ស្ត្រីម្នាក់ស្រក់ទឹកភ្នែក ក្រោយពី ត្រូវក្រុមទំលាក់យោង ល្បួងដឹកទៅកន្លែងស្ងាត់ យកលុយអស់ពីខ្លួន ដូរយក សំណរ មួយស្បោងមកវិញ

ដោយ ៖ ហេង រតនះ
ថ្ងៃទី16 ខែ09 ឆ្នាំ2021 ម៉ោង 9:28 AM

ស្ទឹងត្រែង: ស្ត្រីម្នាក់ត្រូវគេអះអាងថា បានសន្សំលុយ យូរៗ មកផ្សារស្ទឹងត្រែងម្តង បែរជាត្រូវជនមិនស្គាល់ អត្តសញ្ញាណ មួយក្រុម ល្បួងដឹកតាមម៉ូតូ ទៅកន្លែងស្ងាត់ ប្រមូលយកលុយ គ្រឿងអលង្ការ និងទូរស័ព្ទដៃ សរុបជាទឹកប្រាក់ អស់ប្រមាណជា ៤ លានរៀល ពីស្ត្រីរងគ្រោះអស់ពីខ្លួន ។

ស្ត្រីម្នាក់ឈ្មោះ វៀន មកពីឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ តែងតែមកទិញឥវ៉ាន់ នៅផ្សារសាមគ្គី ស្ទឹងត្រែង បានចាញ់កលល្បិច ក្រុមឆបោក អស់ពីខ្លួនបាន កើតឡើង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ ករណីនោះពុំមានអ្នកណាដឹងទេ ក្រោ យពី កើតហេតុ ស្ត្រីរងគ្រោះ បាននិយាយ ប្រាប់អាជីវករ នៅផ្សារ ថាគាត់ត្រូវបាន ស្ត្រីពីរនាក់ បានល្បួងធ្វើជាជ្រុះគ្រឿងអលង្ការ និយាយដោះដូរលុយ ចែកគ្នា នៅកន្លែងស្ងាត់។នៅ មាត់ទន្លេ ក្បែរអតីតសាលាក្រុង មានបុរសម្នាក់ទៀត រង់ចាំធ្វើជាអ្នករត់ម៉ូតូឌុប។

ដំបូងឡើយ គាត់បានប្រកែក មិនព្រមទៅតាមស្ត្រី ពីរនាក់នោះទេ ប៉ុន្តែអារម្មណ៍របស់ស្ត្រីរងគ្រោះ ហាក់មានសភាព មិនអាចប្រកែកបាន និងស្រែកប្រាប់ទៅអ្នកដទៃ។ ពេលនាំគ្នាជិះម៉ូតូ ទៅកន្លែងស្ងាត់ នៅចំណុចមិនស្គាល់ ហួសស្ពានសេកុង ទើបក្រុមនោះ ធ្វើសកម្មភាព យកលុយ គ្រឿងអលង្ការ នៅក្នុងកាបូប រួចឱ្យកញ្ចប់ពណ៌ក្រហម ដែលមានសំណ ទៅគាត់និងបានដឹក មកទម្លាក់នៅក្បែរផ្លូវ រួចក៏គេចខ្លួនបាត់។ ស្ត្រីរងគ្រោះ បាននិយាយថា គាត់ចាំមុខស្ត្រីពីរនាក់ ដែលឆបោក យកប្រាក់ពីគាត់នោះច្បាស់ណាស់ ប្រសិនជាបានជួបម្តងទៀត។

អាជីវករផ្សារស្ទឹងត្រែង បាននិយាយថា រូបភាពក្រុមយកសំណ ដាក់ថ្នាំល្បួង នៅផ្សារសាមគ្គី ខេត្តស្ទឹងត្រែង ដឹកទៅកន្លែងស្ងាត់ យកលុយ និងទ្រព្យសម្បត្តិ អស់ពីខ្លួនពីអ្នករងគ្រោះ តែងតែកើតមាន ជាច្រើនករណីមកហើយ ប៉ុន្តែសមត្ថកិច្ច មិនទាន់ស្រាវជ្រាវ ឃាត់ខ្លួនបាននៅឡើយទេ។ សមត្ថកិច្ច បានប្រាប់ថា មិនបានទទួលពាក្យបណ្ដឹង ពីករណីដាក់ថ្នាំសណ្ដំ យកលុយនោះឡើយ។ គេឃើញមានស្ត្រីអាជីវករម្នាក់ ដែលបានដឹងហេតុការណ៍ និងបង្ហោះ តាមហ្វេសប៊ុក អំពីករណីស្ត្រីម្នាក់ ចាញ់បោកគេ ល្បួងយកប្រាក់អស់ពីខ្លួន និងឲ្យមហាជន មានការប្រុងប្រយ័ត្ន ចាញ់ល្បិចមនុស្សមួយក្រុម ប្រើរូបភាព ខាងលើនេះ៕
photo_2021-09-16_09-06-16
photo_2021-09-16_09-06-04










© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។