លោក ឯម រៀម ទទួលស្គាល់កំហុ.ស និងសន្យា កែលម្អឡើងវិញ ជុំវិញ រឿ.ងឆ្នៃម៉ូដមានលក្ខណៈស៊ិ.ចស៊ី ជ្រុល ខណះ លោកសុំ ម.ហា.ជ.ន បើកចិត្តឲ្យ​ទូលាយ

ដោយ ៖ ហេង រតនះ
ថ្ងៃទី13 ខែ06 ឆ្នាំ2024 ម៉ោង 6:14 PM

ភ្នំពេញ៖  លោក ឯម រៀម  អ្នកឆ្នៃម៉ូតូ មួយរូប  បានទទួលស្គាល់ពីការរិះ.គ..ន់របស់ម.ហា.ជ.នពិតមែនមកលើរូបលោក និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការ.កែណែនាំនានា  ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ  មិនបង្ហាញ  ភាពស៊ិ.ចស៊ីជ្រុលហួសហេតុនាំឱ្យម.ហា.ជ.នមិនពេញចិត្ត ទៀតឡើយជាមួយគ្នានេះ លោក ក៏សុំចិត្ត ។ម.ហា.ជ.នទូទៅមានការយោគយល់ដល់រូបលោក និងបើកចិត្តទទួលយកនូវអ្វីដែលជាការច្នៃប្រឌិតរបស់លោកផងដែរ។

ការលើកឡើរបស់លោក  លោក ឯម រៀម   បានធ្វើឡើង  កាលពី រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ   ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានអញ្ជើញអ្នកជំនាញច្នៃម៉ូដលោក ឯម រៀម ដើម្បីជួបពិភាក្សាពាក់ព័ន្ធទៅនឹងស្នាដៃច្នៃម៉ូដរបស់លោកនាពេលកន្លងមក ដែលបានធ្វើឱ្យម.ហា.ជ.នហាក់មានការថ្នាំងថ្នាក់ចិត្ត និងប្រតិកម្មយ៉ាងខ្លាំ..ង ជាពិសេសម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈស៊ិ.ចស៊ីប្លែកៗពីគ្នា។

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរបានសម្ដែងនូវការ.កោតសរសើរចំពោះទេពកោសល្យសិល្បៈប្រ.កបដោយភាពច្នៃប្រឌិតរបស់លោក ឯម រៀម ជាពិសេសលោកបានទទួលការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅប្រទេសមួយចំនួនផងដែរ។

ទោះបីជាយ៉ាងណាថ្នាក់ដឹកនាំសមាគមបានលើកទឹកចិត្តដល់រូបលោកក្នុងការបន្តប្រើប្រាស់ទេពកោសល្យច្នៃប្រឌិត និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត។ ក្នុងនោះឯកឧត្ដម ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានស្នើរដោយចំពោះទៅកាន់លោក ឯម រៀម ក្នុងការ.កែតម្រូវនូវចំណុចមួយចំនួន ដែលម.ហា.ជ.នមិនទាន់អាចទទួលយកបាននៅឡើយទៅលើស្នាដៃរបស់ខ្លួន ទោះគំនិតច្នៃប្រឌិតទាំងនោះ ជាទីពេញនិយម និងមានការគាំទ្រនៅបស្ចឹមប្រទេសក៏ដោយ។ ជាមួយគ្នានោះ លោក ឯម រៀម បានទទួលស្គាល់ពីការរិះ.គ..ន់របស់ម.ហា.ជ.នពិតមែនមកលើរូបលោក និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការ.កែណែនាំនានាលើកឡើងនៅក្នុងជំនួបនោះ។ ពោលគឺរូបលោកនៅតែបន្តច្នៃម៉ូដទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវភាពស៊ិ.ចស៊ីជ្រុលហួសហេតុនាំឱ្យម.ហា.ជ.នមិនពេញចិត្ត។

លោកសង្ឃឹមថា ម.ហា.ជ.នទូទៅមានការយោគយល់ដល់រូបលោក និងបើកចិត្តទទួលយកនូវអ្វីដែលជាការច្នៃប្រឌិតរបស់លោកផងដែរ។ ជាពិសេសកុំមានការប្រមា.ថដល់រូបរាងកា..យ មុខមាត់របស់លោកដែលផ្ដល់ពីធម្មជាតិ ឬការនិយាយប៉ះពា.ល់ដល់ឪពុកម្ដាយរបស់លោកដែលមិនបានចូលរួម ឬដឹងលឺក្នុងរឿ.ងនេះ។

លោក ឯម រៀម ក៏បានប្ដេជ្ញាថា នឹងចូលរួមសហការជាមួយសមាគមសិល្បករខ្មែរ ដើម្បីកសាង និងអភិវឌ្ឍនូវស្នាដៃផ្សេងៗ ដោយឈរលើមូ..លដ្ឋាន អាចថែរ.ក្សាបាននូវអត្តសញ្ញាណជាតិរបស់យើងផងដែរ។កិច្ចប្រជុំត្រូវបានបញ្ចប់ទៅប្រ.កបដោយបរិយាកាសស្និទស្នាលក្នុងស្មារតីយោគយល់អធ្យាស្រ័យគ្នា ក្នុងន័យរួបរួមសាមគ្គី រួមគ្នាលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ។

May be an image of 4 people and text that says 'សមាគមសិល្បករខែរ KhmerAristAssocation Association Khmer Artist'May be an image of 1 person and textMay be an image of 4 people

May be an image of 2 people

 

 

 

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។