ក្រុមហ៊ុនចំណីសត្វសុីភីដ៏ល្បីនៅស្រុកខ្មែរ លួចដឹកសត្វប្រវឹកជាង១ពាន់ក្បាលពីព្រំដែនថៃ មកលក់នៅភ្នំពេញ តែត្រូវបង្ក្រាប

ដោយ ៖ រិទ្ធី
ថ្ងៃទី13 ខែ07 ឆ្នាំ2019 ម៉ោង 4:55 PM

ខេត្តកំពង់ធំ៖ រថយន្ដរបស់ក្រុមហ៊ុនចំណីសត្វសុីភីដែលគេដឹងថាធ្វើអាជីវកម្មផ្គត់ផ្គង់ចំពោះតែសត្វស្រុក ដូចជាមាន់ និងជ្រូកប៉ុណ្ណោះតែមកដល់ពេលនេះបែរជា គេឃើញរថយន្ដនេះមានដឹកសត្វប្រវឹកជាង១ពាន់ក្បាលពីស្រុកថៃចូលមកទឹកដីកម្ពុជា ហើយត្រូវបានសមត្ថកិច្ចខេត្តកំពុងធំ ចាប់ឃាត់ដកហូតយកសត្វប្រវឹកព្រលែងចោលឲ្យចូលព្រៃធម្មជាតិវិញនិងឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថារថយន្តគ្លុបមួយគ្រឿង ដែលមាន ដឹកសត្វប្រវឹងជាង១ពាន់ក្បាល ត្រូវបានអាជ្ញាធរខេត្តកំពង់ធំ បង្ក្រាបបាន នៅថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៩នេះ ។ សមត្ថកិច្ចរ ឃាត់រថយន្ដនេះ នៅស្រុកស្ទោង ខេត្តកំពង់ធំហើយនាំមកព្រលែងនៅចំណុចរមណីយដ្ឋានព្រៃប្រស់ សត្វទាំងអស់មានចំនួន៧៦កេសស្មើនឹងចំនួន ១០៦៨ក្បាល។

4a1ed434-af27-4291-942e-bc8fa50057ca

សេចក្ដីរាយការណ៍បន្តថាហេតុការណ៍បានឲ្យ ដឹងថាករណីនេះក៏មានការ ឃាត់ខ្លួន មនុស្ស៣នាក់ផងដែរក្នុងនោះ ថៅកែមានឈ្មោះលោក ងួន សុភា អាយុ៣៨រស់នៅភូមិ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកម្មករ២នាក់ឈ្មោះ ព្រេន និង នី ដែលពួកគេ ដឹកសត្វប្រវឹកនេះមក ពីប្រទេសថៃ ឆ្លងកាត់ខេត្តសៀមរាប យកទៅរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋហាក់មានការភ្ញាក់ផ្អើលចំពោះសកម្មភាពនេះដែរដោយកន្លងគេធ្លាប់តែដឹងឮថាក្រុមហ៊ុនសុីភីនេះ ដឹកតែមាន់និងជ្រូកប៉ុណ្ណោះដើម្បីផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា តែពេលនេះបែរជា មកដឹកសត្វព្រៃល្មើសច្បាប់ទៅវិញ គេមិនដឹងថាសត្វប្រវឹកនេះជាប្រភេទសត្វចិញ្ចឹមដែរឬក៏ជាសត្វដែលគេប្រមាញ់ពីក្នុងព្រៃធម្មជាតិមកនោះទេ តែទោះជាយ៉ាងណាវាពិតជាល្មើសច្បាប់យ៉ាងច្បាស់ក្រឡែត ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវបន្ថែមទៀតជុំវិញករណីនេះ ៕

051b7f69-d88e-49a6-b6e0-a87ff71ba343 52c66c8c-2413-4251-9d7b-65bd20fcff16 64c7e332-6c5c-4bcb-b826-99e7ecd6929f 2496f3b4-a638-4b00-b4cc-a19f23b3450f a5d4a90e-9cd4-45a4-8df2-8842c0a6afeb ce33a099-a8a4-49c2-b2c4-55a72fc24c82