ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ប្រជាជនកូរ៉េ បានចាប់អារម្មណ៏លេីប្រទេសកម្ពុជា

ដោយ ៖ រិទ្ធី
ថ្ងៃទី13 ខែ07 ឆ្នាំ2019 ម៉ោង 12:49 PM

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក បានថ្លែងថា ប្រជាជនកូរ៉េ បានចាប់អារម្មណ៏លេីប្រទេសកម្ពុជា គឺទី១.ដោយសារប្រទេសកម្ពុជា ជាប្រទេសដែលតស៊ូងេីបពីសង្រ្គាម និងទី២. គឺប្រជាពលរដ្ឋយេីងល្អ ខិតខំប្រឹងប្រែងទាំងបាតដៃទទេ ហេីយអ្វីដែលសំខាន់គឺការផ្តល់លទ្ធភាពក្នុងការកសាងប្រទេស។ ដូចនេះបានជារាជរដ្ឋាភិបាលកូរ៉េដេីរតួនាទីយ៉ាងសំខាន់ទាំងការចូលក្នុងការវិនិយោគក្នុងវិស័យឯកជន និងសង្គមសុីវិលជួយដល់ប្រជាពលរដ្ឋ ហេីយក៏សង្ឃឹមថាភាគីមិត្តនៅតែបន្តជួយ ក្នុងការអភិវឌ្ឍប្រទេសជាតិមួយនេះបន្ថែមទៀត ដេីម្បីការងារមនុស្សជាតិទាំងមូល ការងារមនុស្សជាតិមិនថាជាខ្មែរ មិនថាជាជនជាតិកូរ៉េ មិនថាប្រទេសណាទេ គឺសុទ្ធសឹងតែជាជនជាតិតែមួយ ប្រជាជនតែមួយ មនុស្សលោកតែមួយ។ ទ្រឹស្តីនេះគឺល្អណាស់ ហេីយប្រទេសកម្ពុជារបស់យេីងក៏មានភ័ព្វសំណាងដែលបានចាកចេញផុតពីភ្លេីងសង្រ្គាម។

ការថ្លែងនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រេី ប្រាស់នូវអគារមណ្ឌលសុខភាពឈេីទាល ស្ថិតក្នុងឃុំឈេីទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

9b2fa3d7-1321-49fb-9227-49a6882583f9

លោកបន្តថា គោលការណ៍របស់រាជរដ្ឋាភិបាលថ្នាក់ដឹកនាំជាតិគឺធ្វើយ៉ាងណាឲ្យប្រទេសមួយនេះក្លាយជាប្រទេសម្បូរសប្បាយ ប្រទេសមួយដែលមានសេចក្តីសុខ ឲ្យប្រជាជនរស់នៅមានសេចក្តីសុខ មានជីវភាពធូរធារ ។ យើងជោគជ័យហើយដែលយើងរួចផុតពីរបបប៉ុលពត ឲ្យយើងខិតខំកសាងប្រទេសតាំងពីដំណាក់កាលដ៏លំបាកហើយយើងបានសុខសន្តិភាព និងការអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ននេះ។ ប្រជាពលរដ្ឋត្រូវការអភិវឌ្ឍដូចបច្ចុប្បន្ននេះ យើងមានវិនិយោគគិនមកពីក្រៅប្រទេស កូនចៅប្រជាពលរដ្ឋមានឱកាសរៀនសូត្រគ្រប់កន្លែង រាជរដ្ឋាភិបាលបង្កើតឱកាសការងារទាំងរដ្ឋ និងឯកជនដល់កូនចៅប្រជាពលរដ្ឋ។ លើសពីនេះរាជរដ្ឋាភិបាលបានខិតខំដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋដែលមានចំនួនកាន់តែកើនឡើង។ “យេីងបានខិតខំដោះស្រាយ អភិវឌ្ឍ និងបង្ខិតសាលារៀន ស្ពាន វត្តអារាម មន្ទីរពេទ្យ អគ្គិសនី រុញសេវា ប្រកបដោយគុណភាពឲ្យកៀកប្រជាពលរដ្ឋគ្រប់២៥ខេត្តក្រុង នេះជាតួនាទីរបស់ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន ទោះលោកមិនបានចុះមកផ្ទាល់នៅថ្ងៃនេះ ក៏លោកនៅតែធ្វេីការតាមរយ:ក្រុមការងារផ្សេងៗដេីម្បីពិនិត្យទៅលេីកង្វះខាតទាំងនោះ។ យើងដោះស្រាយជាង៤០ឆ្នាំហេីយប៉ុន្តែមិនមិនទាន់ចប់ទេយើងនៅតែបន្តដោះស្រាយជូនតម្រូវការជូនប្រជាពលរដ្ឋ នឹងរក្សាសុខសន្តិភាពជូនកូនចៅប្រជាពលរដ្ឋជំនាន់ក្រោយកុំឲ្យលំបាកដូចមុន
ដរាបណាសម្តេចតេជោ ហ៊ុន សែន នៅដឹកនាំប្រទេស”។

