នុះរឿងធំ ហើយ ពលរដ្ឋដែល អាជ្ញាធរ ដេញពីរស់នៅលើទឹកឲ្យទៅនៅលើគោក ជាង៥០គ្រួសារ ប្តឹងអាជ្ញាធរ ខេត្តកំពង់ឆ្នាំង ថាយកដីពួកគាត់លក់ឲ្យ ក្រុមហ៊ុនឈ្មោះ LKL

ដោយ ៖ រិទ្ធី
ថ្ងៃទី12 ខែ07 ឆ្នាំ2019 ម៉ោង 4:00 PM

ភ្នំពេញ៖តំណាងពលរដ្ឋ ៥៩គ្រួសារជាពលដ្ឋខ្មែរ វៀតណាម ឥស្លាម ដែលត្រូវរដ្ឋបាលខេត្តជម្លៀសចេញពីការរស់នៅលើ ទឹក ឲ្យទៅនៅលើគោក បាននាំគ្នា ប្តឹង អាជ្ញាធរ ខេត្តកំពង់ឆ្នាំង ថាបាន ឃុបឃិតគ្នា យកដី ដែលរាជរដ្ឋាភិបាល ផ្តល់ ប្រទានកម្ម ដីឲ្យពួកគាត់ទៅលក់ឲ្យ ក្រុមហ៊ុនឈ្មោះ LKL ធ្វើកម្មសិទ្ធ។

កាលពីថ្ងៃ ទី ១០ និង ១១ ខែ កក្កដា ឆ្នាំ ២០១៩ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានចុះពិនិត្យ ៥ ករណីតបតាមកិច្ចសុំអន្តរាគមន៍របស់ពលរដ្ឋ នៅខេត្ត ប៉ៃលិន និង កំពង់ឆ្នាំង សរុបចំនួន៤ករណី ដើម្បីត្រៀមធ្វើរបាយការណ៏ទុកដាក់ជូន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងមានចំណាត់ការ។

5d16141b-088a-4f61-8e8f-7fdeb63c2732

១ ករណីពលរដ្ឋឈ្មោះ អ៊ុកគឹមលាង នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អេរ ខេត្តកំពង់ឆ្នាំង ជាតំណាងពលរដ្ឋ ៥៩គ្រួសារជាពលដ្ឋខ្មែរដែលត្រូវរដ្ឋបាលខេត្តជម្លៀសចេញពីការរស់នៅលើ ទឹក យកមកចាក់ចោលអោយរស់នៅអានាថា គ្មានដីត្រឹមត្រូវ ខុសពីគោលការណ៍របស់រដ្ឋ ដែលត្រូវបានផ្ដល់ប្រទានកម្មដីអោយពួកគាត់រស់នៅ រីឯពលរដ្ឋភាគច្រើនជាវៀតណាម ឥស្លាម និងខ្មែរតិចតួចបំផុតបែរជាមានដីនៅត្រឹមត្រូវ រឿងនេះស៊ីចង្វាក់នឹងករណីបណ្ដឹងអនាមិកមួយដែលអះអាងថា រដ្ឋបាលខេត្តកំពង់ឆ្នាំង ឃុបឃិតគ្នា យកដីមួយចំនួនដែលត្រូវប្រទានកម្មអោយពលរដ្ឋ ជាង៥២៥គ្រួសារ ដែលមានដី ១៧.៥០ហិចតា ស្មើ នឹងជាង៥០០ឡូត៍ ទៅលក់អោយក្រុមហ៊ុនឈ្មោះ LKL គ្រប់គ្រងជាកម្មសិទ្ធ ជាហេតុអោយបាត់ដីដែលត្រូវប្រទានកម្មអោយពលរដ្ឋអស់មួយចំនួន សល់ដីតែជាង ២១០ក្បាលដីទេសម្រាប់យកចែកអោយពលរដ្ឋ២១០គ្រួសារ ហើយដីមួយចំនួនគឺលក់អោយក្រុមហ៊ុនអស់ហើយ ជាពិសេសដើម្បីបិទភស្តុតាងគឺរដ្ឋបាលខេត្តយកពលរដ្ឋ មួយចំនួនដែលត្រូវទទួលបានដី យកទៅចាក់ចោលអាណាធិបតេយ្យ ដើម្បី ថ្ងៃមុខគេនឹងចោទថាជាពលរដ្ឋអានាថា ការពិតដីត្រូវយកអោយពលរដ្ឋគេឃុបឃិតលក់ខ្ទេចអស់រលីង។

