នុះរឿងធំហើយ ប្រធានមន្ទីរ នឹងអ្នកពាក់ពន្ធ័ ៥រូបផ្សេងទៀត ត្រូវបាន កងរាជអាវុធហត្ថ កោះហៅយកទៅសួរនាំ ក្រោយពីចាប់ខ្លួន ឧកញ៉ា សឹង្ហ សំអុល រួច

ដោយ ៖ រិទ្ធី
ថ្ងៃទី13 ខែ07 ឆ្នាំ2019 ម៉ោង 3:30 PM

មណ្ឌលគីរី៖ ក្រោយពី តុលាការ សម្រេចឃុំ ខ្លួន មេឈ្មួញឈើ ឧកញ៉ា សឹង្ហ សំអុល និងបក្សពួក ដាក់ពន្ធនាគារ បណ្តោះអាសន្ន មន្ដ្រីជំនាញចំនួន ៥នាក់ ដែលធ្វើការពាក់ព័ន្ធទៅនឹងព្រៃឈើ ត្រូវបានកម្លាំងអាវុធហត្ថហៅយកទៅសួរនាំ តាំងពីព្រឹក រហូតមកដល់ត្រឹមវេលាម៉ោងប្រមាណ ០២៖៤០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ មិនទាន់ឃើញអនុញ្ញាតឲ្យត្រឡប់មកវិញនៅឡើយទេ។

មន្ដ្រីទាំង ៥នាក់ ដែលត្រូវបានអាវុធហត្ថហៅទៅសួរនាំនោះ រួមមាន៖
*ទី១៖ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
*ទី២៖ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន
*ទី៣៖ លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ
*ទី៤៖ ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក
*ទី៥៖ លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយកដែនជម្រកសត្វព្រៃភ្នំព្រិច។

0a1052e5-1809-4ad1-892a-f46cd5037bf4

ប្រភពពីសមត្ថិច្ច បានឲ្យដឹងថា ការកោះហៅ ប្រធាន មន្ទីរ នាយក ខណ្ឌ នាយការិយាល័យ សរុប ៥នាក់ ទៅសាកសួរ ត្រូវបាន គេអះអាងថា មានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ដែលកម្លាំងថ្នាក់ជាតិកំពុងចេញប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនឈ្មួញឈើ ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមក នេះ ពិសេសពាក់ពន្ធ័និង ការឃុបឃិតអនុញាតិឲ្យ ឈ្មួញ ចូលទៅកាប់ និង នាំឈើ ចេញ ទៅលក់នៅប្រទេសវៀតណាម ។

អ្នកនាំពាក្យលោក ម៉ម វណ្ណដា បានថ្លែងថា ក្រោយពីសាកសួរ ចប់ ថ្ងៃទី១២កក្តដា ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក តុលាការខេត្តមណ្ឌលគិរី ចោទប្រកាន់ ចំនួន ៤បទល្មើស ពាក់ព័ន្ធបទល្មើសព្រៃឈើ បញ្ជាឲ្យ សមត្ថកិច្ច នាំយកទៅ ឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ។ លោក ស៊ឹង សំអុល និងបក្ខពួក ត្រូវបានចោទប្រកាន់ ចំនួន ៤បទល្មើស ពាក់ព័ន្ធបទល្មើសព្រៃឈើ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង ៤០គ្រឿងផងដែរ។ រថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញមកប្រកាសខ្លាំងៗ ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត របស់ជនទាំងឡាយណា រួមទាំងអ្នកសារព័ត៌មានផងនោះ ដែលហ៊ានចេញមករារាំងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ដែលកំពុងតែអនុវត្តនៅពេលនេះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ពីចំណាត់ការដ៏ធ្ងន់ធ្ងរ ដោយសារតែជាការទទួលខុសត្រូវ ចំពោះប្រទេសជាតិ និងប្រជាជនក្រោមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន។នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាក់អំពីប្រតិបត្តិការបាញ់កម្ទេចចោល ចំពោះជនល្មើស និងឧក្រិដ្ឋជនព្រៃឈើ ដែលមានអាវុធក្នុងដៃ ហើយបាញ់ប្រហារមកលើកងកម្លាំងសមត្ថកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ៕

683fcae6-4440-4bcc-a02a-dbd93d7e852d