ក្រសួងរៀបចំដែនដី ជូនដំណឹងឲ្យ​អតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា​ ផ្លូវជាតិលេខ​ ៦A ដែលបានបង់ប្រាក់ថ្លៃដីឡូនិងផ្ទះ គ្រប់ចំនួន ១០0ភាគរយ​មកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរ.កម្មសិទ្ធិ​

ដោយ ៖ ហេង រតនះ
ថ្ងៃទី22 ខែ05 ឆ្នាំ2024 ម៉ោង 11:44 AM

ភ្នំពេញ: យោងតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជូនដំណឹងដល់អតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦A ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍ឬផ្ទះគ្រប់ចំនួន១០០ភាគរយ មកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរ.កម្មសិទ្ធិ ដោយភ្ជាប់ឯកសារដូចខាងក្រោម៖

 

១– កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម)។

 

២– វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) ។

 

៣–ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីអំពីការផ្ទេរ.កម្មសិទ្ធិ ដូចមានភ្ជាប់ជូនក្នុងឯកសារឧបសម្ព័ន្ធមួយ។

 

ទីតាំង៖ បន្ទប់លេខ១១៧ ជាន់ទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

 

កាលបរិច្ឆេទ៖ ចា..ប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅរៀងរាល់ម៉ោងធ្វើការ។

សូមអាន សេចក្តីជូនដំណឹងដូចខាងក្រោម៖

227268890_3982577948538061_1355224874247505839_n 6EC7717B-BBCB-465E-B0F2-5FD535F037D5 8CD2167F-3158-4364-8AC5-299F0436CC79

 

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។