ក្រុមជនជាតិចិនចាញ់ល្បែងក្នុងកាសុីណូនៅក្រុងព្រះសីហនុ ចាប់បង្ខាំងជនជាតិចិនដូច ជមរិតទាប្រាក់ តរូវបានបង្ក្រាបនិងរំដោះ ជនរងគ្រោះ បានដោយជោកជ័យ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី09 ខែ09 ឆ្នាំ2019 ម៉ោង 10:29 AM

ក្រុងព្រះសីហនុ ៖ ចិននិងចិនដូចគ្នាក្រោយពីចាញ់ល្បែងក្នុងកាសុីណូយ៉ាងក្រពល់មុខ បែរជាបែកគំនិតចាប់ជនជាតិចិនដូចគ្នាចំនួន៤នាក់បង្ខាំងទុកនៅក្នុងកាសុីណូដែលខ្លួនចូលលេងនោះដោយសារតែជនជាតិចិនល្មើសទាំង៧នាក់នោះសង្ស័យចាញ់ល្បែងអស់គូទខោនិងមានកាំភ្លើងខ្លី១ដើមកាំបិត២ដើមសម្រាប់ធ្វើសកម្មភាពទើបបានជាក្រុមជនរងគ្រោះមិនហ៊ានតដៃ ក៏ស្រែករកអន្តរាគមន៍ពីសមត្ថកិច្ច ទើបឈានដល់ការចាប់ខ្លួនជនជាតិ៧នាក់ជាក្រុមល្មើសយកទៅសាកសួរទៅតាមនិតិវិធី ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានចុះអម្ដរាគមន៍ ករណីជនជាតិចិនចាប់ជនជាតិចិនដូចគ្នានេះអ្វើឡើងកាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចកាសុីណូមួយកន្លែងក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ហើយក្នុងប្រតិបត្តិការនេះនគរបាលឃាត់ខ្លួនជនសង្សយ័ចំនួន៧នាក់ ដកហូតកាំភ្លើងខ្លីមួយដើម គ្រាប់មួយចំនួននិងកាំបិតតូច២ដើមហើយសមត្ថកិច្ចក៏ជួយរំដោះយកបុរសជនជាតិចិនចំនួន៤នាក់ដែលត្រូវជនជាតិចិនដូចគ្នាចាប់បង្ខាំងនោះ ។

សមត្ថកិច្ចបញ្ជាក់ថា ដោយមានបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌបានចុះទៅដល់ទីតាំងកាសុីណូកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍រំដោះយកជនរងគ្រោះ ក្រោយមានសេចក្កីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានជនជាតិជនជាតិចិនពីរក្រុម បានវាយតប់គ្នា នៅខាងមុខកាស៊ីណូរួចមក។
ប្រភពបន្ដថា ក្រោយចុះដល់ទីតាំងកើតហេតុ សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញ ជនជាតិចិនចំនួន ៤ នាក់ដែលត្រូវបានបុគ្គលិកកាស៊ីណូវាយខ្នោះ បង្ខាំងទុកនៅក្នុងបន្ទប់ ដោយមិនទាន់ដឹងមូលហេតុ។ បន្ទាប់មកទៀតនគរបាលក៏បានឃាត់ខ្លួនជនជាតិចិន ដែលជាប់ពាក់ព័ន្ធ និងការបង្ខាំងមនុស្សចំនួន ៧នាក់នេះ បញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បី សាកសួរ និងកសាងនីតិវិធី អនុវត្តទៅតាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះទាំង៤នាក់រួមនិងគ្រួសារត្រូវបាន នគរបាលនាំយកទៅសាកសួរតាមនិតិវិធីដែរ។

ចំពោះករណីជនជាតិចិននៅខេត្តព្រះសីហនុឧស្សាហ៍បង្កបញ្ហាបទល្មើសជាញឹកញាប់ណាស់ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្ដបន្ទាប់ផងដែរតែពួកគេហាក់ដូចមិនសូវកោតញញើតចំពោះមត្ថកិច្ចនោះទេ នៅតែឧស្សាហ៍កើតមានជាបន្ដបន្ទាប់ឥសករាកស្រាណឡើយ ៕

 

photo_2019-09-09_10-24-52 photo_2019-09-09_10-24-47 photo_2019-09-09_10-24-43 photo_2019-09-09_10-24-33