ទីបំផុត ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ត្រូវ បាន តុលាការខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសព្រៃឈើ ៤បទល្មើស

ដោយ ៖ រិទ្ធី
ថ្ងៃទី13 ខែ07 ឆ្នាំ2019 ម៉ោង 1:23 PM

មណ្ឌលគិរី៖ ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ដែលរងនូវការចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរីនោះ ត្រូវបានចៅក្រមសាលាដំបូងខេត្តមួយនេះ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះហើយ។

អ្នកនាំពាក្យលោក ម៉ម វណ្ណដា បានថ្លែងថា ក្រោយពីសាកសួរ ចប់ ថ្ងៃទី១២កក្តដា ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក តុលាការខេត្តមណ្ឌលគិរី ចោទប្រកាន់ ចំនួន ៤បទល្មើស ពាក់ព័ន្ធបទល្មើសព្រៃឈើ បញ្ជាឲ្យ សមត្ថកិច្ច នាំយកទៅ ឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ។ លោក ស៊ឹង សំអុល និងបក្ខពួក ត្រូវបានចោទប្រកាន់ ចំនួន ៤បទល្មើស ពាក់ព័ន្ធបទល្មើសព្រៃឈើ។

4b0ae169-5e10-4a9e-8448-9382e2ef994c

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង ៤០គ្រឿងផងដែរ។ រថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។

523ae9d6-f007-4e7b-bbfe-c586e052dc16

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញមកប្រកាសខ្លាំងៗ ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត របស់ជនទាំងឡាយណា រួមទាំងអ្នកសារព័ត៌មានផងនោះ ដែលហ៊ានចេញមករារាំងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ដែលកំពុងតែអនុវត្តនៅពេលនេះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ពីចំណាត់ការដ៏ធ្ងន់ធ្ងរ ដោយសារតែជាការទទួលខុសត្រូវ ចំពោះប្រទេសជាតិ និងប្រជាជនក្រោមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន។នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាក់អំពីប្រតិបត្តិការបាញ់កម្ទេចចោល ចំពោះជនល្មើស និងឧក្រិដ្ឋជនព្រៃឈើ ដែលមានអាវុធក្នុងដៃ ហើយបាញ់ប្រហារមកលើកងកម្លាំងសមត្ថកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ៕

9066bf11-6040-48a8-a276-fdf1cb582169 e79fb5dc-e7d9-4278-bd6d-5b1e38b63dd4 ff3b164c-78a6-4d9d-b2a5-e5e892a3b979