អាងអំណាចឪពុកជាទាហាន នៅសឹករងស្រុកគងពិសី ចា.ក់ដីលុប ប្រឡាយ ដែលជាសម្បត្តិរបស់រដ្ឋយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន យ៉ាងរំភើយ

ដោយ ៖ ហេង រតនះ
ថ្ងៃទី02 ខែ03 ឆ្នាំ2022 ម៉ោង 1:43 PM

ខេត្តកំពង់ស្ពឺ ៖បុរសម្នាក់ ដែលគេស្គាល់ថា កូនទាហាន សឹករងស្រុកគងពិសី សង្ស័..យ អាងអំណាចឪពុក ចា.ក់លុប អូរ ប្រឡាយដែលជាសម្បត្តិរដ្ឋមានតាំងពីយូរលង់ណាស់មកហើយ ក្រោមការគ្រប់គ្រងរបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ស្ពឺនោះយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន យ៉ាងរំភើយ ខណះ អាជ្ញាធរនិងជំនាញហាក់គ្មា.នអើពើ ឬមានចំណាត់ការអ្វីទាល់តែសោះ ។

ទីតាំងដែលជនខិលខូ..ចលុបអូរ ប្រឡាយដែលជាសម្បត្តិរបស់រដ្ឋយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននេះស្ថិតនៅជាប់ផ្លូវជាតិលេខ៤១ ខាងត្បូងបង្គោលគីឡូម៉ែត្រលេខ១៩ ស្ថិតនៅក្នុងភូមិ (ថ្លុកធ្នង់) ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងពីប្រជាពលរដ្ឋថាជារៀងរាល់ថ្ងៃនេះបុរសដែលហ៊ា.នចា.ក់ដីលុបអូរ ប្រឡាយនេះ ជាកូនរបស់ឈ្មោះ ម៉េង ជាទាហាននៅសឹករងស្រុកគងពិសីតែម្តង ហើយការចា.ក់លុបអូរ ប្រឡាយនេះ គឺមានការចូលរួមជ្រោមជ្រែងពីលោក ប្រធានការិយាល័យសាធារណៈការនិងដឹកជញ្ជូនស្រុកនិងលោកមេភូមិ មេឃុំទើបដំណើរ.ការយ៉ាងរលូនបែបនេះ ។មានការលើកឡើងថា តើយោងទៅលើច្បាប់មួយណាដែលលោកមេភូមិ មេឃុំហ៊ា.នឱ្យគេ.ចា.ក់ដីរំ.លោ..ភយកប្រឡាយ អូរ របស់រដ្ឋបានដោយគ្មា.នការរំខានពីអាជ្ញាធរ ឬមួយក៏ច្បាប់ទើបប.ង្កើតថ្មី? អាចឱ្យម្ចា.ស់ដីដែលមានទីតាំងជាប់និងអូរ ប្រឡាយ ហើយមានសិទ្ធិអាចចា.ក់ដីលុបអូរ ប្រឡាយ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបាន? ខែនេះជាខែប្រាំងមិនមានភ្លៀងធ្លាក់ ចុះប្រសិនបើដល់ខែវស្សាពេលភ្លៀងធ្លាក់តើទឹកហូរទៅណាបើបាត់ប្រឡាយមេទឹកទៅហើយនោះ។

ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរនិងជំនាញ មិនព្រងើយកន្តើយចំពោះករណី នេះទេហើយចា.ត់ជំនាញចុះមកហា.មឃា.ត់ហៅម្ចា.ស់ធ្វើកិច្ចសន្យាឱ្យកា..យដីដើម្បីបើកផ្លូវឱ្យមុខទឹកហូរនាពេលខាងមុខជាក់ជាមិនខាន សូមម្ចា.ស់ដីគិតពីប្រយោជន៍រួមផងកុំគិតពីប្រយោជន៍បុគ្គលខ្លួនឯងខ្លាំ..ងពេក។ ទាក់ទិននឹងរឿ.ងនេះដែរ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ អ្នកយកព័ត៌មានបានខលទំនាក់ទំនងទៅ លោកមេភូមិព្នៅដើម្បីសួរនាំដែរ ប៉ុន្តែខលមិនចូល មិនអាចទំនាក់ទំនងបាន។ ដោយឡែក លោក មេឃុំ ខលចូលចំនួន២ដង ប៉ុន្តែមិនមានអ្នកលើកសោះ ។គេហទំព័រយើងរងចាំការបំភ្លឺជានិច្ច ។
photo_2022-03-02_13-30-17
photo_2022-03-02_13-30-47
photo_2022-03-02_13-30-41
photo_2022-03-02_13-30-36
photo_2022-03-02_13-30-31
photo_2022-03-02_13-30-26
photo_2022-03-02_13-30-22

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។