ប្លន់បានហើយជិះយកទៅលាក់ទុកចៃដនម៉ូតូជនរងគ្រោះដាក់ GPS ត្រូវប៉េអឹម រកឃើញ ដកហូតបានម៉ូតូពីគ្រឿងនិងស្លាកលេខមួយចំនួន

ដោយ ៖ ពិ ជ័យ
ថ្ងៃទី16 ខែ01 ឆ្នាំ2017 ម៉ោង 11:19 AM

8a7c8e21-55ac-4673-8700-4479d09b274a f9b142f1-703a-4e1a-8a84-788ebf17803a 7ccbcb21-57f6-409e-8126-504a576c36d9ភ្នំពេញ៖ ប៉េអឹម ខណ្ឌចំកាមន សហការជាមួយ ប៉េអឹម ខណ្ឌមានជ័យ បាន ស្រាវជ្រាវរកឃើញតាមរយះ ម៉ូតូ ជនរងគ្រោះ តាមរយះ GPS ដែលក្រុមចោរប្លន់បានយកទៅលាក់ទុកនៅ ផ្ទះគ្មានលេខមួយកន្លែងស្ថិតក្នុងភូមិតានូ ១សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ដោយដកហូត ម៉ូតូបានពីគ្រឿងនិងវត្ថុតាងស្លាកលេខមួយចំនួនទៀត។

ការស្រាវជ្រាវរកឃើញនេះបានធ្វើឡើងបន្ទាប់ពី មានអំពើរប្លន់យកម៉ូតូ មួយបានកើតឡើង កាលពី វេលាម៉ោង១និង០០នាទីយប់ថ្ងៃទី១៦ខែ ០១ ឆ្នាំ២០១៧ចំនុចផ្លូវលេខ៣០៤កែងនិង១៤៣ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ខណ្ឌចំការមនភ្នំពេញ  ។ជនរងគ្រោះមានឈ្មោះប៉ុង ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅអាគារប៊ូលឌិញក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនភ្នំពេញបាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាស៊ូមើរពណ៍សលាយលឿងពាក់ស្លាកលេខភ្នំពេញ1GA-5043ស៊េរីឆ្នាំ២០១៧ ។

ចំណែក ភិនភាគជនសង្ស័យ:មានគ្នាប្រហែល១០នាក់លក្ខណះក្មេងស្ទាវជិះម៉ូតូប្រហែល០៦ទៅ០៧គ្រឿងក្នុងនោះមានម៉ូតូម៉ាកនិច១គ្រឿងនិងម៉ូតូម៉ាកFTR១គ្រឿងដែលក្រុមជនសង្ស័យជិះធ្វើសកម្មភាព។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា  មុនពេលកើតហេតុជនរងគ្រោះបានដឹកភ្ញៀវចេញពីប៊ូលឌិញទៅម្តុំសាលាអង្គអេង ពេលទៅដល់ ចំនុចផ្លូវលេខ៣០៤កែងនិង១៤៣ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ខណ្ឌចំការមន  ជនរងគ្រោះ  បំណងទៅផ្ទះវិញក៏ស្រាប់តែមានក្រុមជនសង្ស័យមានគ្នាប្រមាណ១០នាក់ជិះម៉ូតូ០៦ទៅ០៧គ្រឿងមកដល់គំរាមជនរងគ្រោះឲឈប់ស្របពេលជនរងគ្រោះរត់ចោលម៉ូតូពួកវាក៏លើកម៉ូតូរងគ្រោះជិះគេចខ្លួនតែម្តង។

ក្រោយកើតហេតុរងគ្រោះបានមកដាក់ពាក្សបណ្តឹងនៅមូលដ្ឋានបញ្ជាការ ប៉េអឹមខណ្ឌចំការមនប៉ុន្តែដោយម៉ូតូរងគ្រោះមានភ្ជាប់ប្រព័ន្ធGPSហើយឃើញ លោតសេវានៅ ម្តុំខណ្ឌមានជ័យ កំលាំង កងរាជអាវុធហត្ថ ខណ្ឌ ចំកាមន សហការជាមួយ កងរាជអាវុធហត្ថ ខណ្ឌមានជ័យក្រោមការដឹកនាំពីលោកនាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ភ្នំពេញបានចុះឡោមពទ្ឋ័និងឆែកឆេរផ្ទះគ្មានលេខមួយកន្លែងស្ថិតក្នុងភូមិតានូ ១សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ដែលជាកន្លែង របស់ជនសង្ស័យលាក់ទុកម៉ូតូក្រោយពីធ្វើសកម្មភាព ។ប៉ុន្តែដោយសារជនសង្ស័យដឹងខ្លួនរត់គេចអស់  សមត្ថកិច្ចបានសម្រេចកាត់សោរ ចូលទៅក្នុងផ្ទះឆែកឆេរបានរកឃើញនិងដកហូតម៉ូតូរងគ្រោះ១គ្រឿងម៉ាកហុងដាស៊ូមើរត្រឡប់មកវិញដោយក្រុមជនសង្ស័យបានដោះស្លាកលេខចោលនិងដកហូតម៉ូតូ១គ្រឿងទៀតម៉ាកស៊ុយសុគីនិចពណ៏ក្រហមស្លាកលេខភ្នំពេញ1GC-1343 ដែលជាម៉ូតូជិះធ្វើសកម្មភាព ចំណែកជនសង្ស័យបានគេចខ្លួនបាត់អស់។

បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿងបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ ភ្នំពេញ ដើម្បីសុំដីការ ស្វែងរកចាប់ខ្លួន។