ខ្លាំងមែន ពួកម៉ាកលូកថ្លើមពួកម៉ាក បង្អកស្រាឲ្យប្ដីស្រវឹងលួងលោមដឹកប្រពន្ធគេទៅរួមរ័ក្សបានសម្រេច១យប់រួចដឹកមកឲ្យវិញ ជូតមាត់ស្អាតចែស

ដោយ ៖ រិទ្ធី
ថ្ងៃទី05 ខែ10 ឆ្នាំ2019 ម៉ោង 4:48 PM

ភ្នំពេញ៖ ពីតជាហួសចិត្តរកនិយាយមិនចេញឡើយខណៈពួកម៉ាករាប់អានគ្នាជិត១០ឆ្នាំមកហើយតាំងពីនៅក្មេងៗម្ល៉េះ ខំទុកចិត្តតេហៅឲ្យ មកផឹកសុីដល់បន្ទប់ជួលរបស់ខ្លួន ពេលដែលបុរសជាប្ដីផឹកស្រវឹងក៏បានលូនចូលទៅដេកមុនបាត់ទៅ ទុកឲ្យស្ដ្រីជាប្រពន្ធនៅអង្គុយផឹកកំដរពួកម៉ាកទល់មុខគ្នាយ៉ាងរ៉ូមែនទិកបំផុតលុះផឹកស្រវឹងរាងៗខ្លួនណាមួយឱកាសល្អផងដោយសាអាម៉ាកប្ដីរបស់នាងដេកលក់ស្រម៉ុកក៏ខុលបាត់ទៅហើយនោះពួកគេមើលមុខគ្នាយូរៗស្រាប់តែមានអារម្មណ៍ភេទដុតរោលរាលយ៉ាងត្រេកត្រអាល ដោយនិយាយត្រូវគ្នាចាំអីទៀតអាម៉ាកទុកមួយឡែកសិន ដឹកប្រពន្ធពួកម៉ាកខ្លួនទៅដេកនៅឯបន្ទប់ជួលរបស់ខាងប្រុសនៅឯផ្សារស្ទឹងមានជ័យចាស់ សប្បាយជាមួយគ្នាអស់១យប់ទើបព្រឹកឡើងដឹកប្រពន្ធនោះមកប្រគល់ឲ្យពួកម៉ាកវិញធ្វើព្រងើយជូតមាត់ស្អាតចែសធ្វើ ដូចគ្មានរឿងអ្វីកើតឡើងអីចឹង ។

បុរសជាប្ដីក្រោយពេលដឹងរឿងដ៏សែនឈឺចាប់នេះ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ខែតុលា ឆ្នាំ២០១៩ បានដឹកដៃប្រពន្ធរបស់ខ្លួនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីឲ្យលោកម៉ៅ សាវឿន នាយប៉ុស្តី៍នគរបាលស្ទឹងមានជ័យទី១ ជួយផ្តល់យោបល់ដល់រូបគាត់ ដោយមិននឹកស្មានសោះថាអាសម្លាញ់របស់គាត់បានលូកថ្លើមដោយហ៊ានលួងលោមប្រពន្ធរបស់ខ្លួនយកទៅដេករួមរ័ក្សនៅបន្ទប់ជួលរបស់គេ ស្ថិតនៅក្បែរផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីជាប្រពន្ធមានឈ្មោះខ ដ ល អាយុ២០ ឆ្នាំ មុខរបរ រត់តុស្នាក់នៅបន្ទប់ជួលជាមួយប្តីនៅម្តុំវត្តទួលទំពូង ផ្លូវលេខ១៤៣ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន។ ចំណែកបុរសជាសាហាយត្រូវបានគេស្គាល់ ឈ្មោះ នី អាយុប្រហែលជាង២០ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅបន្ទប់ជួលម្តុំផ្សារស្ទឹងមានជ័យចាស់។

