ឆាប់ៗនេះ នឹងមានមន្ទីរពេទ្យ​ព្យា.បាលជំងឺមហារីកកុ.មារដោយឥតគិតថ្លៃនៅទឹកដីខេត្តកណ្តាល

ដោយ ៖ ហេង រតនះ
ថ្ងៃទី07 ខែ08 ឆ្នាំ2024 ម៉ោង 11:11 AM

ភ្នំពេញ៖  ស្ថាបនិកអង្គការបេះដូងជប៉ុន និងជាវេជ្ជបណ្ឌិតឯកទេស វះកាត់ជំងឺកុ.មារ   លោកវេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា(Hideto Yoshioka) កាលពីពេលថ្មី កន្លងមកនេះ បាន ធ្វើពិធីបញ្ចុះបឋមសិលាសាងសង់មន្ទីរពេទ្យនៅខេត្តកណ្តាល ដើម្បី ​ព្យា.បាលជំងឺមហារីកកុ.មារដោយឥតគិតថ្លៃ ។

លោកវេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា(Hideto Yoshioka) ដែលជាស្ថាបនិកអង្គការបេះដូងជប៉ុន និងជាវេជ្ជបណ្ឌិតឯកទេស វះកាត់ជំងឺកុ.មារ  បាននិយាយថាមន្ទីរពេទ្យថ្មីនេះបានសាងសង់ឡើងដោយមានកម្ពស់៣ ជាន់ មាន១០០បន្ទប់ ក្នុងនោះមាន៤ បន្ទប់ជាបន្ទប់វះកាត់ដែលប្រើរយ:ពេល១៥ខែក្នុងការសាងសង់ ហើយគ្រោងនឹងបើកដំណើរ.ការ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ មន្ទីរពេទ្យនេះនឹងអាចស..ង្គ្រោះដល់អាយុជីវិតកុ.មារមានជំងឺមហារីក ហើយក៏ជាគម្រោងដ៏សំខាន់ក្នុងការប.ង្កើតឱកាសដល់ពួកគេបានសម្រេចក្តីស្រមៃនាពេលអនាគតរបស់ពួកគេផងដែរ ។

ជាមួយគ្នានោះដែរ អង្គការបេះដូងជប៉ុន ប្តេជ្ញាចិត្តថានឹង ផ្តល់សេវាថែទាំវេជ្ជសាស្រ្ត ប្រ.កបដោយគុណភាពខ្ពស់បំផុត ហើយអ្នកជំងឺកុ.មារទាំងអស់នឹងទទួលបានការ​ព្យា.បាលដោយឥតគិតថ្លៃនិងស្មើភាពគ្នានៅមន្ទីរពេទ្យថ្មីនេះផងដែរ៕’

d5f77418-18a5-458f-ae4f-0304ee17e091 843b18bf-f303-402f-a8cc-7cd4589e0070

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។