សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំ.ណ.ងកំពត តម្លៃ១៤០លានដុល្លារ
ដោយ ៖ ហេង រតនះ
ថ្ងៃទី06 ខែ06 ឆ្នាំ2024 ម៉ោង 10:06 AM
(កំពត)៖ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំ.ណ.ងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក។
កំពង់ផែពហុបំ.ណ.ងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យប.ង្កើតឡើងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតឱ្យអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ លើផ្ទៃដីទំហំសរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។
គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំ.ណ.ងកំពតនៅក្នុងដំណាក់កាលទី១ បានបញ្ចប់ការ សាងសង់ជាស្ថាពរស្របតាមលក្ខណៈបច្ចេកទេសនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ មានបង្គោលចងពួរ សម្រាប់នាវាចូលចតអែបចំណតនាវា និងរបាំងការពារ.ការប៉ះទង្គិចនាវា, ការសាងសង់ទីលានកុងតឺន័រ មានទំហំផ្ទៃសរុប ៥៥,០០០ម៉ែត្រ.ការ៉េ, ឃ្លាំងស្តុកទំនិញមានទំហំសរុប ៨,៨០០ម៉ែត្រ.ការ៉េ, អគារត្រួតពិនិត្យទំនិញមានទំហំ ១,៣៣០ម៉ែត្រ.ការ៉េ, ការសាងសង់ច្រ.កទ្វារចូល-ចេញផ្នែកខាងមុខមានរបាំងប៉ុស្តិ៍យាមហ៊ុមព័ទ្ធដោយរបងជុំវិញ និងរោងម៉ាស៊ីនភ្លើ..ងចំនួន២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាលកម្ពស់ ៣ជាន់ មានទំហំសរុប ១,៦៨៩ម៉ែត្រ.ការ៉េ សម្រាប់ជាការិយាល័យបំពេញការងាររបស់បុគ្គលិកកំពង់ផែ មន្ត្រីគយ និងរដ្ឋាករ.កម្ពុជា មន្ត្រីសុខាភិបាល មន្ត្រីអន្តោប្រវេសន៍ និងការិយាល័យរបស់មន្ត្រីមេបញ្ជាការផែ និងកណ្ណធារ និងការរៀបចំត្រៀម នូវបន្ទប់សម្រាប់ប្រើប្រាស់ជាមណ្ឌលត្រួតពិនិត្យចរាចរណ៍នាវា ដែលធ្វើប្រតិបត្តិការចូល-ចេញតាមផ្លូវទឹកផងដែរ។
ចំពោះដែនទឹករបស់កំពង់ផែ គឺជាសម្បត្តិរបស់រដ្ឋដែលរាជរដ្ឋាភិបាល បានកំណត់ផ្តល់សិទ្ធិប្រើប្រាស់ក្នុងទំហំសរុប ៦៧៨ហិកតា រួមជាមួយការស្ថាបនាប្រឡាយនាវាចរណ៍ មានបណ្តោយ ២,៦០០ម៉ែត្រ ទទឹងប្រវែង ១៧០ម៉ែត្រ និងជ..ម្រៅទឹក ១០ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាចំណុះ ១០,០០០តោន ឬស្មើនឹង ៦៦៦TEU ចូលចតបាន។
ផ្លូវនាវាចរណ៍នេះ ក៏មានរៀបចំនូវកន្លែងអាងបត់សម្រាប់នាវាធ្វើចលនាបត់ ដែលមានអង្កត់ផ្ចិត ១,០០០ម៉ែត្រ និងការបំពាក់ពោងសញ្ញាជំនួយនាវាចរណ៍ ដែលអាចឱ្យនាវាធ្វើប្រតិបត្តិការដឹកជញ្ជូនប្រ.កបដោយសន្តិសុខ និងសុវត្ថិភាព។
សម្រាប់ផ្នែកប្រតិបត្តិការផ្ទេរផ្ទុក និងលើកដាក់ទំនិញ, កំពង់ផែ ក៏បានបំពាក់គ្រឿ.ងចក្រ និងឧបករណ៍គ្រប់គ្រាន់សម្រាប់ធានាដល់ប្រតិបត្តិការ រួមមាន៖ គ្រឿ.ងចក្រលើកដាក់ចល័ត គែមផែប្រភេ..ទ PORT QCS ចំនួន ៣គ្រឿ.ង ដែលមួយគ្រឿ.ងមានសមត្ថភាពលើកដាក់រហូតដល់ ៤៥តោន, គ្រឿ.ងចក្រលើកដាក់កុងតឺន័រចល័តនៅទីលាន ប្រភេ..ទ RTG ចំនួន៣គ្រឿ.ង និង ការបំពាក់សម្ភារបរិក្ខារផ្សេងៗទៀតដែលបម្រើដល់ស.កម្ម.ភា.ពប្រតិបត្តិការរបស់កំពង់ផែ រួមទាំងការបំពាក់ប្រព័ន្ធតាមដានសុវត្ថិភាព សន្តិសុខ ដែលគ្របដណ្ដប់លើដែនគោក និងដែនទឹក របស់កំពង់ផែផងដែរ។
