ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ក្នុងបេសកកម្មចុះពិនិត្យ និងវាយតម្លៃស្ថានភាពទឹក

ដោយ ៖ រិទ្ធី
ថ្ងៃទី13 ខែ07 ឆ្នាំ2019 ម៉ោង 4:37 PM

នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីបច្ចេកទេស អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋចំនួន ៥០០ហិកតា ស្ថិតក្នុងភូមិស្ថានីយ ឃុំកណ្តៀង ស្រុកកណ្តៀង ដោយប្រើប្រាស់ស្ថានីយបូមទឹកសម្តេចតេជោ (ស្ថានីយហ៊ុនសែនទី៥) ។ ពេលជួបសំណេះសំណាលជាមួយតំណាងអាជ្ញាធរឃុំ និងប្រជាពលរដ្ឋនៅទីតាំងខាងលើ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋលើបញ្ហាកង្វះខាតទឹក ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្នបានទាន់ពេលវេលា ។

5d9cf0c7-872a-465a-8d4d-8b84c16fac20

ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម ត្រូវក្តាប់សភាពការណ៍ទឹកឲ្យបានល្អ និងខិតខំជួយដោះស្រាយបញ្ហាកង្វះខាតទឹកឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

នារសៀលថ្ងៃដដែលនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តដំណើរចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ប្រព័ន្ធធារាសាស្រ្ត ដំណាក់ឈើក្រំ ដែលជាគម្រោងកាត់ស្ទឹងពោធិ៍សាត់ផ្នែកខាងលើ ស្ថិតក្នុងស្រុកក្រវាញ ខេត្តពោធិ៍សាត់ ក្រោមកិច្ចសហការណ៍ជាមួយធនាគារអភិវឌ្ឍន៍អាសុី ADB ។ នៅពេលចុះពិនិត្យទីតាំងខាងលើ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសសើរ និងវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែង និងលទ្ធផលដែលក្រុមការងារសម្រេចបាន ព្រមទាំងបានណែនាំលើលក្ខណៈបច្ចេកទេស ធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ ពង្រឹងលើគុណភាពសំណង់ ដើម្បីប្រើប្រាស់ជាប្រយោជន៍នាពេលបច្ចុប្បន្ន និងទៅអនាគត ។

6fb7202e-3adb-4d96-84c7-0202e46b6e2d 7600ab46-45a7-4743-92a9-dd762079028f bc2ae5b4-9634-467e-bcbe-523b68614c95 f2370f8f-d0ba-425a-b0be-003b61651070