សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋឱ្យសម្លឹងមើលសមិទ្ធផលជាក់ស្ដែងចំពោះការអភិវឌ្ឍប្រទេសជាតិ កុំជឿទៅតាមការញុះញង់របស់ក្រុមប្រឆាំ.ង
ដោយ ៖ ហេង រតនះ
ថ្ងៃទី06 ខែ08 ឆ្នាំ2024 ម៉ោង 10:48 AM
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យសម្លឹងមើលសមិទ្ធផលជាក់ស្ដែងចំពោះការអភិវឌ្ឍប្រទេសជាតិ កុំជឿទៅតាមការញុះញង់របស់ក្រុមប្រឆាំ.ងជ្រុលនិយមមួយក្ដាប់តូច។
ក្នុងនោះផងដែរសម្តេចធិបតីនាយករដ្ឋមន្ត្រី បានឆ្លើយតបទៅកាន់ក្រុមអ្នកវិភាគបែ.កផ្សែ.ង និងក្រុមប្រឆាំ.ងមួយក្តាប់តូច ដែលបានលើកឡើងថា មូ..លហេតុដែលគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវធ្វើបត់បែនមិនធ្វើត្រង់ ឬជីកត្រង់នោះ គឺដើម្បីបញ្ចៀសផលប៉ះពា.ល់ដល់បរិស្ថានធម្មជាតិ និងប៉ះពា.ល់ដល់គេហដ្ឋានប្រជាពលរដ្ឋជាដើម ខណៈគម្រោងនេះ ជីកកន្លែងថ្មីមានត្រឹមតែប៉ុន្មានគីឡូប៉ុណ្ណោះ។
ការលើកឡើងរបស់សម្តេចនេះ គឺបានធ្វើឡើងក្រោយក្រុមអ្នកវិភាគបែ.កផ្សែ.ង និងក្រុមប្រឆាំ.ងថា ការសាងសង់នូវព្រែកជីកហ្វូណនតេជោ មានលក្ខណៈពុករលួ.យដោយសារតែការជីក និងធ្វើបត់បែនច្រើន។
សម្ដេចធិបតីមានប្រសាសន៍ទៀតថា ប្រជាជនខ្មែរមិនល្ងង់នោះទេ ថ្នាក់ដឹកនាំខ្មែរអាចសម្រេចលើជោគវាសនាក្នុងការដឹកនាំប្រទេសដោយខ្លួន មិនចាំបាច់មានបរទេស.ព្រួយបារម្ភមកលើការអភិវឌ្ឍនៅស្រុកខ្មែរនោះទេ។ សម្ដេចអធិបតីបន្ថែមថា មិនអាចធ្វើអត្តឃាតនយោបាយនោះទេ ប្រជាពលរដ្ឋមិនលើកលែងទេ រហូតតកូនចៅ រយៈពេលការបោះឆ្នោត ក្នុងអាណត្តិនីមួយៗ៥ឆ្នាំម្ដង គ្មា.នអ្នកណាចង់បំផ្លា.ញ អោយបាត់បង់ទឹកដី ឬអធិប្បតេយ្យភាពនោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ឱ្យតែខ្មែរយើងខ្លាំ..ង ប្រជាជនយើងខ្លាំ..ង គ្មា.នបរទេស ឬអ្នកណាមកធ្វើបាបយើងបានទេ ដូច្នេះខ្មែរយើងត្រូវរួមគ្នាពង្រឹងខ្លួនឯង និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។