25_03_2019_2689863842680122003829K

បើតាមការរៀបរាប់ពីបុរសជាប្តីទាំងសម្តីក្តុកក្តួលអួលដើម ក ប្រាប់សមត្ថកិច្ចឲ្យ ដឹងថារូបគាត់និងបុរសជាសាហាយជាមិត្តភក្រ័រាប់អានគ្នាជិត១០ឆ្នាំមកហើយតាំងពីនៅកម្លោះម្ល៉េះ មិនគួមិត្តភក្រ័គាត់ហ៊ានប្រព្រឹត្តអំពើថោកទាបបែបនេះសោះ ។ គាត់បានរៀបរាប់ពីដំណើររឿងទាំងទឹកភ្នែករលីងរលោង ថានៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល៨យប់ រូបគាត់និងប្រពន្ធរួមនិងនិងមិត្តភក្រ័ដែលបានក្បត់ចិត្ដ គាត់នោះបាននាំគ្នាផឹកស៊ីនៅបន្ទប់ជួលរបស់គាត់ខណះពេលដែលបុរសជាប្តីស្រវឹងបានចូលដេកមុនបាត់ទៅ នៅសល់តែប្រពន្ធនិងអាសម្លាញ់របស់គាត់បានអង្គុយផឹកជាមួយគ្នារហូតមិនដឹងគេឈប់ផឹកតាំងពីពេលណានោះទេព្រោះគាតដេកលក់បាត់ទៅហើយអាណាដឹង លុះពេលគាត់ភ្ញាក់ពីដេកដឹងខ្លួនវិញបាត់ទាំងប្រពន្ធបាត់ទាំងអាម៉ាកសូន្យឈឹងមិនដឹងជាគេនាំគ្នាទៅណាឡើយ លុះពេលព្រឹកឡើងទើបឃើញអាម៉ាកដឹកប្រពន្ធគាត់ត្រលប់មកបន្ទប់ជួលប្រគល់ឲ្យគាត់វិញហើយពួកគេធ្វើដូចជាគ្មានរឿងអីកើតឡើងអីចឹង ។

25_03_2019_2689863842680122003829N

. ប្រភពនេះបន្ដថា ពេលនោះ ដោយសារបុរសជាប្តីមានការសង្ស័យជាមួយប្រពន្ធទើបលួងលោមប្រពន្ធដោយសួរនាង ថាតើអូនទៅដេកជាមួយនណាគេយប់មិញ នារីជាប្រពន្ធក៏មិនលាក់លៀមប្តីអីដែរដោយបាននិយាយប្រាប់ប្តីយ៉ាងត្រង់ថា ខ្ញុំទៅដេកជាមួយបងនីពួកម៉ាកបងឯងនឹង នៅបន្ទប់គាត់ ម្តុំផ្សារស្ទឹងមានជ័យចាស់ឯណោះ ។ គ្រាន់តែឮប្រពន្ធរបស់ខ្លួននិយាយរៀបរាប់បែកនេះបុរសជាប្តីស្ទើរតែក្អួត ឈាមធ្លាក់ទាំងដុំៗ ដូចអ៊ុកសារេនហួសចិត្តដើរគ្រវីតែក្បាលដូចគោស្រាំងទិចអញ្ចឹង ។ បុរសជាប្តីបាននិយាយប្រាប់សមត្ថកិច្ចថាបើសិនជាប្រពន្ធរបស់គាត់ព្រមទៅរស់នៅជាមួយមិត្តភក្រ័គាត់ គាតក៏ មិនរករឿងប្តឹងផ្តល់អ្វីនោះទេគាត់សុខចិត្ត ប្រគល់ប្រពន្ធឲ្យមិត្តគាត់ទៅចុះ មិនចង់ប្រឡូកប្រឡាក់ចឹងទេសុខចិត្តលះបង់ឲ្យពួកម៉ាកឲ្យតែនាងព្រមទទួលយកអាពួកម៉ាកនោះ ។

នៅទីបញ្ចប់នារីជាប្រពន្ធមិនព្រមទៅរស់នៅជាមួយសាហាយនោះទេសុខចិត្តបន្តរស់នៅជាមួយប្តីហើយក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ដល់បុរសឈ្មោះនីដែលល្បួងនាងយកទៅរួមរ័ក្សអស់១យប់ ។ ករណីនេះអ្នកណាៗក៏ហួសចិត្តដែរហៅពួកម៉ាកឲ្យមកផឹកសុីដល់បន្ទប់ជួល ដូចហៅមកឲ្យរំលោភប្រពន្ធខ្លួនអីចឹង រកឯណាបាន ផឹកសុីឆ្អែតហើយបានដេកដោះកូយជាមួយប្រពន្ធពួកម៉ាកទៀតនោះគឺពិតជាសំណាងណាស់សមតែជាប់ខ្នោះអីចឹងបានសមមុខ ៕

25_03_2019_2689863842680122003829O