ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បញ្ជា អោយស្រាវជ្រាវជាបន្ទាន់ជុំវិញករណីឧត្តមសេនីយ៍ម្នាក់ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀលចំនួន១០ឃុំ

ដោយ ៖ ហេង រតនះ
ថ្ងៃទី22 ខែ05 ឆ្នាំ2024 ម៉ោង 11:35 AM

បន្ទាប់ពីមានការផ្ស.ព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមជុំវិញករណីឧត្តមសេនីយ៍ម្នាក់នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមានីជ័យ ខេត្តកំពង់ស្ពឺ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់។

ទទួលបានគោលការណ៍នេះ ឯកឧត្តមអគ្គាធិការ បានចា.ត់ក្រុមការងារ កោះអញ្ជើញលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃមកបំភ្លឺនៅអគ្គាធិការដ្ឋាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។
ជាលទ្ធផល លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ករណីនេះ និងថាពិតជាបានដឹកនាំក្រុមការងារ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចា..ប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន២គ្រឿ.ង និងទើបតែធ្វើសវនកម្មបានចំនួន៤ស្រុកប៉ុណ្ណោះ។ជានីតិវិធីបន្ត ក្រសួងមហាផ្ទៃ នឹងពិនិត្យលើករណីនេះបន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។
ក្រសួងមហាផ្ទៃ មានកិត្តិយសសូមបញ្ជាក់ជូនសាធារណជនថា ដើម្បីប្រសិទ្ធភាពនៃការងារ.កំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងទស្សនៈដឹកនាំ«សម្អាតផ្ទះយើង»របស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ការចូលរួមចំណែកពីប្រព័ន្ធផ្ស.ព្វផ្សាយ និងសាធារណៈមតិ ពិតជាមានសារៈសំខាន់ណាស់។ក្នុងន័យនេះ ក្រសួងមហាផ្ទៃ សូមលើកទឹកចិត្ត និងទទួលយកដោយការពិចារណាខ្ពស់ នូវព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យស្ថិតក្រោមសមត្ថកិ.ច្ច ជាពិសេស.ព័ត៌មានអំពីករណីមិនប្រ.ក្រតីនៃការអនុវត្តតួនាទីភារ.កិច្ចរបស់មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ គ្រប់ថ្នាក់ ក៏ដូចជាសំណើ សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានេះ យើងក៏មានភាពចាំបាច់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំ.ងរាល់ព័ត៌មានក្លែងក្លាយ ការផ្ស.ព្វផ្សាយទាំងឡាយដែលគ្មា.នវិជ្ជាជីវៈ និងមានចេតនាអវិជ្ជមានផងដែរ៕

សូមរំលឹកថា កាលពីមកសិលមិញ លោក ផែង វណ្ណះ ដែលម.ហា.ជ.នស្កាល់ថា លោកជា អ្នកសារព័ត៌ាមន ល្បី ឈ្មោះ មួយ រូបបាន បង្ហោះសារ ជាបន្តបន្ទាប់ នៅលើគណនី របស់លោក កាលពីថ្ងៃទី២០ខែឧសភា ម្សិលមិញ ថា លោកបានទទួលព័ត៌មានពី មន្ត្រីឃុំខ្សិបខ្សៀវ មកលោកថា លោកផ្កា..យ១ វុធ នៅអគ្គនាយកដ្ឋានសវនកម្ម និងមន្ត្រីរួមដំណើរ បានចុះទៅ បំពេញកាងារនៅ ក្នុងស្រុក សាមគ្គីមុនីជ័យ ខេត្ត កំពង់ស្ពឺ ។ លោកបន្តថា ក្រោយ មក មន្ត្រីថ្នាក់ធំនៅ អគ្គនាយកដ្ឋានសវនកម្ម និងមន្ត្រីរួមដំណើរ បានទាលុយពី មេឃុំ ទាំង១០ នៅក្នុងស្រុក ដោយមួយឃុំ យក១លានរៀល ១០ឃុំស្មើរ ១០លានរៀលប្រគល់ឲ្យមន្ត្រីទាំងនោះជាថ្នូរ នឹងការមិនចុះធ្វើសវនកម្ម ។

ប្រភពដដែលបន្តថា ក្រោយពីលោក ផែង វណ្ណះ បង្ហោះ កាលពី ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ មន្ត្រីសវនកម្មផ្ទៃក្នុង និងមន្រ្តីស្រុក ភ័យស្លន់ស្លោនាំគ្នា យកលុយទៅសងឃុំទាំង ១០ នៅ សាលាស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ វិញហើយ ។ ខាងក្រោមនេះ ជា សំណេររបស់លោក ផែង វណ្ណះ មានខ្លឹមសារទាំងស្រុង ដូច្នេះថា មាន «ព័ត៌មានមន្ត្រីឃុំខ្សិបខ្សៀវរឿ.ងលោកធំនៅ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងយកលុយ ១ឃុំ ១លានរៀល ដែលបានស្ដាប់ឮបានក្លាយជាការពិតហើយ ព្រោះម្សិលមិញថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ មន្ត្រីសវនកម្មផ្ទៃក្នុង និងមន្រ្តីស្រុក ភ័យស្លន់ស្លោនាំគ្នាយកលុយទៅសងឃុំទាំង ១០ នៅ សាលាស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ វិញហើយ ។
ប៉ុន្តែ ក្នុងពេលយកលុយទៅអោយឃុំវិញនោះ មន្ត្រីដែលចុះទៅបានស្នើទៅមេឃុំអោយធ្វើលិខិត បដិសេ.ធ ថា ក្រុមការងារមិនបានយកលុយដូចលោក ផែង វណ្ណៈ ផ្សាយទេ ហើយបើមាន អង្គភាពប្រឆាំ.ងអំ.ពើ.ពុករលួ.យ ចុះស្រាវជ្រាវ សូមអោយបណ្ដាឃុំជួ..យឆ្លើយប្រាប់ថា មិនមានការបង់លុយអោយទៅក្រុមការងារលោកឧត្ដមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃនោះទេ ។ ជុំវិញបញ្ហាខាងលើ អង្គភាពយើងមិនអាចស្វែងរ.កការបកស្រាយពី អ្នកពាក់ពន្ធ័ រួមទាំង លោក ផ្កា..យ ១ បាននៅឡើយទេអង្គភាពយើងរងចាំការបកស្រាយជានិច្ច ។

441640486_303507206156283_3873180779556826722_n 442409230_303513659488971_3490750863282642088_n  sbm-TwCqrqq8qT7tAmTJSmVI9

 

 

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។