សម្តេចធិបតី ហ៊ុន ម៉ាណែត ! ការប្រឡងជ្រើសរើសនាយទាហានសកម្មទាំងអស់ ត្រូវតែមានតុល្យភាព និងត្រូវមានសមាមាត្រគ្នារវាងនាយទាហាននាយទាហានរង និងពលទាហាន

ដោយ ៖ ហេង រតនះ
ថ្ងៃទី19 ខែ04 ឆ្នាំ2024 ម៉ោង 9:44 AM

ភ្នំពេញ ៖ ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះប.ណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ.កម្ពុជា បានមានប្រសាសន៍ណែនាំឲ្យមានការប្រឡងជ្រើសរើសនាយទាហានសកម្មទាំងអស់ ត្រូវតែមានតុល្យភាព និងត្រូវមានសមាមាត្រគ្នារវាងនាយទាហាននាយទាហានរង និងពលទាហាន។

សម្តេចធិបតីបន្តថា កិច្ចការពារជាតិ គឺត្រូវតែលើកកម្ពស់ជាប្រចាំ ក្នុងនោះត្រូវតែមានសមត្ថភាព និងគុណភាព ពោលគឺត្រូវមានការ បណ្តុះប.ណ្តាល និងហ្វឹកហ្វឺនជានិច្ច ដើម្បីធ្វើយ៉ាងណាឲ្យវិស័យការពារជាតិកាន់តែរីកចម្រើនទៅមុខជានិច្ច។ ហើយការ.កសាងនូវ សមិទ្ធផលនានានៅក្នុងសាកលវិទ្យាល័យការពារជាតិ គឺជាសេនាធិការមួយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ.កែទម្រង់ និងលើកកម្ពស់សមត្ថិភាពបន្ថែមទៀត ក្នុងវិស័យការពារជាតិ។
សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថាស កិច្ចការពារជាតិនៅតែជាកាតព្វកិច្ចដ៏សំខាន់បំផុតក្នុងខឿនការពារជាតិ ដូច្នេះនាយទាហានពលទាហានទាំងអស់ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាព តាមរយៈបណ្ដុះបណ្ដាល និងការហ្វឹកហ្វឺនជាប់ប្រចាំ។ ការទូតយោធាគឺជាកិច្ចការសំខាន់បំផុត ដោយកិច្ចការនេះ មិនត្រឹមតែធ្វើជាមួយក្រសួងការពារជាតិប៉ុណ្ណោះទេ គឺត្រូវធ្វើជាមួយគ្រប់ភាគីទាំងអស់ ទាំងទ្វេភាគី និងតំបន់។ មួយវិញទៀតការទូតយោធានេះ ពេលណាធ្វើត្រូវនឹងនាំមកនូវសន្តិភាព មិត្តភាពល្អជាមួយប្រទេសជាមិត្ត តែបើដើរខុសវានឹងនាំមកនូវសង្រ្គាមជាក់ជាមិនខាន។

ជាងនេះទៅទៀតសម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដល់កងទ័ពទាំងអស់ត្រូវតែស្មោះត្រង់ចំពោះជាតិ មាតុភូមិ ហើយត្រូវតែត្រៀមខ្លួនគ្រប់កាលៈទេសៈទាំងអស់ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ពោលគឺត្រូវ តែធ្វើឲ្យបានជាពិសេសការទប់ស្កាត់ចំពោះអមិត្តទាំងក្នុង និងក្រៅប្រទេស៕

 

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។