សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ក្រោយព្រែកជីកហ្វូណនតេជោ សាងសង់រួច កម្ពុជានឹងមិនបាត់បង់ទឹកដីឡើយ គឺកាន់តែរឹងមាំ ម្ចា.ស់ការតាមរយៈការវិនិយោគគ្រប់ គ្រងដោយក្រុមហ៊ុនខ្មែរ
ដោយ ៖ ហេង រតនះ
ថ្ងៃទី05 ខែ08 ឆ្នាំ2024 ម៉ោង 11:32 AM
ខេត្តកណ្តាល ៖ ថ្លែងទៅកាន់ប្រជាជនសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានប្រ.កាសធានាអះអាងថា ក្រោយគម្រោងព្រែកជីក ហ្វូណនតេជោ សាងសង់រួចរា ល់ហើយនោះ កម្ពុជានឹងមិនបាត់បង់ទឹកដីរបស់ខ្លួនឡើយ ។ ផ្ទុយទៅវិញ ក្រោយគម្រោងនេះ សាងសង់រួចរាល់ហើយនោះ នឹងធ្វើឲ្យអធិបតេយ្យភាពកម្ពុជា កាន់តែរឹងមាំ ម្ចា.ស់ការតាមរយៈការវិនិយោគគ្រប់ គ្រងដោយក្រុមហ៊ុនខ្មែរ។
ថ្លែងក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅចំណុចចា..ប់ផ្តើម នៃព្រែកជីកពី ដងទន្លេមេគង្គ ក្នុងភូមិសាស្ដ្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វា..យ ខេត្តកណ្តាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើង យ៉ាងដូច្នេះថា៖ ការធ្វើឲ្យគម្រោងព្រែកជីកហ្វូណនតេជោលេចចេញជារូបរាង នឹងធ្វើឲ្យខ្មែរសង្ស័..យរឿ.ង បាត់អធិបតេយ្យជាតិ បានឃើញច្បាស់ និងលែងសង្ស័..យ ហើយក៏នាំ ឲ្យពលរដ្ឋខ្មែរបាន ផលប្រយោជន៍ផងដែរ។ដើម្បីបញ្ជាក់ឲ្យច្បាស់និងអស់ចម្ងល់ពីមតិមួយចំនួនលើកឡើងនោះសម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសថា គម្រោងព្រែកជីកហ្វូណនតេជោ មិនធ្វើឲ្យបាត់បង់អធិបតេយ្យជាតិ គឺត្រូវនាំ គ្នាធ្វើឲ្យគម្រោងព្រែកជីកហ្វូណនតេជោទទួលបានជោគជ័យ។នៅចំពោះមុខម.ហា.ជ.នដែលចូលរួមអបអរសាទរយ៉ាងច្រើនកុះករសម្ដេចធិបតី មបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា ៖«ខ្ញុំ ធានាអះអាងថា ពេលដែលគម្រោងនេះហើយ គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើហើយ កម្ពុជា នឹងមិនមានការបាត់បង់ដី នៅភាគខាងត្បូង ភាគខាងកើត នៃទន្លេនេះទេ ហើយយើងក៏មិនបាត់បង់អធិបតេយ្យភាព នៃការប្រើប្រាស់ផ្លូវទឹក នៃព្រែកជីកនេះផងដែរ ខ្ញុំ ហ៊ា.នធានា»។
ជាមួយគ្នានោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា រយៈពេល ៥ឆ្នាំក្រោយ បន្ទាប់ពី ព្រែកជីកហ្វូណនតេជោ នេះ សាង់សង រួច ធ្វើឲ្យបាត់បង់ទឹកដីនោះ សូមប្រជាពល រដ្ឋខ្មែរ មករ.ករឿ.ង សម្ដេច ចុះ។លើស.ពីនេះសម្តេចបានលើកឡើងទៀតថាគ្រួសារសម្តេច មិនរ.ត់ ទៅណានោះទេ។
សូមរំលឹកថា ព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលប្រវែងស្ទើរទាំងអស់ ជាតម្រាយផ្លូវទឹក ធម្មជាតិប្រមាណ ១៣៥គីឡូម៉ែត្រ ហើយក្នុងនោះ ប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីក តម្រង់ និងប្រវែងប្រមាណ ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយកំណោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ។គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ មានគោលបំ.ណ.ងរួមដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃ ការអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ព្រមទាំងលើក កម្ពស់សុខដុមនីយកម្ម និងភាពស៊ីស.ង្វា ក់គ្នារវាងការដឹកជញ្ជូនតាមផ្លូវទឹក និងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗ តភ្ជាប់ ប្រទាក់ក្រឡានឹងប្រព័ន្ធភស្តុភារ.កម្មជាតិ៕ប្រភព ៖ កោះសន្តិភាព
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។