ខ្លាំងមែន នាយក វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំរោង ខណ្ឌព្រែកព្នៅ លេងមួយ ក្បាច់បំបាក់មុខរដ្ឋមន្ត្រីអប់រំ មុនប្រឡង ឆមាស ហៅ ឪពុក ម្តាយ សិស្ស មកជួប ទាលុយ មុន

ដោយ ៖ រិទ្ធី
ថ្ងៃទី12 ខែ07 ឆ្នាំ2019 ម៉ោង 10:18 AM

ភ្នំពេញ ៖ លោក រ៉ាត រ៉ាន់ នាយក វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំរោងស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែ កព្នៅ . ពិត ជាមាន ជំនាញ មែន ខាង ប្រមូល លុយ មែន សូម្បី តែ មុនប្រឡង ឆមាស លើកទី ២ សំរាប់ថ្នាក់ទី៩ ក៏ លោក នាយក បាន ហៅ ណាព្យាបាល សិស្ស អោយ ទៅជួប ទាំង អស់នឹង តម្រូវ អោយ បង់ លុយ មួយម៉ឺន រៀល ថា យកទៅ កូប ពី ក្រដាស អោយសិស្ស ប្រឡង . ។

ប្រភព ពីមាតាបិតា សិស្ស មានទីលំនៅ ក្នុងសង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ បានប្រាប់ គេហទំព័រ ដំណឹង ពលរដ្ឋ . ដោយ ម្នាក់ ៗសម្តែង ការហួសចិត្ត ចំពោះ សកម្មភាព និង ទង្វើ លោក រ៉ាត រ៉ាន់ នាយក វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំរោង ដែលបាន ហៅ ពួកគាត់ អោយ ទៅជួប នៅក្នងបរិវេណ សាលា ដោយ លោក រ៉ាត រ៉ាន់ នាយក វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំ រោង. បាន លើក ឡើង ហេតុផលនានា ពីការ ខ្វះខាត ដោយតម្រូវ មាតាបិតា សិស្ស បង់ប្រាប់មួយម៉ឺន រៀល .ថាយកទៅ កូនពី ក្រដាស ពង្រីក អោយធំទុក អោយសិស្ស ប្រលង . បើមិនអោយ សិស្ស នោះ មិនមាន ក្រដាស ប្រឡង ទេ។ដោយសារ តែខ្លាចកូន ៗ គ្មាន ក្រដាសប្រឡង . ពួគគាត់ ក៏ព្រម អោយ ទៅតាមការ ទាមទារបស់ លោកនាយក នោះ ទៅ . ប៉ុន្តែ ក្រោយ ពី ប្រឡងចប់ ពួក គាត់បានសាកសួរ កូនៗ ពួកគេ បាន ប្រាប់ថា លោក គ្រូគាត់ចែក ក្រដាសរ៉ាម. ធម្មតា គ្មានកូបពី ពង្រីកឲ្យធំៗ អីទេ ក្រដាស ប្រឡងនៅតូចៗដូចមុនដដែល មិនតែប៉ុណ្ណោះនៅពេលប្រឡងមុខវិជ្ជាភាសាខ្មែរ សសេរតាមអាន តម្រូវឲ្យសិស្សហែកសៀវភៅខ្លួនឯងសសេរដដែល។

ដោយ ក្តៅ ចិត្ត ពីការចាញ់បោក លោក នាយក សាលា ប្រជា ពលរដ្ឋ បាន ទូរសព្វ័ មកកាន់ អង្គភាព យើងអោយជួយផ្សាយ ពី រឿង អាស្រូវ របស់ លោក នាយក សាលាជាច្រើន ដែលពួក គាត់ មិនដែលបញ្ចេញ នោះទេដើម្បីអោយថ្នាក់ ដឹកនាំបាន ដឹង ពីទង្វើ របស់លោកនាយកសាលានោះ ម្តង កុំ អោយ គិត តែពីរឿងលុយច្រើន ពេក។

