សម្ដេចធិបតី ហ៊ុន ម៉ាណែត ! ការថែរ.ក្សាទុកនូវឯកសារពាក់ព័ន្ធប្រវត្តិសាស្រ្ត ជាកិច្ចការចាំបាច់បំផុត ដោយមិនត្រូវចា.ក់សោបិទទុកនោះឡើយ

ដោយ ៖ ហេង រតនះ
ថ្ងៃទី16 ខែ07 ឆ្នាំ2024 ម៉ោង 11:14 AM

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល នៅអគារអនុវត្តមុខងារសេសល់ របស់អង្គការជំនុំជម្រះវិសាមញ្ញ ក្នុងតុកាលាការ.កម្ពុជា ហៅកាត់ថា អ.វ.ត.ក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ.កម្ពុជា បញ្ជាក់ថា ការថែរ.ក្សាទុកនូវឯកសារពាក់ព័ន្ធប្រវត្តិសាស្រ្ត ជាកិច្ចការចាំបាច់បំផុត ដោយមិនត្រូវចា.ក់សោបិទទុកនោះឡើយ បើទោះបីជាទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងិតរបស់ខ្មែរ.ក្រហមត្រូវបានបិទ បញ្ចប់ក៏ដោយនោះ។

ថ្លែងនឹករលឹកដល់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងខ្មៅងងឹត ក្នុងរបបប្រល័.យពូជសាសន៍ប៉ុលពត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញដល់កូនខ្មែរជំនាន់ក្រោយថា ប្រវត្តិសាស្ត្រដែលល្អត្រូវតែខិតខំប្រឹងប្រែង ដើម្បីរៀនជោគជ័យ តែបើប្រវត្តិសាស្ត្រដែលជូរចត់ ត្រូវចងចាំ ហើយត្រូវធ្វើយ៉ាងណាជៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្តិអំ.ពើ.ជ្រុលនិយម និងការ.កា.ប់សំ.លា..ប់ប្រជាពលរដ្ឋ ។

សម្តេចកត់សម្គាល់ថា មនុស្សចាស់ បានចងចាំ ចំណែកយុវជន ឬក្មេងជំនាន់ក្រោយ បែរជាមិនជឿនូវស.កម្ម.ភា.ព វីដេអូឃ្លីប អំពីប្រវត្តិសាស្រ្តនោះមានន័យថា ក្មេងជំនាន់ក្រោយ អាចនឹងត្រូវបានមើលរំលងអំពីប្រវត្តិសាស្ត្រ ដែលទាមទារឲ្យមានការរំលឹក និងជំរុញផ្ស.ព្វផ្សាយ ដើម្បីបញ្ជ្រៀបការយល់ដឹង អំពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ ឲ្យកាន់តែខ្លាំ..ងក្លាបន្ថែមទៀត ។

សម្តេចធិបតីមានប្រសាសន៍ថា “គ្រាន់តែក្នុងដំណាក់កាលប៉ុណ្ណឹង ដែលអ្នកនៅរស់ នៅចងចាំផង ប្រវត្តិសាស្ត្រ មិនត្រូវបានចែករំលែក ឬមួយក៏គេមិនជឿទៅហើយ ។ ប្រវត្តិសាស្ត្រ យើងមិនមែនយកមកដើម្បីតែរំលឹកតែអំ.ពើ.អា.ក្រ.ក់ ឬមួយភាពអវិជ្ជមាននោះទេ ប៉ុន្តែវាជាទិដ្ឋភាពមួយនៅក្នុងសង្គម របស់យើងដែលកម្ពុជា និងពិភពលោករ.ងគ្រោះដែលជាអ្វីដែលមនុស្សជាតិ មិនត្រូវការ.កើតឡើងវិញ ។ ការរៀបចំ ការចងក្រង ការស្រាវជ្រាវ ចាំបាច់ត្រូវតែមាន ប៉ុន្តែត្រូវមានផ្អែកទៅលើឯកសារដែលពិតប្រាកដ កុំឲ្យនិយាយថា ក្អែក១ ក្អែក១០ បើប្រវត្តិសាស្ត្រ មិនផ្អែកទៅលើឯកសារពិតប្រាកដ ថ្ងៃក្រោយវានឹងក្លាយហើយ ។ ចឹងការទាមទារ.ការតម្កល់ទុកនូវឯកសារនៅទីនេះ ក៏ដូចជាការប.ង្កើតនូវរៀបចំវិទ្យាស្ថានទៅថ្ងៃមុខ នៅក្នុងការថែរ.ក្សា និងចែករំលែក ព្រោះប្រវត្តិសាស្ត្រឥឡូវ សូម្បីតែនៅអង្គការសហប្រជាជាតិ កន្លែងខ្លះ ក៏មានប.ង្កើតចេញជាថ្ងៃចងចាំផង នៅក្នុងអំ.ពើ.ប្រល័.យពូជសាសន៍ នៅប្រទេសមួយចំនួន ដើម្បីឱ្យមនុស្សជាតិចងចាំពីប្រវត្តិសាស្ត្រ” ។

សម្តេចធិបតីគូសបញ្ជាក់ថា “ប្រវត្តិសាស្ត្រដែលល្អ យើងត្រូវតែខិតខំប្រឹងប្រែងដើម្បីជោគជ័យ តែប្រវត្តិសាស្ត្រដែលជូរចត់ ត្រូវចងចាំ ហើយត្រូវធ្វើយ៉ាងណាជៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្តិអំ.ពើ.ជ្រុលនិយម ការ.កា.ប់សំ.លា..ប់ប្រជាពលរដ្ឋ ទៅក្នុងគោលនយោបាយទិសដៅណាក៏ដោយ ហេតុផលណាក៏ដោយ ប៉ុន្តែដែលចេញគោលនយោបាយ កា.ប់សំ.លា..ប់ប្រជាពលដ្ឋរាប់លាននាក់បែបនេះ គឺមិនអាចទទួលយកបានទេ ហើយកូនខ្មែរទាំងអស់ ត្រូវចងចាំ ហើយការសិក្សាស្រាវជ្រាវឯកសារបែបនេះ និងការចងក្រងបែបនេះ ត្រូវថែរ.ក្សាឲ្យជាប់ មិនត្រឹមតែថែរ.ក្សាទុកនៅក្នុងកន្លែងនេះទេ”។

ក្នុងនោះផងដែរសម្ដេចអះអាងថា នយោបាយឈ្នះ-ឈ្នះ បានបង្រួបបង្រួមជាតិ កសាងសន្ដិភាពពេញលេញ និងបានប.ង្កើត អ.វ.ត.ក ផ្ដល់យុត្តិធម៌ជូនជ.ន.រ.ងគ្រោ-ះក្នុងរបបខ្មែរ.ក្រហម៕photo_2024-07-16_11-02-03 photo_2024-07-16_11-02-08 photo_2024-07-16_11-02-12 photo_2024-07-16_11-02-16 photo_2024-07-16_11-02-19

 

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។