8f07122f-398b-4375-990f-a46abf7b83b3

២ ករណីតំណាងពលរដ្ឋ ៣០គ្រួសារ ឈ្មោះ អ៊ុន ប៉ុយ . ឆុំ ចូច . ព្រីឡៃសិន នៅភូមិព្រៃគីត្បូង ឃុំព្រៃគី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ប្ដឹងអធិការដ្ឋានស្រុកដែលមកយកដីគាត់ធ្វេីអធិការដ្ឋាន អោយពួកគាត់រស់នៅអានាថា២៩ឆ្នាំ ឥលូវផ្លាស់ប្ដូរទីតាំងអធិការថ្មី ហេីយដីអធិការចាស់មិនព្រមប្រគល់អោយគាត់ទេបែរជាយកទៅពុះឡូតិ៍លក់ទៅវិញ គាត់អះអាងថាបើយកដីគាត់ធ្វើដីរដ្ឋគាត់សុខចិត្តអោយ តែបើឈប់ប្រើហើយសូមអោយគាត់វិញ មិនគួរយកដីរដ្ឋពុះឡូតិ៍លក់ទេ។

៣ ករណីពលរដ្ឋឈ្មោះ យ៉ែម ធា និង អូន ឆេងលី នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ប្ដឹងចំពោះមន្ទីសុរិយោដីខេត្ត និងរដ្ឋបាលពាក់ព័ន្ធ ដែលបន្លំក្លឹមសារអនុក្រឹត្យ និងបន្លំនីតិវិធី មិនព្រមចេញប័ណ្ណកម្មសិទ្ធដីរបស់គាត់ទោះគាត់មានឯកសាគ្រប់គ្រាន់ប៉ុណ្ណាក្ដី។

9f376b45-e078-490f-bfeb-30f0d03312bd

៤ ករណីពលរដ្ឋឈ្មោះ ឈឹម ឆវណ្ណ នៅភូមិទំនប ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្ដឹងមន្ត្រីគយខេត្តបាត់ដំបង ឈ្មោះ យស សារ៉ាវុធ និង សាយប៉ូចដែលរំលោភដីគាត់ ចាប់ម្ដាយគាត់ដាក់គុក និងបច្ចុប្បន្នកំពុងប្រុងចាប់គាត់បន្ថែមទៀត រួមទាំងគម្រាមកំហែងដល់ជីវិតគាត់ទៀតផង ទោះគាត់សុំកិច្ចអន្តរាគមន៍ពីមន្ត្រីមូលដ្ឋានយ៉ាងណាក៏គេមិនអំពើ ករណីទាំងនេះ មិនត្រឹមជាករណីវិវាទដីធ្លីទេ តែជាការឆ្លុះបញ្ជាំងរាល់ភាពអសកម្មក្នុងការអនុវត្តន៍ច្បាប់របស់មន្ត្រីមូលដ្ឋាន អំពើពុករលួយ អំពើឃុបឃិតការរំលោភបំពានលិខិតបទដ្ឋានគតិយុត្តិថ្នាក់ជាតិ និងជាការគាបសង្កត់សិទ្ធពលរដ្ឋជាដើម បន្ទាប់ពីសិក្សារួចសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ប្រមូលតម្រុយជាមូលដ្ឋានឈានដល់ការដាក់របាយការណ៍ជូនសម្ដេចតេជោ តាមនីតិវិធី ដេីម្បីអោយលោកពិនិត្យសម្រេច ។

សូមបញ្ជាក់ថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរ ក្នុងការចុះអន្តរាគមន៍ បញ្ហានិមួយៗ ដោយយោងពាក្យបណ្ដឹង ទាញហេតុផលផ្ទាល់មាត់ និងឈានដល់ការពិនិត្យផ្ទៀងផ្ទាត់ ឯកសាបទដ្ឋានគតិយុត្តិ ដើម្បីថ្លឹងនឹងមូលដ្ឋានច្បាប់ ទើបចម្រាញ់យកទៅសរសេររបាយការណ៍ជូនសម្ដេច ។ មុនរបាយការណ៍ទៅដល់សម្ដេច គឺឆ្លងកាត់ការពិនិត្យម៉ត់ចត់ ២ដំណាក់កាលថែមទៀត ដើម្បីធានាភាពសុក្រឹត្យ លើ សុក្រឹត្យ ប្រកបដោយតម្លាភាព សមភាព និងសុភវិនិច្ឆ័យ ។ យើងខ្ញុំមិនដែលទទួលត្រឹមការអះអាងនោះឡើយ។

78af4482-bc0e-4051-b95e-c48c5c83b7cf 66524977-bd8d-4bdf-ae72-b18078c9f445 f774088e-d620-4b0d-b357-1214b4182bdf