ជាមួយគ្នានេះ មាតាបិតា សិស្សបានទម្លាយអោយដឹងទៀតថា នេះមិនមែនលើកទីមួយទេ ដែល លោក នាយក ទាប្រាក់ពីពួកគាត់ កន្លងមក លោកតែងតែ ប្រើល្បិចខ្វះ នេះ ខ្វះនោះ ដោយតម្រូវ អោយ មាតា បិតា សិស្ស ចូល រួមឧបត្ថម ក្រោយពីបានប្រាក់ហើយ លោក បាន ទៅ ជួបអ្នក នេះ . អ្នកនោះ ពិសេ ស សម្តេច សង្ឈនៅក្នុងខណ្ឌ ព្រែកព្នៅ អោយជួយ ថែមទៀត ដើម្បីអោយ សល់លុយ ដាក់ហោប៉ាវ ខ្លួន ឯង ។នឹងមានរឿងរ៉ាវផ្សេងទៀត ដូចជាកម្មវិធី ឆ្លងសមទ្ធិផល នានា ក្នុងវត្ត នានា លោកបាន ហៅកូនសិស្ស ជានារី ដែលពេញវ័យ ៤ទៅ១០ អោយ ចូលរួម កាន់ផ្កា អោយគណះ អធិបតី កាត់ខ្សែ បូ សម្ភោធ ឬឆ្លង ដោយតម្រូវអោយកូនសិស្ស ទៅ ជួល សម្លៀកបំបាក់ សំអាងការយកមកពាក់ ដល់ពេលគេអោយលុយសូម្បីតែ ថ្លៃឈ្នួល ខោអាវ ក៏ លោកនាយក មិនចេញ អោយផង កូនសិស្ស ទៅសុំ លុយ ពួកគាត់យកទៅ អោយ ថ្លៃ ខោអាវគេ ។ចំណេក កូនសិស្ស បានត្រឹមរអ៊ូរទាំ ប៉ុណ្ណោះ មិនហ៊ានតវ៉ាអីឡើយ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋទទូចស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា ចាត់វិធានការផង ដើម្បីកុំឲ្យខូចអនាគតក្មេងដោយសារគ្មានប្រាក់បង់ឲ្យនាយកសាលាជាញឹកញាប់នោះ។

ករណីនេះ ដែរ មាតាបិតា សិស្ស មាន ឆ្ងល់ចង់សួរ ទៅ ថ្នាក់លើពិសេស លោក រដ្ឋមន្ត្រី ថា តើ ករណីលោក នាយក សាលា កោះ ហៅ មាតាបិតា សិស្ស អោយមកជួប មុន ពេលប្រឡង នេះ ជាកម្មវិធី រឺ ជាគោលការណ៏ របស់ លោក បណ្ឌិត ហង់ ជួន ណារ៉ុន ដែលមហា ជន ទទួល ស្គាល់ ពី ស្នាដៃ នៃ ការកែទម្រង់ កម្មសិក្សា ទទួលបាន ជោកជ័យ នាពេល កន្លងមក. តម្រូវ អោយ គ្រប់សាលាត្រូវ ធ្វើ អញ្ចឹង ឬមួយ លោក រ៉ាត រ៉ាន់ ធ្វើតាមចិត្ត ឯង ដើម្បីចង់បំបាក់មុខ លោករដ្ឋមន្ត្រី រឺយ៉ាងណា សូម្បីតែប្រឡងឆមាស ក៏ទាលុយ កូបពី ក្រដាសដែរនោះ ។
មហាជនសង្ឈឹមថា លោក រដ្ឋមន្ត្រី ក៏ដូច ជា ចៅហ្វាយក្រុង ភ្នំពេញ និងមានចំណាត់ការ លើនាយកសាលានេះផង បើពុំនោះ ច្បាស់ជាលោក ជិះសេះលែងដៃ គ្មានខ្វល់អ្នកណាឡើយ ។

ជុំវិញករណីចោទប្រកាន់ពីសំណាក់ អាណាព្យាបាល សិស្សនៅវិទ្យាល័យសំរោងនេះ អង្គភាពសារព័ត៌មាន ដំណឹងពលរដ្ឋ បានទាក់ទងទៅ ងលោក នាយកសាលាឈ្មោះរ៉េត រ៉ាន់ តាមទួរស័ព្ទ ដែរ តែតេ អត់ចូល នៅក្រៅតំបន់សេវា ៕

3a2990af-2a4c-4c0d-a069-31e26dee4269 4ebb008a-e3b2-41a4-ab62-dd6fbfc4201a 8c62a44a-b1a4-4723-b21e-8e3291fa81cc ce0e94ae-b231-467d-b8f1-4a469bd4f44b