កំពង់ផែនេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ដល់លិខិតអនុញ្ញាតឱ្យធ្វើ ប្រតិបត្តិការអាជីវកម្ម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដែលមានសេវាកម្មសំខាន់ៗ ដូចជាសេវាកម្មនាវាចរ-កណ្ណធារ, សេវាកម្មផ្ទេរផ្ទុក លើកដាក់ និងដឹកជញ្ជូនទំនិញ, សេវាកម្មស្ដុក និងថែរ.ក្សាទំនិញ, សេវាកម្មនាវាទេសចរណ៍អន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស បច្ចុប្បន្ន កំពង់ផែបាននិងកំពុងធ្វើប្រតិបត្តិការដោយទទួលទំនិញរាយ និងទំនិញជាច្រើនប្រភេ..ទមាន ជាអាទិ៍ដូចជា ធ្យូងថ្ម ម្នាងសិលា ដែក និងទំនិញប្រភេ..ទផ្សេងទៀត។
គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំ.ណ.ងកំពត ដំណាក់កាលទី១នេះ បានចំណាយថវិកា សាងសង់សរុបប្រមាណ ១៤០លានដុល្លារអាម៉េរិក ដែលជាទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត។
ក្រុមហ៊ុនកំពតផត ក៏មានគម្រោងសាងសង់ពង្រីកហេដ្ឋា រចនាសម្ព័ន្ធរបស់កំពង់ផែពហុបំ.ណ.ងកំពតនេះ ក្នុងដំណាក់កាលបន្តបន្ទាប់ទៀតផងដែរ។ ក្នុងនោះដំណាក់កាលទី២ និងដំណាក់កាលទី៣ គ្រោងសាងសង់ឡើងដោយមានជ..ម្រៅទឹករហូតដល់ ១៣ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ ២០,០០០តោន អាចធ្វើប្រតិបត្តិការចូល-ចេញកំពង់ផែប្រ.កបដោយសុវត្ថិភាព និងមានការសាងសង់នូវឋបនីយភណ្ឌផែ សម្រាប់អ្នកដំណើរផងដែរ។
កំពង់ផែពហុបំ.ណ.ងកំពតនេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈា..មដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួ..យបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ ការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំ.ណ.ងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរ.ការទៅបាន ដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការ ដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹង ទៅដល់គោលដៅចុងក្រោយ។
ជាមួយគ្នានេះ កំពង់ផែថ្មីនេះ ក៏នឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តកំពត និងប្រជាពលរដ្ឋខេត្តដទៃទៀតផងដែរ។ បច្ចុប្បន្នបុគ្គលិក កម្មករ និយោជិត ដែលបាននិងកំពុងបម្រើការងារនៅកំពង់ផែនេះ មានចំនួនសរុប ១៧៦នាក់ ហើយ ចំនួននេះនឹងមានការ.កើនឡើងបន្ថែមទៀតនាពេលអនាគតទៅតាមទំហំប្រតិបត្តិការ និងការរីកចម្រើនរបស់កំពង់ផែ។
សម្រាប់ទីតាំងភូមិសាស្ត្រវិញ កំពង់ផែពហុបំ.ណ.ងកំពត ស្ថិតនៅតំបន់មានអំណោយផលល្អសម្រាប់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែកមកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤៨ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងតភ្ជាប់ផ្លូវដែក ភាគខាងត្បូងទៅភាគខាងជើងរបស់កម្ពុជា។
សូមបញ្ជាក់ដែរថា ទីតាំងរបស់កំពង់ផែនេះ ក៏មានការសាងសង់ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស មជ្ឈមណ្ឌលភស្តុភារ.កម្ម ឃ្លាំងស្តុកទំនិញ គ្រប់ប្រភេ..ទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវាប្រភេ..ទជាសាឡង់ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ តាមរយៈផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលគ្រោងបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។