្រកាន់នោះទេ ស្នាមនៅលើផ្ពល់ស្រីនាង គឺកូដ និងបន្ដោងខ្សែក របស់លោក នៅពេល លោក ព្យាយាម អោបនាងផ្អឹបនឹងដើមទ្រូងពេលឈ្លោះពាក្យសម្តីគ្នានោះ ។

ករណីនេះលោកក៏បាន ខលទៅ ស្រីនាង តាំងពីយប់មកម្លេះ ព្រោះលោកនឹងនាង ស្រលាញ់ គ្នាដូចប្តីប្រពន្ធ ចឹង នាងបាត់មុខលោក មិនបានឡើយ ។ ចំណែក ស្រីនាង ចោទលោកថាប្រើអំពើហឹង្សា រហូតដល់១៣០ដង មិនមែនជាការពិតឡើយ លោកថ្លែងថា ចាន និងរាវតែងតែប៉ះទង្គិចគ្នាហើយ ព្រោះលោកនឹងនាងរស់នៅជាមួយគ្នា ដូចប្តី ប្រពន្ធបានពីរឆ្នាំហើយដែរ។

លោកបន្ថែមថាករណី ករណីនេះ ផ្តើមឡើង ដោយសារ ស្រីនាង ប្រច័ណ្ឌលោក ជាមួយអ្នកផ្សេងនៅពេល លោក ធ្វើពិធីខួបកំណើតឲ្យ ស្រីនាង នៅមេគង្គព្យូ ដោយលោកនិងស្រីនាងបាន ហូបស្រាក្រហម ស្រវឹងទាំងពីនាក់លុះមកដល់ផ្ទះ ក៏កើតជម្លោះពា្យសម្តី ជេរបញ្ចោ ប្រមាថ លោក ទ្រាំមិនបាន ក៏ មានការប្រតាយប្រតប់គ្នាទៅ។

0d7cd476-0aa7-46b0-880e-aab38e319873 1fca08ec-3d06-4ff0-a365-210ca72b81b3 8d860fe0-3bba-427e-9745-d539509ea765 32c1cf83-1365-4fb5-8ff3-501ff9600051 47f20e17-398f-43e1-b9bd-93c5d4600aac 88a38ddb-aef9-42f4-b3ce-5ea140f1e39c 193eaf90-9224-40f5-82ca-59d50b4ee30b 988ed8d1-14a4-45de-8116-4ad6632f565e 5488d3f2-b8db-4097-aa44-adbec9c47bb8 510015c8-cc9d-4bea-8493-61193b154c38 755420ce-fa20-4a91-b263-146394fd8a18 a0871256-01d2-4e1b-a319-b8685290a6e8 afe86aa1-8648-4caa-90a8-c13759be9258 c57a4fce-5072-412f-a269-fa07da5eca99 ca994b6e-34bb-4e19-9bef-6cfe0aa94efe d916f00c-48c5-4cd5-9dfb-eef695c35aeb d69399e1-b9ee-4497-89a9-513eb6ea8b45 f77d4740-8ef7-4d59-a429-3b428091dbd9