បុរសមានឈ្មោះប៊ុន ពី បង្ហោះសារថាកញ្ញឈូឈូស្លាប់ បង្កចលាចលដល់ក្រុមគ្រួសារនិងមហាជន ពេលនេះម្ដាយឈូឈូដាក់ពាក្យបណ្ដឹងហើយ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី05 ខែ02 ឆ្នាំ2020 ម៉ោង 4:19 PM
ភ្នំពេញ ៖ មិនដឹងថាមានការយល់ច្រឡំជ្រាលជ្រៅយ៉ាងណាទេទើបបានជាបុរសប្រើអាខោនហ្វេសប៊ុកឈ្មោះVanna Ra និងមានឈ្មោះពិត ប៊ុន ពី កាលពីយប់ថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២០ បានបង្ហោះសារនិយាយពីការស្លាប់របស់កញ្ញាឈូឈូ ទៅវិញហើយថែមទាំងអះអាងទៀតថាកញ្ញាឈូឈូជាតួសម្ដែង ដូចក្នុងរូបនោះជាកូនធម៌ពៅរបស់ខ្លួនទៀងផង មិនដឹងថាបុរសនេះមានកូនធម៌ប៉ុន្មាននាក់ឡើយ ជាងនេះទៅទៀតនៅពេលបងប្អូនសាច់ញាតិរបស់ឈូឈូ គេចូលខុមមិនតបបែរជាគាត់មិនស្ដាប់គេទេនិយាយរកតែឈ្នះនិងប្រមាទចាប់គេដាក់គុកថែមទៀតផងនិយាយរួមគឺនិយាយស្ដាប់គ្នាមិនបានសោះតែម្ដង តែនៅពេលចុងក្រោយលេចឮព័ត៌មានថាបុរសនេះបង្ហោះសារសុំទោសម្ដាយឈូឈូវិញតែម្ដាយនាងមិនព្រមទទួលយកការសុំទោសនោះឡើយ ។
មូលហេតុដែលតារាសម្ដែង អ្នកនាង សឿន ផានផាភួង ម្ដាយឈូឈូ សម្រេចមិនទទួលយកការសុំទោសពីបុគ្គលនោះមិនបាន ដោយសារតែពេលលោកបង្ហោះថាកូនស្រីខ្លួនស្លាប់គឺអ្នកនាងចលាចលនៅពេលគេខលមកសួរ ស្របពេលដែលនាងទាក់ទងសួរនាំទៅកូនមិនបានផង ក៏ជិះឡានទាំងកណ្ដាលយប់ចេញពីថតចប់មករកកូន ដោយអ្នកនាងប្រាប់ថាបើគ្រោះថ្នាក់តាមផ្លូវ គឺអ្នកនាងបាត់បង់ជីវិតបាត់ទៅហើយ។
អ្នកនាង សឿន ផានផាភួង និយាយថា ឈ្មោះ ប៊ុន ពី នេះ បានប្រើហ្វេសប៊ុកឈ្មោះ Vanna Ra ហើយបានបង្ហោះរូបកូនស្រីអ្នកនាងជាច្រើនសន្លឹក ថាបានស្លាប់ហើយ ដោយអះអាងក្នុងសំណេរថា ឈូឈូ ជាកូនចិញ្ចឹមរបស់ខ្លួន។ អ្នកនាងថា លោកបានទាំង Comment ជេរគេ និងគំរាមប្ដឹងគេដាក់គុកផង នៅពេលហ្វេនឈូឈូ និង ប្អូនស្រីអ្នកនាងឆាតទៅប្រាប់ថា ច្រលំទេ។ អ្នកនាងថា ក្នុងពេលភ្លាមៗ អ្នកនាងស្មានថា ហ្វេសប៊ុកនឹងត្រូវគេ ហេក ប៉ុន្តែនៅពេលលេងជាមួយគឺមិនមែនទេ គឺឈ្មោះនឹងមានចេតនាយកជីវិតកូនស្រីរបស់អ្នកនាង មកលេងសើចតែម្ដង។ ត្បិតថា លោក ប៊ុន ពី បានលុបការបង្ហោះនោះ នឹងបានសរសេរសុំទោស តែអ្នកនាងថាអត់អាចបញ្ចប់ត្រឹមហ្នឹងទេ ព្រោះមិនដែលច្រលំកូនធម៌ ដល់ថ្នាក់យករូបរបស់ឈូឈូ ជាច្រើនសន្លឹកមកបង្ហោះ ហើយនៅពេលគេ Comment ប្រាប់ថាសាមីខ្លួនមិនទាន់ស្លាប់ទេ បែរជាមកជេរគេ និងចង់ចាប់គេដាក់គុកទៀត។ ម្យ៉ាងអ្នកបង្ហោះថាក្មេងស្រីដែលស្លាប់ជាកូនចិញ្ចឹមពៅរបស់ខ្លួន តើអាចទេ ដែលឳពុកមិនស្គាល់មុខកូនស្រីចិញ្ចឹមខ្លួនឯងនោះ ។
អ្នកនាងប្រកាសថាបានពិភាក្សាជាមួយមេធាវីរួចហើយ ហើយក៏សម្រេចប្ដឹងដែរ ដោយគ្រាន់តែមិនទាន់ដឹងថាតើត្រូវទាមទារជម្ងឺចិត្តយ៉ាងមិច។ អ្នកនាងថា ក្នុងយប់ដែលឈ្មោះ ប៊ុន ពី បង្ហោះថាឈូឈូ ស្លាប់ គឺឈូឈូ និង អ្នកនាងជាប់ថតទាំងយប់នៅកន្លែងផ្សេងពីគ្នា ហើយទូរស័ព្ទក៏ទាក់ទងសួរមិនបាន ទើបបង្ខំអោយអ្នកនាងត្រូវចេញពីថតទាំងម៉ោង១២យប់ទៅរកកូន បើកឡានលែងខ្លាចគ្រោះថ្នាក់ ដោយអ្នកនាងនិយាយថា បញ្ចប់ត្រឹមបង្ហោះសុំទោសប៉ុណ្ណឹងអត់កើតទេ ព្រោះបើអ្នកនាងត្រូវស្លាប់ដោយសារការរន្ធត់ គឺស្លាប់តាំងពីយប់មិញទៅបាត់ហើយ។
យុគសម័យហ្វេសប៊ុកណាបងប្អូនមុននឹងសម្រេចផុសអីនិយាយអីគួពិចារណា ពិនិត្យឲ្យបានល្អិតល្អន់បំផុតកុំចេះតែបង្ហោះរូបភាពកកដីការសសរសេរសារក្ដី វាអាចនាំឲ្យប៉ះពាល់សិទ្ធិអ្នកដ៏ទៃ នាំឲ្យមានបញ្ហាដល់ខ្លួនបែននេះ តែករណីលោកប៊ុន ពីនេះគេមិនទាន់ដឹងថាទៅជាយ៉ាងណានោះទេ? មានតែរងចាំតាមដានជាបន្ដទៀត៕

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។