អ្នកដែល ជិតដិតនឹងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ចេញមកបញ្ជាក់រៀង និង សង្ឈឹមថា លោក បឺត សំ.រេ.ច ជាកូនអធិរាជសំឡេងមាស ទៅចុះ ខណះ លោក បឺត សំ.រេ.ច ព្រមទទួល DNA
ដោយ ៖ ហេង រតនះ
ថ្ងៃទី20 ខែ06 ឆ្នាំ2023 ម៉ោង 5:26 PM
ភ្នំពេញ៖ រៀបរាប់ក្នុងសម្ភាសមួយជាមួយប្រធានក្រុមដំណើរខ្មែរ លោក សួស វណ្ណឌឿន ជាអ្នកដែលធ្លាប់ជិតដិតនឹងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ហើយស.ព្វថ្ងៃរស់នៅ សហរដ្ឋអាមេរិក បាន បាននិយាយឲ្យដឹងថា លោកបានដឹងត្រឹមតែថា លោក ស៊ិន ស៊ីសាមុត មានភរិយា ៣នាក់ប៉ុណ្ណោះ។ ឯទំនាក់ទំនងស្នេហា របស់លោក ស៊ិន ស៊ីសាមុត និងអ្នករបាំក្នុងវាំងដែលលោក បឺត សំ.រេ.ច បានអះអាងនោះ គឺលោកពុំធ្លាប់បានដឹងឮទាល់តែសោះ ។ខណះ លោក បឺត សំ.រេ.ច ព្រមទទួល DNA ដើម្បីដឹងការពិត ។
លោកលើកឡើងដែរថា លោកបន់សុំឱ្យតែលោក បឺត សំ.រេ.ច ជាកូនប្រុសប.ង្កើតរបស់លោក ស៊ិន ស៊ីសាមុត ពិតដូចថានោះទេ ព្រោះលោកសង្ឃឹមថា អធិរាជសំឡេងមាស នឹងមានអ្នកស្នងជាអ្នកសិល្បៈ ដែលជាឈា..មជ័ររបស់លោកផ្ទាល់។ ទោះយ៉ាងណា លោកថា “មានតែការធ្វើតេស្ត DNA ទេ ដែលអាចបញ្ជាក់ការពិតបាន” ហើយលោកសង្ឃឹមថា លោក បឺត សំ.រេ.ច ជាកូនប្រុសប.ង្កើតអធិរាជសំឡេងមាស.ពិតប្រាកដមែន ប៉ុន្តែបើនោះជាការភូតភរ.កុហក លោកមិនអាចទទួលយកបានទេ និងរឹតតែមិនអាចចូលរួមកុហកជាមួយបានទេ។
ដោយឡែក លោកស្រី សេង បទុម ក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយលោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ បានបញ្ជាក់ថា ចំពោះឈ្មោះអ្នកម្តាយប.ង្កើតរបស់លោក បឺត សំ.រេ.ច ក្នុងនាមលោកស្រីជាអ្នកដែលធ្លាប់ហាត់រៀន និងស្ថិតក្នុងរង្វង់សិល្បៈ មួយរូបដែរ លោកស្រីពិតជាមិនដែលបានស្គាល់ និងឮឈ្មោះនោះទាល់តែសោះ។ ដូចការលើកឡើងរបស់លោក សួស វណ្ណឌឿន និងលោក វីរៈ វ៉ារ៉ានី ដែរ លោកស្រីថា “មានតែតេស្ត DNA ទេ ទើបដឹងចម្លើយពិត” ហើយលោកស្រីរំពឹងថារឿ.ងនោះជាការពិត។
យ៉ាងណាមិញ លោក បឺត សំ.រេ.ច ក៏បានចេញមករៀបរាប់ទាំងទឹកភ្នែក ក្រោយទម្លាយរឿ.ងខ្លួនជាកូនលោក ស៊ិន ស៊ីសាមុត និងត្រូវបានម.ហា.ជ.នយកមកវែកញែកជាហូរហែរ និងខ្លះចោទលោកថា កំពុងបំពុលសង្គម។ ក្នុងវីដេអូខ្លីមួយ លោក បឺត សំ.រេ.ច បញ្ជាក់ថា រាល់អ្វីដែលលោកបានអះអាង មិនមែនជាការភូតភរ.កុហកឡើយ និងធ្វើឡើងតាម សំណូមពរពីអ្នកម្តាយ ព្រោះគាត់បារម្ភថាពេលអត់ពីគាត់ទៅ លោកមិនមានសាច់ញាតិនឹងគេ។តាមរយៈវីដេអូនេះ លោកក៏បានបញ្ជាក់ថា លោកនឹងធ្វើតេស្ត DNA និងផ្ញើសារជូនទៅអ្នកដែលចោទប្រ.កាន់លោកថា បានបំពុលសង្គមនោះ ឱ្យមកជួបលោកផ្ទាល់ ដើម្បីទៅធ្វើតេស្តឈា..មរ.កការពិតទាំងអស់គ្នា។ លោកបន្ថែមទៀតថា បើសិនជាការធ្វើតេស្តនេះ រ.កឃើញថាលោកពិតជាកូនប.ង្កើតរបស់លោក ស៊ិន ស៊ីសាមុត មែនឬមិនមែនក៏ដោយ ក៏សូមឱ្យប្រើប្រាស់ភាសាសមរម្យបន្តិចទៅ ព្រោះលោកក៏ជាមនុស្សដែរ៕សហការី
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។