លោកស្រី Harris នាំមុខលោក Trump ៤៤% ទល់នឹង៤២% ក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិក នេះជាការស្ទង់មតិរបស់ Reuters/Ipsos
ដោយ ៖ ហេង រតនះ
ថ្ងៃទី24 ខែ07 ឆ្នាំ2024 ម៉ោង 10:48 AM
ភ្នំពេញ ៖ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក និងបានផ្ដល់ឱកាសដល់លោកស្រី ការស្ទង់មតិរបស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារសកល Ipsos បានរ.កឃើញថា លោកស្រីអនុប្រធានាធិបតី Kamala Harris បានបើកការនាំមុខពីរភាគរយលើលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ។
ការស្ទង់មតិដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើឡើងក្រោយសន្និបាតរបស់គណបក្សសាធារណរដ្ឋ ជាទីដែលលោក Trump កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានទទួលយកជាផ្លូវការនូវការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សលោក និងការប្រ.កាសរបស់លោក Bidenកាលពីថ្ងៃអាទិត្យមុន ថា លោកបានចាកចេញពីការប្រ.កួតប្រជែង និងគាំទ្រលោកស្រី Harris ។
លោកស្រី Harris ដែលយុទ្ធនាការរបស់លោកស្រីនិយាយថាលោកស្រីបានទទួលការតែងតាំងពីគណបក្សប្រជាធិបតេយ្យ បាននាំមុខលោក Trump ៤៤% ទល់នឹង៤២% នៅក្នុងការស្ទង់មតិជាតិ។
ការស្ទង់មតិចុងក្រោយបំផុតបានបង្ហាញថា ៥៦% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះបានយល់ស្របជាមួយនឹងសេចក្តីថ្លែងការណ៍ថា លោកស្រី Harris វ័យ៥៩ ឆ្នាំ មានប្រាជ្ញាស្មារតី និងរាងកា..យល្អ និងអាចដោះស្រាយបញ្ហាប្រឈម” បើប្រៀបធៀបទៅនឹង ៤៩% ដែលនិយាយដូចគ្នានេះសម្រាប់ Trump វ័យ៧៨ឆ្នាំ៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។