មកដល់ថ្ងៃនេះ! នៅសល់៥៥៥ថ្ងៃគត់ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រSEA Games 2023 ! របស់កម្ពុជា

ដោយ ៖ ហេង រតនះ
ថ្ងៃទី27 ខែ10 ឆ្នាំ2021 ម៉ោង 10:07 AM

ភ្នំពេញ ៖ បើយោងតាមផេកផ្លូវការ របស់ ( Cambodia SEA GAMES 2023) ជាមួយពាក្យស្លោក” យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE” បានបញ្ជាក់អោយដឹងថា, គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជានៅសល់ពេល៥៥៥ថ្ងៃគត់ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការ ប្រកួត កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ដែលនឹងប្រារព្ធពិធី បើកការប្រ កួតផ្លូវការ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀប ចំ ការ ប្រ កួត កី ឡា ស៊ីហ្គេម លើក ទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន មាន ប្រ សាស ន៍ ថា នេះគឺជាពេលវេលាដ៏សំខាន់ ដែល ក្រើន រំឮកដល់គ្រប់ភាគី ពាក់ ព័ន្ធ ពិសេស គណៈ កម្ម ការ ជំនាញ និង សហព័ន្ធកីឡាជាតិ ត្រូវ ដឹង ថា ពេល វេលា ត្រៀម ទទួល ធ្វើម្ចាស់ ផ្ទះ ព្រឹត្តិ ការណ៍ ជាប្រវត្តិសាស្ដ្រនេះ កាន់ តែ សល់ ពេល ខ្លី ហើយត្រូវចូលរួមរាប់ថយក្រោយទាំងអស់គ្នា ដើម្បី សម្រួច ទិស ដៅ ឆ្ពោះទៅរកជោគជ័យ នៅឆ្នាំ២០២៣ ។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ ដដែល បាន បញ្ជាក់ថា «នេះ គឺ ជា ពេល វេ លា ដ៏ សំ ខាន់ ពិ សេស ថ្នាក់ ដឹក នាំ ទាំង សម្ដេច ពិ ជ័យ សេនា ទៀ បាញ់ ឧប នា យ ក រដ្ឋ មន្ដ្រី រដ្ឋ មន្ដ្រី ក្រ សួង ការពារជាតិ និងជាប្រធាន CAMSOC ទាំង លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី ក្រ សួង ទេស ចរណ៍ និង ជា អនុ ប្រ ធាន អចិន្ដ្រៃយ៍ CAMSOC គឺតែងតែរន្ធើន និងតែងតែពិនិត្យ ពិ ចារ ណា ជំរុញ ទៅ ដល់ ចំណុ ចពាក់ព័ន្ធទាំងអស់ ពិសេស ក្នុង រយៈ ពេល កាន់ តែ កៀក ការងារ កាន់ តែ ខំប្រឹង ប្រែងឲ្យ អស់ ពីសមត្ថភាពគ្រប់ គណៈ កម្មការ ជំនាញ ជាមួយសហព័ន្ធកីឡាជាតិ» ។

លោកបន្ដថា «សម្រាប់ការសល់ ៥៥៥ថ្ងៃ នៃដំណើរ ឆ្ពោះ ទៅ ស៊ីហ្គេម ឆ្នាំ ២០២៣ នេះ គឺ ជា ពេល វេលា មួយ ដែលរំកិលកាន់តែខិតជិតដល់ អ៊ី ចឹង យើង សូ មអំ ពាវ នាវ ដល់ អ្នក ជំ នាញ ទាំង អស់ គណៈ កម្ម ការ ជំ នាញ ទាំង អស់ ក៏ដូចជាសហព័ន្ធកីឡាជាតិ ត្រូវរាប់ថយ ក្រោយ រៀង រាល់ ថ្ងៃ ។ យើង សូម ផ្ញើ សារ ឲ្យ រាប់ ថយ ក្រោយ ជា រៀង រាល់ ថ្ងៃ កាត់ម្ដងមួយថ្ងៃៗ ថាតើយើងធ្វើ បាន អ្វីខ្លះ ហើយ? ទទួលបានផលអ្វីខ្លះហើយ? នៅ ខ្វះ ខាត អ្វី ទៀត ដែល ត្រូវ បំ ពេញ? គឺ ត្រូវ រាប់ ថយ ក្រោយ ខ្លួន ឯង ដែល ជា ម្ចាស់ រៀប ចំ ព្រឹត្តិ ការណ៍ ទាំង ជំ នាញ ទាំង អ្វីៗ រៀង រាល់ ថ្ងៃ ទៅ យើង នឹង ដាស់ ស្មារតី យើង ឲ្យ បំ ពេញ ការ ងារ នេះ ទទួល បាន ជោគជ័យនៅឆ្នាំ២០២៣» ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវ បាន ប្រ មុខ រាជ រដ្ឋា ភិ បាល ក្រោម ការ ចង្អុល បង្ហាញ ដ៏ ខ្ពង់ ខ្ពស់ របស់ សម្ដេច តេជោ ហ៊ុន សែន នា យក រដ្ឋ មន្ដ្រី នៃ កម្ពុជា បាន កំ ណត់ យក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២៣ ជា ថ្ងៃ ប្រារព្ធពិធីបើកការប្រកួតផ្លូវការ ដែល គិត ចាប់ ពី ថ្ងៃ នេះ ត ទៅ គឺនៅសល់រយៈពេល ៥៥៥ថ្ងៃគត់ ខណៈពិធីបិទ នឹង ធ្វើ ឡើង នា ថ្ងៃ ទី១៧ ខែឧសភាដដែល មុន កម្ពុជាបន្ដរៀបចំព្រឹត្តិការណ៍ កីឡា អាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕
photo_2021-10-27_10-00-58
photo_2021-10-27_09-54-46










© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។