យុវជនម្នាក់ត្រឡប់មកពីជួបព្រហ្មនៅភ្នំគូលេវិញ ម្តាយស្តីបន្ទោស រ.ត់ទៅចង.កសម្លា.ប់ខ្លួន

ដោយ ៖ ហេង រតនះ
ថ្ងៃទី05 ខែ09 ឆ្នាំ2022 ម៉ោង 1:16 PM

ខេត្តកំពង់ឆ្នាំង ៖ យុវជនខ្មែរឥស្លាមម្នាក់ បន្ទាប់ពីវិលត្រឡប់មកពីភ្នំគូលេនវិញ ត្រូវបានម្តាយស្តីបន្ទោស និងខ្មាសអ្នកភូមិផងរបងជាមួយផងនោះ បានរ.ត់ទៅសម្ងំចងកសំ.លា..ប់ខ្លួន នៅដើមឈើ ប.ង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ស.ពមានឈ្មោះ ម៉ាន ម៉ាត ភេ..ទប្រុស អាយុ២០ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
តាមប្រភពពីអ្នកស្រុកបានឲ្យដឹងថា យុវជ.ន.រ.ងគ្រោ-ះទើបតែវិលត្រឡប់មកពីភ្នំគូលេនវិញ ដល់ផ្ទះត្រូវបានក្រុមគ្រួសារស្តីបន្ទោស បែរជាតូចចិត្តស្អិតទ្រូង រ.ត់ទៅធ្វើអត្តឃាតបែបនេះ ។
តាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា យុវជ.ន.រ.ងគ្រោ-ះជឿស៊ប់លើការលើកឡើងរបស់លោកខឹម វាសនាដែលបានអះអាងថាលោកជាព្រហ្ម ទោះជាក្រុមគ្រួសារហា.មឃា.ត់យ៉ាងណា ក៏ជ.ន.រ.ងគ្រោ-ះលួ.ចធ្វើដំណើរទៅចូលរួមប្រមូ..លផ្តុំនៅភ្នំគូលេនតាមការអំពាវនាវរបស់មេបក្សនយោបាយរូបនេះដែរ។ លុះពេលវិលត្រឡប់មកវិញ ត្រូវបានក្រុមគ្រួសារស្តីបន្ទោស ក៏សម្រេចចិត្តរ.ត់ទៅចងកសំ.លា..ប់ខ្លួន ទើបតែនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ គេប្រទះឃើញ ចងកនៅលើដើមឈើ ។
ស.ពយុវជនខាងលើ ក្រោយពីសមត្ថកិ.ច្ចជំនាញពិនិត្យ កោសល្យវិច័យហើយ ឃើញថាស្លា...ប់ដោយធ្វើអត្តឃាត ពុំមានពាក់ព័ន្ធប.ទល្មើ.សអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារចា.ត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ដោយព។មានការប្ដឹងផ្ដល់អ្វីឡើយ៕

photo_2022-09-05_12-45-51

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។