ផ្លូវជាតិលេខ៧១C មានប្រវែងជាង ១០០គីឡូម៉ែត្រ ពោពេញដោយ ទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក អបសងខាងផ្លូវ សម្រេចលទ្ធផល១០០%ហើយ

ដោយ ៖ ហេង រតនះ
ថ្ងៃទី14 ខែ07 ឆ្នាំ2024 ម៉ោង 4:14 PM

ភ្នំពេញ៖ ផ្លូវជាតិលេខ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ ពោពេញដោយ ទេសភាព ខៀវស្រងាត់ត្រជាក់ភ្នែក  អបសងខាងផ្លូវ(ចា..ប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) សម្រេចបានលទ្ធផល១០០%ហើយ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានគិតគូរខ្ពស់ និងបានចង្អុលបង្ហាញឱ្យលោក បុង ប៊ុនហួន រដ្ឋលេខាធិការ.ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ប្រឹងប្រែងធ្វើឱ្យកាន់ប្រសើរឡើង និងបំពេញចន្លោះខ្វះខាតដែលនៅសេសសល់តិចតួច ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជារួម និងត្រៀមសម្ពោធដាក់ឱ្យដំណើរ.ការជាផ្លូវការនាពេលបន្ទាប់។

ផ្លូវជាតិលេខ71C ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន។ ផ្លូវជាតិដ៏សំខាន់នេះ ជាប្រភេ..ទ AC/DBST ចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០, ចា..ប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងកាលបរិច្ឆេទបញ្ចប់ការសាងសង់ ត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា) ២៤ខែ។ គួរបញ្ជាក់ថា ក្រុមការងារបានបន្តប្រឹងប្រែងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរបញ្ចប់ការគូសសំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារ.ការហូរច្រោះជើងទេរផ្លូវ៕

IMG_6046 IMG_6058 IMG_6043 IMG_6037

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។