68a2ca54-d2ad-452f-be67-5fcbc9a578ac

លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្វីដែលសំខាន់គឺប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា នៅតែឈរលើជំហរមួយ គឺដរាបណាប្រជាពលរដ្ឋនៅតែគាំទ្រឱ្យ គណបក្សប្រជាជនកម្ពុជា ឲ្យសម្តេចជួយដឹកនាំប្រទេស ឲ្យរដ្ឋាភិបាលមានឱកាសដឹកនាំបម្រើប្រជាពលរដ្ឋ គឺយើងនៅតែខិតខំបម្រើប្រជាពលរដ្ឋបន្តទៅទៀត។ នេះគឺជាគោលការណ៍ដាច់ខាតមួយ សូមលោកយាយលោកតាប្រជាពលរដ្ឋជឿទុកចិត្តចុះ គណបក្សប្រជាជនកម្ពុជាមិនចោលប្រជាជននោះទេ ទោះបីមានអ្នកនយោបាយខ្លះទៅស្រែកឲ្យបរទេសដាក់ទណ្ឌកម្មធ្វើបាបខ្មែរ ប៉ុន្តែប្រជាពលរដ្ឋត្រូវការសុខសន្តិភាព សេចក្តីសុខ និងមានជីវភាពរស់នៅកាន់តែទៅមុខ។ សុខសន្តិភាពយើងរក្សាបានគឺទាល់តែប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពដែលយើងកំពុងមាន ដែលផ្ដោតលើការកសាងជីវភាពកុំចាញ់ការញុះញង់របស់ខាងណាទាំងអស់។

0983b580-0bc2-4985-a615-150249af5282

ជាមួយគ្នានេះ លោកហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះប្រជាជនកូរ៉េតាមរយ: Rotry Club សប្បុរសជន និងក្រុមការងារថ្នាក់ជាតិចុះជួយឃុំឈើទាលដែលធ្វេីឲ្យ ឃុំឈេីទាល ស្រុកស្វាយជ្រំនេះមានមណ្ឌលសុខភាពដ៏ធំស្កឹមស្កៃបែបនេះ ប្រែក្លាយជាកន្លែងដាច់ស្រយាលទៅជាកន្លែងមួយមានមន្ទីរពេទ្យដើម្បីបម្រើសេវ៉ាជួយសង្រ្គោះជំងឺទូទៅតាមតម្រូវការបស់ប្រជាពលរដ្ឋ ដែលនេះគឺជាមោទនភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំឈើទាល ស្រុកស្វាយជ្រុំ និងក៏សូមអរគុណដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។

a22eae89-7a20-4048-ac70-b65d1fabdb8a cd49a07f-8f8d-4d4b-b6c7-92202cb3e1cb d2d43e78-8043-486a-a486-f7a1a05a148e