សម្តេចតេជោ ហ៊ុន សែន ស្នើនគរបាលតាមចា..ប់អ្នកលេងហ្វេសប៊ុកម្នាក់ដែលប្រើពាក្យអសុរស

ដោយ ៖ ហេង រតនះ
ថ្ងៃទី16 ខែ01 ឆ្នាំ2023 ម៉ោង 1:19 PM

សម្តេចតេជោ ហ៊ុន សែន ស្នើនគរបាលតាមចា..ប់អ្នកលេងហ្វេសប៊ុកម្នាក់ដែលប្រើពាក្យអសុរស ចូលខុមមិនដោយប្រើពាក្យអសុរសលើការបង្ហោះស.កម្ម.ភា.ពមុជទឹកសមុទ្រម៉ាល់ឌីវ របស់សម្តេច ។អ្នកលេងហ្វេសប៊ុកដែលសម្តេចស្នើឱ្យតាមចា..ប់នោះ ឈ្មោះ «Ver To»។ នាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រូបគេបានចូលខុមមិនដោយប្រើពាក្យអសុរសលើការបង្ហោះស.កម្ម.ភា.ពមុជទឹកសមុទ្រម៉ាល់ឌីវ របស់សម្តេច ដោយសរសេរថា៖ «មែនហើយពុក ឆ្នេរសមុទ្រយើងស្អាតជាងគេ តែអ្នកដឹកនាំស្រុកយើង ស្មោគគ្រោកជាងគេលើលោក មែនអត់ពុក»។ សម្តេចតេជោ ហ៊ុន សែន បានសរសេរតបថា៖ «នេះជាសំដីមនុស្ស.ពា.ល សូមនគរបាលស្វែងរ.កបន្ទាន់ តើវានៅឯណា?»។
សូមជម្រាបថា អំឡុងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតមុជទឹកសមុទ្រនៅប្រទេសដែនកោះនេះ ហើយសម្តេចក៏បានបង្ហោះរូបថត និងសរសេរសារនៅលើបណ្តាញសង្គមថា៖ «ឆ្លៀតមុជទឹកសមុទ្រ នៅប្រទេសម៉ាល់ឌីវ ដែលកន្លែងមុជទឹក នៅជាប់ជាមួយបន្ទប់ស្នាក់នៅ ទាំងទឹកប្រៃ និងទឹកសាប»៕

photo_2023-01-16_12-24-54

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។