រថយន្ត​ដឹកទឹកភេសជ្ជៈ​ អូអុិឈិ​ ក្រឡាប់ដោយខ្លួនឯង​ នៅឃុំត្រពាំងរូង​ ស្រុកកោះកុង​

ដោយ ៖ រិទ្ធី
ថ្ងៃទី14 ខែ08 ឆ្នាំ2019 ម៉ោង 4:07 PM

នៅវេលាម៉ោង ១៥:៣០ នាទីល្ងាច ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង នៅលើផ្លូវជាតិលេខ ៤៨ ចន្លោះគីឡូម៉ែតលេខ ៩៤-៩៥ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បង្ករឡើងដោយរថយន្ត ក្រឡាប់ដោយខ្លួនឯង ក្នុងទិសដៅពី ភ្នំពេញ មក កោះកុង ។

រថយន្ត Hyundai ពណ៌ក្រហម. ពាក់ផ្លាកលេខ ភ្នំពេញ 3E.3905 របស់ក្រុមហ៊ុន អូអុិឈិ បេីកបរដោយឈ្មោះ ស៊ី សុផាត ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសស្រាល និងអ្នករួមដំណើរ ២ នាក់ គ្មានរបួស។

មូលហេតុ ៖ បើកបរក្នុងស្ថានភាពល្បឿនលឿន ត្រង់ចំនុចផ្លូវកោង ជាន់ហ្រាំ្វងបណ្តាលឲ្យក្រឡាប់តែម្តង។

67814938_895972320759752_7644831797338963968_o 67900303_895972177426433_2590148184688820224_o 68686685_895972250759759_6299562170950615040_o 68797082_895972270759757_7751055714482651136_o 68811401_895972207426430_6020833774286143488_o 68862285_895972384093079_8536993798612320256_o 68947162_895972350759749_1042655378992529408_o