រាជរដ្ឋាភិបាលកម្ពុជាប្រ.កាសដាក់កីឡា «គុនល្បុក្កតោ និងកីឡាប្រដាល់គុនខ្មែរ» ទៅធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការ
ដោយ ៖ ហេង រតនះ
ថ្ងៃទី05 ខែ05 ឆ្នាំ2023 ម៉ោង 9:15 AM
ស៉ីហ្គេម៖ នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្ត្រីសួងទេសចរណ៍ ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ រាជរដ្ឋាភិបាលកម្ពុជា បានប្រ.កាសដាក់កីឡា «គុនល្បុក្កតោ និងកីឡាប្រដាល់គុនខ្មែរ» ទៅធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការ ហើយ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានឱ្យដឹងថា ការឯកភាពដាក់កីឡា «គុនល្បុក្កតោ និងគុនខ្មែរ» ក្នុងធម្មនុញ្ញស៊ីហ្គេមនេះ នាំឲ្យកីឡាប្រពៃណីរបស់កម្ពុជាទាំងពីរ ត្រូវបានទទួលស្គាល់ដោយផ្លូវច្បាប់ និងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្ដរៀបចំការប្រ.កួតកីឡាស៊ីហ្គេមនៅបណ្ដាប្រទេសផ្សេងទៀត។
សូមបញ្ជាក់ថា ការឯកភាពពីបណ្ដាប្រទេសសមាជិក ពិសេសគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ ជាការតបស្នងចំពោះការយកចិត្តទុកដាក់ និងការរៀបចំស៊ីហ្គេមបានយ៉ាងល្អរបស់ម្ចា.ស់ផ្ទះកម្ពុជា ពិសេសការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។