ប្រជាពលរដ្ឋរាប់រយគ្រួសារចាញ់បោកក្រុមហ៊ុនលោកឧត្តមសេនីយ៍ផ្កាយពីរ ប៊ុន ចានគ្រឹស្នា អស់លុយរាប់សិបម៉ឺនដុល្លា  ក្នុងករណីទិញដី បង់ផ្ទះរំលោះ

ដោយ ៖ ពិ ជ័យ
ថ្ងៃទី30 ខែ05 ឆ្នាំ2017 ម៉ោង 8:37 PM

ភ្នំពេញ៖ ប្រជាពលរដ្ឋរាប់រយនាក់ បាន ប្រមូលផ្ដុំ តវ៉ានៅមុខ ស្នាក់ក្រុមហ៊ុន ជេម ខេម អ៊ិនវេសមេន របស់លោកឧត្តមសេនីយ៍ផ្កាយពីរ ប៊ុន ចានគ្រឹស្នា ដោយទាមទារឲ្យ ក្រុមហ៊ុន សងលុយពួកគាត់វិញ បន្ទាប់ពីក្រុមហ៊ុនទទួលលុយគាត់រាប់សិបម៉ឺនដុល្លា ហើយមិនបានធ្វើការ សាងសង់ផ្ទះបង់និងពុះដីឡូ ឲ្យពួកគាត់ ឲ្យពួកគាត់តាមសន្យា ។

ការតវ៉ារបស់ប្រជាពលរដ្ឋនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែឧសភានេះ នៅចំណុចផ្ទះលេខ៣៧ ផ្លូវ៣០៦ ម្ដុំផ្សារបឹងកេងកង ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។នៅមុខស្នាក់ក្រុមហ៊ុនក្រុមហ៊ុន ជេម ខេម អ៊ិនវេសមេន។

ប្រជាពលរដ្ឋនិយាយថា កន្លងមក ក្រុមហ៊ុន ជេម ខេម អ៊ិនវេសមេន របស់លោកឧត្តមសេនីយ៍ផ្កាយពីរ ប៊ុន ចានគ្រឹស្នា បានប្រកាសពីគម្រោង សាងសងផ្ទះបង់រំលស់នៅក្នុងបុរីភូមិខ្ញុំ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល បន្ទាប់ពី ទទួលបាន ពត៍មានពីគម្រោង ប្រជាពលរដ្ឋបាននាំក្នាទៅទិញ ដីឡូ ខ្លះ ទិញផ្ទះបង់រំលួស  ដោយម្នាក់ៗបានកក់ប្រាក់រាប់ម៉ឺនដុល្លា ទៅអោយក្រុមហ៊ុន  ទៅតាមគោលការណ៏ ពួកគាត់នាំគ្នា បង់ជាហូហែ មកប៉ុន្តែ ក្រោយពីប្រមូលលុយពីពួកគាត់ អស់រាប់សិបម៉ឺនដុល្លាហើយ ពួកគាត់មិនឃើញ ក្រុមហ៊ុន សាងសង អ្វីនៅលើដី ដែលក្រុមហ៊ុន បាន សន្យា ថាសាងសង់ផ្ទះបង់រំលស់នៅក្នុងបុរីភូមិខ្ញុំ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល នោះឡើយ ដោយសារ ចាំបាត់ៗ មិនឃើញ ពួកគាត់ដែលរងគ្រោះដោយក្រុមហ៊ុន ខាងលើបាននាំគ្នាមកតវ៉ាដោយមានឯកសារ ផ្តិតមេដៃទទួលស្គាល់ពី លោកឧត្តមសេនីយ៍ផ្កាយពីរ ប៊ុន ចានគ្រឹស្នា  ជាម្ចាស់ក្រុមហ៊ុនទៀតផង ដោយទាមទារឲ្យក្រុមហ៊ុនទទួលខុសត្រូវនិងសងប្រាក់ដល់ពួកគាត់វិញ ឲ្យគ្រប់ចំនួន ។

ប្រភពដដែលបន្តថា មិនមែនមានតែប្រជាពលរដ្ឋ ប៉ណ្ណឹងរងគ្រោះចាញ់បោកក្រុមហ៊ុន ជេម ខេម អ៊ិនវេសមេន របស់លោកឧត្តមសេនីយ៍ផ្កាយពីរ ប៊ុន ចានគ្រឹស្នា មានប្រជាពលរដ្ឋជាច្រើនទៀតដែលក្រុហ។ុនទទួលលុយពីប្រជាពលរដ្ឋ ក្នុងការពុំដីឡូ និងសាងសងបោះរំលោះប៉ុន្តែក្រុមហ៊ុនមិនធ្វើតាមការសន្យា ដែលធ្វើឲ្យអ្នកខ្លះចាំបាត់ៗ បង់ខាតប្រាក់អស់រាប់ពាន់ម៉ឺនដុល្លារ។www.peoplenews.asia មិនអាចសុំការបំភ្លឺពីក្រុមហ៊ុន ជេម ខេម អ៊ិនវេសមេន របស់លោកឧត្តមសេនីយ៍ផ្កាយពីរ ប៊ុន ចានគ្រឹស្នា បានឡើយពាក់ពន្ធ័និងការចោទប្រកាន់របស់ប្រជាពលរដ្ឋ ខាងលើបានឡើយ។

80077605 80077604 80077603 80077602 800776011 800776010

Loading...