នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ហៅទូរស័ព្ទទៅ លោក ត្រាំ ក្រោយអ៊ីរ៉ង់ព្រមានវាយកម្ទេចត្រឹម ៣០ នាទី

ដោយ ៖ រិទ្ធី
ថ្ងៃទី12 ខែ07 ឆ្នាំ2019 ម៉ោង 4:34 PM

វ៉ាស៊ីនតោន៖ យោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃទី១២ ខែកក្កដានេះ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ (Donald Trump) បាននិយាយ តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ពិនយ៉ាមីន ណេតាន់យ៉ាហ៊ូអំពីបញ្ហាការគំរាមកំហែងពីសំណាក់ប្រទេសអ៊ីរ៉ង់។

ការ ដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ហៅទូរស័ព្ទទៅ លោក ត្រាំ ធ្វើឡើង អ៊ីរ៉ង់បានព្រមានអ៊ីធ្ងន់ៗទៅកាន់ស្រាអែលថា ប្រសិនបើអាមេរិកហ៊ានវាយប្រហារទីក្រុងតេអេរ៉ង់ អ៊ីរ៉ង់នឹងវាយប្រហារ កម្ទេចអ៊ីស្រាអែលអោយរលាយបាត់ពីផែនទីពិភពលោកត្រឹមតែ ៣០នាទីតែប៉ុណ្ណោះ។

3f09b016-c30a-40a5-b44a-e5d0eb30d423

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងការជំរុញ ផលប្រយោជន៍សន្តិសុខជាតិរួមគ្នា ព្រមទាំងកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់សកម្មភាពគំរាមកំហែងរបស់អ៊ីរ៉ង់នៅក្នុងតំបន់ផងដែរ។

សូមរំលឹកថា ប្រទេសអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងបង្កើនកម្រិតបរិមាណអ៊ុយរ៉ានីញ៉ូមលើសពីដែនកំណត់នៅ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ បន្ទាប់ពីការចាកចេញជាឯកតោភាគីរបស់ក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំមុន ។

359f3333-0a5c-4a19-a4d4-90804634890a 16318800-0f7f-4e6b-a7b3-aae521da8086 e9722c15-9f76-4012-a61a-f61c64033af2